ជនជាតិ យ៉ារ៉ាយ សែនអារក្សព្រៃ រក្សាព្រៃឈើឱ្យកាន់តែបៃតង

ក្នុងគោលបំណងថ្លែងអំណរគុណអារក្សព្រៃបានថែរក្សាគាំពារ ពាំនាំជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គលមកជូនអ្នកភូមិ នាកាលកន្លងទៅ បងប្អូនជនជាតិ យ៉ារ៉ាយ នៅឃុំ អៀពេច ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រារព្ធពិធីសែនអារក្សព្រៃយ៉ាងឱឡារិក។

មុនពេលប្រារព្ធពិធី អ្នកភូមិរៀបចំគ្រឿងសំណែនឆ្ងាញ់ៗ បំផុតដើម្បីសែនអារក្សព្រៃ។ នៅក្នុងថ្ងៃប្រារព្ធពិធីសំខាន់ តាំងពីព្រលឹមស្រាងៗ មនុស្សម្នាក្នុងភូមិធ្វើដំណើរតាមច្រកតូចចូលទៅកាន់ព្រៃ មកដល់កន្លែងព្រឹទ្ធាចារ្យភូមិ ស៊ីវទើយ ជ្រើសរើសដើម្បីប្រារព្ធពិធីបុណ្យ។

ជនជាត យារាយ សែនអារកសពរៃ រកសាពរៃឈើឱយកានតែបៃតង hinh anh 1ព្រឹទ្ធាចារ្យ ស៊ីវទើយ លើកភោជនាហារ សែនអារក្សព្រៃ

នៅទីនេះ ក្រៅពីស្រានិងភោជនាហារត្រូវបានកែច្នៃមួយចំនួន បងប្អូនជនជាតិរៀបចំដុតបាយក្រឡាន សាច់ជ្រូក មាន់ជាដើម រួចហើយរំលែកមួយចំណែកចេញដើម្បីព្រឹទ្ធាចារ្យ ស៊ីវទើយ ធ្វើពិធីសែន។ នៅក្រោមគល់វល្លិជាតិដ៏គគ្រើមតាមពេល វេលា ព្រឹទ្ធាចារ្យ ស៊ីវទើយ ត្រៀមរៀបចំគ្រឿងសំណែនរួមមាន៖ ជ្រូកខ្វៃ មាន់អាំង សាច់អាំង ស្រាឳទិនព្រមទាំងថ្លើមមាន់ ១ និងសាច់ជ្រូកស្រស់ ១ ដុំ។ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ព្រឹទ្ធាចារ្យ ស៊ីវទើយ សូត្រគាថាបួងសួងថ្លែងអំណរគុណអារក្សព្រៃដែលបានប្រទានភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង អ្នកភូមិសុខក្សេមក្សាន្ត សម្បូរសប្បាយ។ល។

ជនជាត យារាយ សែនអារកសពរៃ រកសាពរៃឈើឱយកានតែបៃតង hinh anh 2ពិធីសែនអារក្សព្រៃមានការចូលរួមរបស់អ្នកភូមិ កងកម្លាំងសមត្ថកិច្ចបំពេញភារកិច្ចគ្រប់គ្រង ការពារព្រៃឈើទាំងអស់គ្នា
ជនជាត យារាយ សែនអារកសពរៃ រកសាពរៃឈើឱយកានតែបៃតង hinh anh 3ព្រឹទ្ធាចារ្យ ស៊ីវទើយ នៅភូមិ អរហ្កាង ឃុំ អៀពេច ជាអធិបតីពិធីសែនអារក្សព្រៃ

មិនត្រឹមតែជាលក្ខណៈវប្បធម៌ពោរពេញដោយលក្ខណៈ មនុស្សសាស្រ្ត ប៉ុណ្ណោះទេ ពិធីសែនអារក្សព្រៃថែមទាំងជាឱកាសដើម្បីបងប្អូនជនជាតិ កង កម្លាំងរដ្ឋបាលព្រៃឈើឱ្យមានស្មារតីយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ ធ្វើ ល្អការងាររក្សាព្រៃឈើ ព្រមទាំងអប់រំក្មេងៗ ជំនាន់ក្រោយឱ្យស្រឡាញ់ ព្រៃឈើទៀតផង៕

អត្ថបទនិងរូបថត៖ ក្វាងថាយ
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់


សំណើ