ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ គណៈកម្មការដឹកនាំ ៣៨៩ បានម្ចាស់ការកសាងផែនការនៃការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ បង្កើនការចាត់តាំងបណ្តាក្រុមត្រួតពិនិត្យនៅលើភូមិសាស្រ្តគោល ដៅសំខាន់ៗ ពិនិត្យមើលឡើងវិញ ស្ថិតិចាត់ការបណ្តាមុខសញ្ញាដែលចាត់តាំងការដឹកជញ្ជូនទំនិញខុសច្បាប់ជាញឹកញយ ទន្ទឹមនឹងនោះ ដាក់បន្ថែមកម្លាំង រក្សាបន្ត ២៣ តូបយាមនៅតាមផ្លូវលំព្រំដែនមួយចំនួន ...។
![]() |
កន្លងមក ប៉ុស្តិ៍ការពារព្រំដែន តឹនថាញ់ បានសហការជាមួយកងកម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ក្លែងបន្លំសេវាពាណិជ្ជកម្ម ទំនិញក្លែងក្លាយបានឃាត់ទុក ៥៥ បាវទំនិញនាំចូលដោយខុសច្បាប់នៅត្រង់ម្ដុំបង្គោលព្រំដែនលេខ ៤៧៤ ចំណុះភូមិ ម៉ាម៉ែវ ឃុំ តឹនមី ស្រុក វ៉ាន់ឡាង |
រហូតមកទល់ពេលនេះ កងកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ ៣.១៨១ ករណី ចោទប្រកាន់ ២២០ ករណីនិង ២៩០ មុខសញ្ញា ពិន័យរដ្ឋបាល ២.៤២៣ ករណីជាមួយទឹកប្រាក់សរុបជាង ៦១ ពាន់លានដុង (ស្មើនឹង ១២៣,១៨% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨) ...។ តាមរយៈនោះ បានរួមចំណែករក្សាលំនឹងទីផ្សារ បង្កក្ដីទុកចិត្តជូនប្រជាជននិងអាជីវកម្ម។
![]() |
ថ្មីៗ នេះ នៅឃុំ កាវឡូវ ស្រុក កាវឡុក បណ្ដាកងកម្លាំងមានសមត្ថកិច្ចបានរឹបអូសប្រហែល ១០០ តោនទំនិញរត់ពន្ធនាំចូលខុសច្បាប់ឆ្លងព្រំដែន |
![]() |
នគរបាលខេត្ត ឡាងសឺន បានចាប់ឃាត់រត់ពន្ធបង្កងនាគក្រហមជាច្រើនករណី |
ចាប់ពីឥឡូវរហូតដល់បុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ២០២០ គណៈកម្មការដឹកនាំលេខ ៣៨៩ បន្តដំណើរការយ៉ាងខ្លាំងក្លានូវបណ្ដា វិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ចាត់តាំងការឃ្លាំមើលយ៉ាងម៉ឺងម៉ាត់បណ្ដាភូមិសាស្ដ្រគោលដៅសំខាន់ៗ ដូចជា៖ ទីរួមស្រុក ដុងដាំង ឃុំ ថាញ់ល័រ និងឃុំ កាវឡូវ (ស្រុក កាវឡុក) តំបន់ឃុំ តឹនមី និង តឹនថាញ់ (ស្រុក វ៉ាន់ឡាង) ...៕
ឌឹកធិញ - ក្វាងយុយ - ថាយធន់ - ប៊ូយយាន់តឹន