អញ្ជើញមកសួរសុខទុក្ខ ជូនអំណោយដល់យុទ្ធជនការពារព្រំដែនទាំងឡាយនៅកោះ ហនជូយ ចំណុះទីរួមស្រុក សុងដុក ស្រុក ត្រឹនវ៉ាន់ធើយ (ខេត្ត កាម៉ៅ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានមកដល់
និទាឃរដូវកំពុងចូលមកដល់នៅគ្រប់តំបន់ភូមិភាគទូទាំងប្រទេសពីខេត្ត ហាយ៉ាង រហូតមកដល់តំបន់ដីជ្រោយ កាម៉ៅ តាំងពីទីក្រុងរហូតមកដល់តំបន់ជនបទស្រុកស្រែ ពីតំបន់ព្រំដែនចុងកាត់មាត់ញករហូតមកដល់កោះសមុទ្រឆ្ងាយដាច់ស្រយាល។


រួមបញ្ចូលក្នុងបរិយាកាសនិទាឃរដូវ មនោសញ្ចេតនារបស់យុទ្ធជនការពារព្រំដែន ជាមួយអាជ្ញាធរព្រមជាមួយបងប្អូនបណ្តាជនជាតិកាន់តែជិតស្និទ្ធ ស្អិតល្មួតជាងទៀតហើយកក់ក្ដៅដោយចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន។


កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមបង្ហាញជូនដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់នូវរូបភាពមួយចំនួនក្រោមប្រធានបទ ចំណងមេត្រីភាពដ៏កក់ក្តៅនៅតំបន់ដីនៃភូមិភាគខាងត្បូងនាអំឡុងថ្ងៃជិតចូលឆ្នាំថ្មីឆ្នាំ ឆ្លូវ ត្រីស័ក៕
អត្ថបទនិងរូបថត៖ ប៊ឹងបៀន - កៀវអាញយុង - ហ្វុិញឡឹម