ដោយមានស្មារតីឧស្សាហ៍ព្យាយាម ចូលចិត្តរៀនសូត្រក្នុងការងារធ្វើពលកម្ម ផលិតកម្ម ទម្រង់រូបភាពចិញ្ចឹមកន្ធាយ កន្ធាយអាស៊ី របស់គ្រួសារលោក លី សន់ជនជាតិ ខ្មែរ នៅភូមិ ដឿងដាវ ឃុំ ហូ ធីគី ស្រុក ធើយប៊ិញ ផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ
ជាច្រើនឆ្នាំកន្លងទៅ ភូមិ ដឿងដាវ តែងតែជាចំណុចភ្លឺនៃឃុំ ហូ ធីគី ស្រុក ធើយប៊ិញ និយាយដោយឡែក ខេត្ត កាម៉ៅ និយាយរួមអំពីការអភិវឌ្ឍ សេដ្ឋកិច្ចលក្ខណៈគ្រួសារ។ ទូទាំងឃុំ ហូ ធីគី មានក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ចំនួន ៥២៥ គ្រួគឺមានចំនួន ៣៤០ គ្រួសាររស់នៅក្នុងភូមិ ដឿងដាវ។

ដោយមានភាពស្វាហាប់ក្នុងការបង្កបង្កើនផល ភូមិ ដឿងដាវ ត្រូវបាន ស្គាល់ថាជាមូលដ្ឋានមានទម្រង់រូបភាពផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន គំរូតួយ៉ាងដូចជាទម្រង់រូបភាពចិញ្ចឹមត្រីដំរី ត្រីអន្ទង់សមុទ្រ កន្ធាយ កន្ធាយអាស៊ី ចិញ្ចឹមបង្កងវិបុលវប្បកម្មកែលម្អ។ល។
ក្នុងចំណោមនោះ លេចធ្លោជាងគេគឺទម្រង់រូបភាពចិញ្ចឹមកន្ធាយ កន្ធាយអាស៊ីរបស់គ្រួសារលោក លី សន់ ជាជនជាតិ ខ្មែរ ដែលផ្តល់ចំណូលរាប់រយ លានដុងក្នុងមួយឆ្នាំ។

លោក ង្វៀន ត្រុងអៀម ប្រធានភូមិ ដឿងដាវ បានអោយដឹងថា៖ ក្នុងអំឡុងឆ្នាំ ២.០០០ ក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ស្ទើរតែទាំងអស់នៅភូមិ នេះរកស៊ីចិញ្ចឹមជីវិតដោយពឹងផ្អែកទៅលើដំណាំស្រូវពីររដូវឬទៅធ្វើការស៊ី ឈ្នួលតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ផ្តើមពីការជួយឧបត្ថម្ភដោយទាន់ពេលវេលាពី សំណាក់រដ្ឋ ការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់បងប្អូនជនជាតិជាមួយ នឹងទម្រង់រូបភាពផលិតកម្មកសិកម្មសមស្របផ្សេងៗ មកទល់បច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់ភូមិសម្រេចបានជាង ៥០ លានដុងក្នុងមនុស្ស ម្នាក់ក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅតែជាង ១% គឺស្មើនឹងចំនួន ២ គ្រួសារតែប៉ុណ្ណោះ៕
អត្ថបទ៖ ហ្វុិញអាញ់ រូបថត៖ ហ្វុិញអាញ់ - ហ្វុិញឡឹម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖ សឺនហេង