ឌូផ្លូ សាស្ត្រាចារ្យ អាម៉េរិក កាត់ បារាំង ធ្លាប់បានបម្រើជាទីប្រឹក្សារបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ លោកស្រីទទួលរង្វាននេះជាមួយ ស្វាមី ដើមកំណើតឥណ្ឌា លោក អាប៊ីជីត បានឺជី និងសហសេវិក អាម៉េរិក ម៉ៃឃើល ក្រេមឺ ចំពោះ "វិធីពិសោធន៍របស់គេដើម្បីសម្រាលភាពក្រីក្រសកល"។
![]() |
ឌូផ្លូ និង ស្វាមី ដើមកំណើតឥណ្ឌា លោក អាប៊ីជីត បានឺជី (ឆ្វេង) និងសហសេវិក អាម៉េរិក ម៉ៃឃើល ក្រេមឺ |
រាជបណ្ឌិតសភា ស៊ុយអែត ខាងវិទ្យាសាស្ត្រ ដែលជាអង្គការផ្តល់រង្វាន់នេះបាននិយាយថា "ជ័យលាភីឆ្នាំនេះ បានដាក់ចេញមធ្យោបាយថ្មីមួយដើម្បីទទួលបានចម្លើយគួរអោយជឿទុកចិត្តអំពីវិធីប្រយុទ្ធនឹងភាពក្រីក្រសកល។ មនុស្សជាង ៧០០ លាននាក់នៅរស់ដោយពឹងលើប្រាក់ចំណូលទាបខ្លាំងនិងក្មេងប្រមាណ ៥ លាននាក់ក្រោមអាយុ ៥ ឆ្នាំនៅស្លាប់រៀងរាល់ឆ្នាំពីជំងឺ ដែលអាចទប់ស្កាត់បាន"។
ជនទាំង ៣ បានរកឃើញវិធីមានប្រសិទ្ធភាពនៃការប្រយុទ្ធនឹងភាពក្រីក្រ ដោយបំបែកបញ្ហាពិបាកធំណា មួយទៅជាបញ្ហាតូចៗ ដែលអាចគ្រប់គ្រងបានជាងនិងបន្ទាប់មកឆ្លើយតបតាមរយៈការងារនៅតាមទីកន្លែងជាក់ស្តែង។
ឌូផ្លូ ជាស្ត្រីទី ២ ដែលបានទទួលរង្វាន់ណូបែលសេដ្ឋកិច្ចក្នុងរយៈពេល ៥០ ឆ្នាំមកនេះ បន្ទាប់ពីស្ត្រី អាម៉េរិក អេលីណ័រ អូស្ត្រូម ទទួលវានៅឆ្នាំ ២០០៩។ បានឺជី និង ឌូផ្លូ ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាជូសេត រីឯលោក ក្រេមឺ ជាសាស្ត្រាចារ្យនៅកលវិទ្យាល័យ ហាវឺត។
ឌូផ្លូ មានឈ្មោះបោះសម្លេងដោយសារការសិក្សាស្រាវជ្រាវ ជាមួយស្វាមីអំពីសហគមន៍ក្រីក្រនៅប្រទេស ឥណ្ឌានិង អាហ្វ្រិក ដោយស្វះស្វែងថ្លឹងថ្លែងអំពីផលនៃគោលនយោបាយ ដូចជាលើកទឹកចិត្តគ្រូបង្រៀនអោយខិតខំបំពេញការងារ ឬវិធានាការផ្តល់អំណាចដល់ស្ត្រី។
ការពិសោធន៍របស់លោកស្រី ដែលបានភ្ជាប់ទៅការសាកល្បងឱសថតាមគ្លីនិក គឺស្វះស្វែងកំណត់អត្តសញ្ញាណនិងបង្ហាញថា តើការវិនិយោគណាមួយមានតំលៃសមនឹងធ្វើ និងមានផលធំបំផុតលើការរស់នៅរបស់អ្នកអត់ឃ្លានបំផុត។
ប្រធានាធិបតី បារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានអបអរការប្រគល់រង្វាន់ណូបែលនេះចំពោះ ឌូផ្លូ ដោយលោកបានសរសេរបង្ហោះថា "ការងាររបស់លោកស្រីបង្ហាញថា ការសិក្សាស្រាវជ្រាវនៅក្នុងផ្នែកនេះ អាចផ្តល់ផលរឹងមាំមួយលើសុខុមាលភាពរបស់មនុស្សជាតិ"។
លោក បានឺជី បាននិយាយថា រដ្ឋាភិបាលនានាមិនបានយកចិត្តទុកដាក់ខ្លាំងអំពីការប៉ះពាល់បណ្តាលមកពីសកលូបនីយកម្មទេដោយសារ "គោលនយោបាយសម្រាប់ឆ្លើយតបចំពោះការឈឺចាប់បង្កឡើងពីសកលូបនីយកម្ម មិនគ្រប់គ្រាន់និងច្រើនតែខុសទិសថែមទៀត"។
![]() |
លោក បានឺជី បាននិយាយថា រដ្ឋាភិបាលនានាមិនបានយកចិត្តទុកដាក់ខ្លាំងអំពីការប៉ះពាល់បណ្តាលមកពីសកលូបនីយកម្មទេដោយសារ "គោលនយោបាយសម្រាប់ឆ្លើយតបចំពោះការឈឺចាប់បង្កឡើងពីសកលូបនីយកម្ម មិនគ្រប់គ្រាន់និងច្រើនតែខុសទិសថែមទៀត"។
បានឺជី ដែលជាអ្នកចូលចិត្តរិះគន់នាយករដ្ឋមន្ត្រី ឥណ្ឌា ម៉ូឌី បាននិយាយថា លោករីករាយដែលការសិក្សាស្រាវជ្រាវរបស់លោកទទួលបានការចាប់អារម្មណ៍ខ្លះ។
ជាកូនអ្នកសេដ្ឋកិច្ច លោក បានឺជី បានធំដឹងក្តីនៅក្រុង កុលកាតា នៅ ឥណ្ឌាខាងកើត។ លោកជាអ្នកចូលចិត្តរិះគន់នាយករដ្ឋមន្ត្រី ឥណ្ឌា ណារេនដ្រា ម៉ូឌី។
មុនការបោះឆ្នោតឆ្នាំនេះដែលនាំអោយ ម៉ូឌី ឈ្នះបានអាណត្តិទី ២ លោក បានឺជី បានណែនាំអោយគណ បក្សសមាជ ដែលជាបក្សប្រឆាំង អោយដាក់ចេញផែនការធានាចំណូលគោលសំរាប់ជនក្រីក្របំផុតរាប់សិបលាននាក់នៅ ឥណ្ឌា។
មុនការបោះឆ្នោតឆ្នាំនេះដែលនាំអោយ ម៉ូឌី ឈ្នះបានអាណត្តិទី ២ លោក បានឺជី បានណែនាំអោយគណ បក្សសមាជ ដែលជាបក្សប្រឆាំង អោយដាក់ចេញផែនការធានាចំណូលគោលសំរាប់ជនក្រីក្របំផុតរាប់សិបលាននាក់នៅ ឥណ្ឌា។
ចំណែកសាស្ត្រាចារ្យ ម៉ៃឃើល ក្រេមឺ បានប្រើបទពិសោធន៍នៅទីកន្លែងជាក់ស្តែងរបស់លោកដើម្បីសាក ល្បងអន្តរាគមន៍ធ្វើអោយប្រសើរឡើងការងារតាមសាលារៀននៅ កេនយ៉ា ខាងលិច។ លោកក៏បានជួយបង្កើតកម្មវិធីចែកវ៉ាក់សាំងប្រឆាំងជំងឺនៅក្នុងពិភពកំពុងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា មិនដូចរង្វាន់ណូបែលផ្សេងៗ ទេ រង្វាន់ណូបែលសេដ្ឋកិច្ចនេះមិនត្រូវបានបង្កើតឡើងដោយស្ថាបនិកនៃរង្វាន់នេះ គឺអ្នកធ្វើទាននិងអ្នកច្នៃប្រឌិតរំសេវគ្រាប់បែក អាល់ហ្វ្រេត ណូបែល ទេ។ រង្វាន់នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៨ ដើម្បីកត់សម្គាល់ខួបទី ៣០០ របស់ធនាគារកណ្តាលស្វីស និងត្រូវបានចាប់ផ្តើមប្រគល់ដំបូងនៅឆ្នាំ ១៩៦៩។
រង្វាន់ណូបែលមួយៗ នឹងទទួលបានប្រាក់រង្វាន់ ៩ លានក្រូណឺ ស៊ុយអែត (៩១៤.០០០ ដុល្លារ) និងត្រូវចែកគ្នា បើមានជ័យលាភីលើសពីម្នាក់ក្នុងវិស័យមួយៗ៕
![]() |
រង្វាន់ណូបែលមួយៗ នឹងទទួលបានប្រាក់រង្វាន់ ៩ លានក្រូណឺ ស៊ុយអែត (៩១៤.០០០ ដុល្លារ) និងត្រូវចែកគ្នា បើមានជ័យលាភីលើសពីម្នាក់ក្នុងវិស័យមួយៗ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ