ចម្រៀងប្រជាប្រិយរបស់ជនជាតិ ម៉្នុង បេតិកភណ្ឌវប្បធម៌អរូបីជាតិ

ចម្រៀងប្រជាប្រិយ ម៉្នុង មានរូបភាពសម្ដែង ២ យ៉ាងគឺសម្តែងទោល (ច្រៀងម្នាក់ឯង) និងច្រៀង ឆ្លើយឆ្លង (ផ្តោះផ្តងស្នេហារវាងប្រុសនឹងស្រីឬក្នុងចំណោមអ្នកមានវ័យចំណាស់នឹងគ្នា) ចម្រៀងប្រជាប្រិយ ម៉្នុង មានរូបភាពសម្ដែង ២ យ៉ាងគឺសម្តែងទោល (ច្រៀងម្នាក់ឯង) និងច្រៀង ឆ្លើយឆ្លង (ផ្តោះផ្តងស្នេហារវាងប្រុសនឹងស្រីឬក្នុងចំណោមអ្នកមានវ័យចំណាស់នឹងគ្នា)

ចម្រៀងប្រជាប្រិយរបស់ជនជាតិ ម៉្នុង (នៅហៅថា ណៅ-ម-ព្រិង) នៅខេត្ត ដាក់ណុង ជាទម្រង់សម្តែងប្រជាប្រិយ (គ្មានភ្លេងបន្ទរ) ដោយមានរូបភាព ២ ទម្រង់ រួមមានសម្តែងទោល (ច្រៀងដោយម្នាក់គត់) និងច្រៀងឆ្លើយឆ្លងនោះ ទើបបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិប្រភេទសិល្បៈសម្តែងប្រជាប្រិយ។

ចមរៀងបរជាបរយរបសជនជាត មនង បេតកភណឌវបបធមអរបជាត hinh anh 1ចម្រៀងប្រជាប្រិយរបស់ជនជាតិ ម៉្នុង (នៅហៅថា ណៅ-ម-ព្រិង) ជាទម្រង់សម្តែងប្រជាប្រិយត្រូវបានផ្សព្វផ្សាយបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយនិងត្រូវបាន សហគមន៍ចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ជនជាតិ

ចាប់កំណើតប្រភពពីខឿនកសិកម្មស្រែ ចម្ការដែលផ្សព្វផ្សាយបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយ ចម្រៀងប្រជាប្រិយជនជាតិ ម៉្នុង រីកចម្រើនដោយសម្បូរបែបអំពីប្រភេទ នានភាពអំពីអាំងតង់ស៊ីតេសូរ ហើយរក្សាបានលក្ខណៈដាច់ដោយឡែកផ្សេងៗ។

ចម្រៀងប្រជាប្រិយ ម៉្នុង មានច្រើនប្រភេទដូចជាចម្រៀងបំពេកូន ចម្រៀងសម្រាប់បួងសួងអាទិទេពក្នុងពិធីផ្សេងៗ ចម្រៀងដោយប្រើពាក្យបណ្តៅ ចម្រៀងនៃពួកកូនក្មេង ចម្រៀងពណ៌នាពីវីរកថា ចម្រៀងផ្តោះផ្តងស្នេហា។ល។

ចមរៀងបរជាបរយរបសជនជាត មនង បេតកភណឌវបបធមអរបជាត hinh anh 2នាពេលបច្ចុប្បន្ននេះ ខេត្ត ដាក់ណុង មានអ្នកចេះច្រៀងចម្រៀងប្រជាប្រិយ ម៉្នុង ប្រមាណ ១៧០ នាក់ ក្នុងនោះ សិល្បករសិល្បការិនីប្រមាណ ២០ នាក់បានអនុវត្តនិងបង្ហាត់បង្រៀនចម្រៀងប្រជាប្រិយ ម៉្នុង ជាប្រចាំ

ដែលឆ្លុះបញ្ចាំងពីធម្មជាតិជីវភាពរស់នៅប្រចាំថ្ងៃ ក្តីស្រឡាញ់មនុស្សឬមនុស្ស និយម ស្រុកកំណើតប្រទេសជាតិ កោតសរសើរអ្នកការពារភូមិករ។ល។

នាពេលបច្ចុប្បន្ននេះ ខេត្ត ដាក់ណុង មានអ្នកចេះច្រៀងចម្រៀងប្រជាប្រិយ ម៉្នុង ប្រមាណ ១៧០ នាក់ ក្នុងនោះ សិល្បករ សិល្បការិនីប្រមាណ ២០ នាក់បានអនុវត្តនិងបង្ហាត់បង្រៀនចម្រៀងប្រជាប្រិយ ម៉្នុង ជាប្រចាំ។

ចមរៀងបរជាបរយរបសជនជាត មនង បេតកភណឌវបបធមអរបជាត hinh anh 3ចម្រៀងប្រជាប្រិយ ម៉្នុង មានរូបភាពសម្ដែង ២ យ៉ាងគឺសម្តែងទោល (ច្រៀងម្នាក់ឯង)និងច្រៀង ឆ្លើយឆ្លង (ផ្តោះផ្តងស្នេហារវាងប្រុសនឹងស្រីឬក្នុងចំណោមអ្នកមានវ័យចំណាស់នឹងគ្នា)

ដើម្បីរួមចំណែកក្នុងការអភិរក្ស ប្រភេទសិល្បៈដ៏ល្អឯកនេះ ផ្នែកវប្បធម៌ខេត្ត ដាក់ ណុង បានស្រាវជ្រាវថតសម្លេងបទចម្រៀងប្រជាប្រិយ ម៉្នុង បានជាង ៨០ បទប្រកប ដោយគុណភាពខ្ពស់៕

អត្ថបទនិងរូបថត៖ មិញហ៊ឹង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ