ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គ្រឹះស្ថានបណ្តុះបណ្តាលទាំងឡាយនៅទីក្រុង ហូជីមិញ កំពុងមានការវិវត្តយ៉ាងខ្លាំងក្លាតាមទិសដៅអន្តរជាតិ ភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម ឆ្លើយតបនឹងតម្រូវការទាំងឡាយអំពីចំណេះដឹងនិងបំណិនក្នុងបរិយាកាសការងារថ្មី។

បច្ចុប្បន្នទីក្រុង ហូជីមិញ មានសាកលវិទ្យាល័យ វិទ្យាស្ថានចំនួន ៥៤ ដោយមាននិស្សិតប្រមាណជា ៥០០.០០០ នាក់ ក្នុងនោះ មានសាកលវិទ្យាល័យចំនួន ៣៤ ត្រូវបានវាយ តម្លៃស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលចំនួន ១១៧ ត្រូវបានពិនិត្យវាយតម្លៃដោយបណ្ដាអង្គការអន្តរជាតិ កម្មវិធីបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សាចំនួន ១៦៣ បានតំណភ្ជាប់ជាមួយបណ្តាប្រទេសឈានមុខគេលើពិភពលោក។

ទីក្រុង ហូជីមិញ ក៏ជាកន្លែងប្រមូលផ្តុំកងជួរសាស្ត្រាចារ្យ អ្នកឯកទេស អ្នកវិទ្យាសាស្រ្តនាំមុខគេក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលនៅក្នុងតំបន់។

យោងតាមលោក ង្វៀនថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជី មិញ ទីក្រុងកំពុងឆ្ពោះទៅរកគោលដៅកសាងទីក្រុងដែលមានសមាសភាពស្នូលជាមនុស្សម្នាប្រកបដោយភាពវៃឆ្លាត។ ដូច្នេះហើយ កំណត់ទិសដៅក្នុងការងារអប់រំ - បណ្តុះបណ្តាលនិយាយរួមនិងកំណត់ទិសដៅបណ្តុះបណ្តាលធនធានមនុស្សកម្រិតអន្តរជាតិនិយាយដោយឡែកគឺជាភារកិច្ច មានលក្ខណៈចំណុចស្នូលរបស់ទីក្រុងនាពេលខាងមុខ៕
ធូហ្វាយ - ភុកថាញ់