បងប្អូនជនជាតិ ចាម នៅខេត្ត និញធន់ មានចំនួន ១៨.១០០ គ្រួសារដោយ មានប្រជាជនជាង ៨៥.២០០ នាក់ ស្មើនឹង ១២,៥% នៃចំនួនប្រជាជនទូទាំង ខេត្ត។
ដោយសារធ្វើនវានុវត្តន៍ខ្លឹមសារនិងទម្រង់ធ្វើសកម្មភាព ចលនាជំរុញការ សិក្សា ការលើកកម្ពស់ទេពកោសល្យនៅលើភូមិសាស្រ្តខេត្ត និញធន់ បានទាក់ទាញ ការចូលរួមរបស់ប្រជាជនគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករជា បន្តបន្ទាប់។

ឃុំ ភឿកហ៊ឺវ ស្រុក និញភឿក គឺជាមូលដ្ឋានមានចលនាប្រឡងប្រណាំង ចលនាជំរុញការសិក្សា ការលើកកម្ពស់ទេពកោសល្យយ៉ាងផុសផុល។ ទូទាំង ឃុំមាន ១៣ សាខាសមាគមជំរុញការសិក្សាដោយមាន សមាជិកជាង ៣.៤៥០ នាក់ មានចំនួន ២.៧៥២ "គ្រួសារត្រូវបានទទួលស្គាល់កិត្តិនាម គ្រួសារសិក្សា រៀនសូត្រ" មានចំនួន ២០/២២ វង្សត្រកូលត្រូវបានទទួលស្គាល់កិត្តិនាម "វង្ស ត្រកូលសិក្សារៀនសូត្រ" មានសហគមន៍ភូមិ ៧/៧ ត្រូវបានទទួលស្គាល់កិត្តិនាម "សហគមន៍សិក្សារៀនសូត្រ"។

ដោយមានជម្រុលទឹកចិត្ត លើកទឹកចិត្តពីក្រុម គ្រួសារនិងវង្សត្រកូល ឃុំ ភឿកហ៊ឺវ បានមានអ្នកសិក្សារៀនសូត្រខ្ពស់ បច្ចុប្បន្ន កំពុងបំពេញការងារ កាន់តំណែងជាអ្នកដឹកនាំជាច្រើននៅក្នុងស្ថាប័ន អង្គភាព នានាក្នុងនិងក្រៅខេត្ត។មកទល់ពេលនេះ ១០០% នៃឃុំ សង្កាត់ ទីរួមស្រុកនៃខេត្ត និញធន់ មាន សមាគមជំរុញការសិក្សា។

លោក ង្វៀន មិញទ្រឺ ប្រធានសមាគមជំរុញការសិក្សា ខេត្ត និញធន់ បានអោយដឹងថា កាលពីមុននេះ កូនក្មួយជនជាតិ ចាម តែងតែ ច្បាមសិក្សារៀនសូត្រផ្នែកអប់រំនិងសុខាភិបាល បច្ចុប្បន្នបានប្តូរទៅសិក្សា រៀនសូត្រផ្នែក របរផ្សេងៗ។ដោយសារវិធីធ្វើជាក់ស្តែងហើយមាន ប្រសិទ្ធភាព បណ្តាក្រុមគ្រួសារ វង្សត្រកូល សង្វាតសិក្សារៀនសូត្រនៅតំបន់បងប្អូនជន ជាតិ ចាម បានមានរួមចំណែកជាវិជ្ជមានក្នុងចលនាជំរុញការសិក្សាការលើក កម្ពស់ទេពកោសល្យនិងការកសាងសង្គមសិក្សារៀនសូត្រ៕
អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង