![]() |
Aibo នឹងមានមុខងារបញ្ជាច្រើនទៀតលើឧបករណ៍ប្រើប្រាស់ឆ្លាតក្នុងផ្ទះ |
ក្នុងការបង្ហាញនោះ ឆ្កែយន្ត Aibo អាចធ្វើទំនាក់ទំនងឥតខ្សែជាមួយម៉ាស៊ីនម៉ៃក្រូវ៉េវឆ្លាតដោយប្រាប់វាឱ្យចាប់ផ្តើមកម្តៅអាហារសម្រន់នៅពេលណាដែលម្ចាស់វាមកដល់ផ្ទះក្រោយចេញពីធ្វើការ។
Aibo ក៏នឹងទទួលសញ្ញាពីម៉ាស៊ីនបោកខោអាវ ឬម៉ាស៊ីនសម្ងួតខោអាវផងដែរ ហើយនឹងព្រុះប្រកាសឱ្យម្ចាស់បានដឹងនៅពេលវាបោកគក់រួចរាល់។
អ្វីដែលសំខាន់បំផុតគឺ Aibo អាចបញ្ជាបើកម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិនិងថែមទាំងអាចងើបឈរថតរូបគួរឱ្យស្រឡាញ់ទៀតផង៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី