សំដៅអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ សេដាំង ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ខភាគនិងអាជ្ញាធរស្រុក ទូមឺរ៉ុង (ខេត្ត កន ទុម) បានមានដំណោះស្រាយទាន់ពេលនិងសមស្របជាច្រើន។

ស្រុក ទូមឺរ៉ុង (ខេត្ត កនទុម) ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារស្រាវជ្រាវ ស្តារឡើងវិញនូវពិធីបុណ្យប្រពៃណីផ្សេងៗ របស់បងប្អូនជនជាតិ សេដាំង
ទន្ទឹមនឹងការចាត់តាំងជាប្រចាំនូវបណ្ដាសកម្មភាពប្រគំគងឃ្មោះ សម្តែងឧបករណ៍ភ្លេងជនជាតិ ប្រឡងបណ្ដាលំនាំចម្រៀងប្រជាប្រិយ ចង្វាក់របាំប្រជា ប្រិយ... ការិយាល័យវប្បធម៌ឃោសនាការស្រុកថែមទាំង សហការជាមួយការិយាល័យ បេតិកភណ្ឌ (មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត កនទុម) ចាត់តាំងការស្វះស្វែងស្រាវជ្រាវបណ្តាពិធីបុណ្យ (មានជាង ១២ ពិធីបុណ្យ) ប្រមែប្រមូលគងឃ្មោះបានជិត ១១០ ឈុត ក្នុងនោះ មានគងឃ្មោះដ៏មានតម្លៃ ២ ឈុត។

បណ្តាសកម្មភាពវប្បធម៌ដូចជាបោះតង់ដុតភ្នក់ភ្លើង វាយគងឃ្មោះ រាំស្វង... ត្រូវបានបងប្អូនជនជាតិ សេដាំង ចាត់តាំងឡើងជារឿយៗ
ស្រុកក៏បានចលនាបងប្អូនជនជាតិ សេដាំង រក្សានិងស្តារឡើងវិញនូវផ្ទះរ៉ុងប្រពៃណីបានចំនួន ៧១ ខ្នងនៅ ៩១ ភូមិ...។

បងប្អូនជនជាតិ សេដាំង នៅឃុំ ម៉ាំងរី ស្រុក ទូមឺរ៉ុង (ខេត្ត កនទុម) ថែរក្សារបរតម្បាញប្រពៃណី
នៅពេលខាងមុខ ស្រុក ទូមឺរ៉ុង នឹងបន្តជំរុញយ៉ាងខ្លាំងក្លាការងារ ស្រាវជ្រាវស្តារឡើងវិញនូវបណ្តាពិធីបុណ្យប្រពៃណី ចាត់តាំងបង្ហាត់បង្រៀនពីសិល្បៈគងឃ្មោះ ប្រើប្រាស់ឧបករណ៍តន្រី្តជនជាតិ បណ្ដាលំនាំចម្រៀងប្រជាប្រិយ ចង្វាក់របាំប្រជា ប្រិយ ព្រមទាំងចលនាបងប្អូនជនជាតិ សេដាំង ចូលរួម ដោយសកម្មក្នុងការងារអភិរក្សនិងពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណី៕
វ៉ាន់ភឿង