ជំនឿគោរពបូជាព្រះនាងស្រូវរបស់បងប្អូនបណ្តាជនជាតិនៅតំបន់ជួរភ្នំ ទ្រឿងសើន

តាំងពីបុរាណកាលមក ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយនៅតំបន់ជួរភ្នំទ្រឿងសើន បានផ្សារភ្ជាប់យាង៉ជិតសិ្នទ្ធជាមួយដំណាំសូ្រវ។

ជនឿគោរពបជាពរះនាងសរវរបសបងបអនបណតាជនជាតនៅតបនជរភន ទរឿងសើន hinh anh 1ចំពោះជនជាតិ កឺទូ រដូវច្រូតកាត់ស្រូវក៏ជាឱកាសប្រារព្ធពិធីអំណរស្រូវថ្មីដែរ

ក្នុងងទស្សនទានរបស់ពួកគាត់ ស្រូវគឺជាដំណាំស្បៀងអាហារចម្បងហើយអ្នកដែល ផលិតគ្រាប់ស្រូវគឺជាមាតា ជាព្រះអាទិទេពពាំនាំមកនូវជីវភាពរស់នៅសម្បូរសប្បាយសុភមង្គល។ ដូច្នេះហើយ ជំនឿគោរពបូជាព្រះនាងស្រូវ ឬទេពធីតាស្រូវត្រូវបានបងប្អូនជនជាតិតែងតែឱ្យតម្លៃយ៉ាងខ្លាំងពិសេស។

ជនឿគោរពបជាពរះនាងសរវរបសបងបអនបណតាជនជាតនៅតបនជរភន ទរឿងសើន hinh anh 2គ្រឿងសំណែនផ្សេងៗ សម្រាប់សែនព្រះនាងស្រូវ

ចំពោះបងប្អូនជនជាតិ ប៉ាកូ ពិធីបុណ្យអំណរស្រូវថ្មីចាត់ទុកជាពិធីដ៏ធំបំផុតប្រចាំឆ្នាំ។ ដើម្បីត្រៀបរៀបចំពិធីបុណ្យ បងប្អូនជនជាតិធ្វើដើម នេវ យ៉ាងផ្ចិតផ្ចង់ហ្មត់ចត់ ជាពិសេសគឺផ្នែកកួរដែលតំណាង ឱ្យកួរស្រូវលឿងទុំ គ្រាប់ណែន ហើយបង្ហាញពីការគោរពបូជាព្រះនាងស្រូវដែលបាន ប្រទានឱ្យរដូវកាលមានផលទ្វេដង។ សម្រាប់បងបូ្អនជនជាតិ កឺទូ រដូវច្រូតកាត់ស្រូវទុំគឺជាឱកាសប្រារព្ធពិធីអំណរសូ្រវថី្ម។

មុនពេលរៀបចំឡើង ស្ត្រីវ័យចំណាស់ កឺទូ ម្នាក់អញ្ជើញទៅកាន់វាលស្រែដើម្បីច្បូតកួរស្រូវលឿងទុំដំបូងយកមកបុកជាអង្ករ ចម្អិន បាយ ចម្អិនបាយដំណើប ធ្វើនំ។ល។ សម្រាប់យកទៅសែនព្រះពៃស្រពណ៍ (ព្រះអាទិទេពខាងស្រូវ) បួងសួងសុំឲ្យភ្លៀងខ្យល់អំណោយផល ដំណាំស្រូវរីកលូតលាស់ល្អ ដាក់គ្រាប់ជារៀងរហូតសម្រាប់ចិញ្ចឹមអ្នកភូមិ។

ជនឿគោរពបជាពរះនាងសរវរបសបងបអនបណតាជនជាតនៅតបនជរភន ទរឿងសើន hinh anh 3កួរស្រូវលឿងទុំដំបូងត្រូវបានបងប្អូនជនជាតិយកមកបុកជាអង្ករចម្អិនបាយ ចម្អិនបាយដំណើប ធ្វើនំ។ល។ ដើម្បីយកទៅសែនជូនព្រះអាទិទេពខាងស្រូវ

ជំនឿគោរពបូជាព្រះនាងស្រូវ បានផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយទម្លាប់បង្កបង្កើនផលស្រែចម្ការ ក្លាយជាលក្ខណៈវប្បធម៌ពិសេស ដាច់ដោយឡែកក្នុងជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅតំបន់ជួរភ្នំ ទ្រឿងសើន។

ក្រោយពីបញ្ចប់ការងារច្រូតកាត់ប្រមូលផលរួចរាល់ហើយ បងប្អូនជនជាតិបានហូបបាយអង្ករស្រូវថ្មី មានកម្លាំងរស់រានថ្មីដើម្បីរួមគ្នាប្រាថ្នា រំពឹងទុកជឿជាក់ទៅលើជីវភាពរស់នៅល្អប្រពៃមួយមានការផ្លាស់ប្តូរនាពេលអនាគត៕

អត្ថបទនិងរូបថត៖ តឹនវិញ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ