ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ១

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ព្រឹត្តិការណ៍ពិសេសនេះ ទំព័រព័ត៌មានចម្រុះអេឡេចត្រូនិចនៃកាសែតរូបភាព ជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមបង្ហាញនូវកម្រងអត្ថបទអំពីស្មារតីសាមគ្គីប្រយុទ្ធប្រឆាំងនឹង​របបប្រល័យពូជសាសន៍របស់កងទ័ពនិងប្រជាជនប្រទេសទាំងពីរ វៀតណាម និង កម្ពុជា ការគាំទ្រនិងជួយឧបត្ថម្ភ​ប្រកបដោយល្អបរិសុទ្ធ ជាមួយនឹងស្មារតីអន្តរជាតិអធនដ៏ឧត្តុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជួយរំដោះ​ប្រទេស កម្ពុជា ចេញពីរបបខ្មែរក្រហមនិងស្ថាបនាកសាងប្រទេសកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ។
 
អត្ថបទទី ១៖  ចំណុចរបត់នៃប្រវត្តិសាស្រ្ដ
ក្នុងអំឡុងកាលប្រវត្តិសាស្រ្ដដ៏វែងអន្លាយរៀងរហូតមក ប្រជាជាតិទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នាប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួម។ ប្រឈមមុខចំពោះគ្រោះមហន្តរាយនៃការប្រល័យពូជសាសន៍​ កងកម្លាំងប្រដាប់អាវុធ​ស្នេហា​ជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅខេត្ត ដុងណាយ ក្នុងឆ្នាំ ១៩៧៨ ហៅថាអង្គភាព ១២៥ - អតីត​កងកម្លាំង​ប្រដាប់ អាវុធបដិវត្តន៍កម្ពុជា កត់ត្រារបត់ប្រវត្តិសាស្រ្តដែលមាន​សារៈសំខាន់ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំង​នឹងរបប​ប្រល័យ​ពូជសាសន៍។ 
ស្ដូបរំលឹកវិញ្ញាណក្ខន្ធអង្គភាព ១២៥ កម្ពុជា (ឃុំ ឡុងយ៉ាវ ស្រុក កឹមមី ខេត្ត ដុងណាយ) ជាកន្លែងចងចាំមិនភ្លេចនូវចំណងមិត្តភាព សាមគ្គីភាពរវាង វៀតណាម -កម្ពុជា ក្នុង​ជ័យជម្នះពួក ប៉ុលពត។ រូបថត៖ ទីភា្នក់ងារព័ត៌មានវៀតណាម
 
ទីតាំងកត់ត្រាស្លាកស្នាមប្រវត្តិសាស្រ្ត
អញ្ជើញមកកាន់ភូមិ ស៊ួយរ៉ឹម ឃុំឡុងយ៉ាវ (ស្រុក កឹមមី ខេត្ត ដុងណាយ) សាកសួរអំពីកេរដំណែលអង្គភាព ១២៥ នរណាក៏ស្ទើរតែដឹងទាំងអស់។ នៅតំបន់កេរដំណែលដែលមានទំហំ ៦៥១ ម៉ែត្រការ៉េនេះ មានរូបសំណាក​មួយដែលបង្ហាញអំពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពី វៀតណាម និង កម្ពុជា។ រូបសំណាករួមមាន ៣ តួអង្គសម្លឹងត្រង់ទៅមុខ។ ក្នុងនោះ​ មានរូបសំណាកស្រ្តីកម្ពុជាស្លៀកសំពត់តាមបែបប្រពៃណី ខាងឆ្វេងគឺរូបសំណាកបុរសនាយទាហានកងទ័ពប្រជាជន វៀតណាម ពាក់មួកកណ្តឹបស្មាស្ពាយកាំភ្លើង ខាងស្ដាំគឺ​រូបសំណាកនាយទាហានកម្ពុជាក្នុងឥរិយាបថរួមជាមួយនាយទាហានវៀតណាមទ្រសត្វព្រាបខ្ពស់ឡើងសំដែងឲ្យ ឃើញសេចក្ដីស្រេកឃ្លាននូវសាមគ្គីភាពនិងសន្តិភាព។ "ស្តូបរំលឹកវិញ្ញាណក្ខន្ធជាប្រវត្តិសាស្រ្ត - អតីតកងកម្លាំង ប្រដាប់​អាវុធកម្ពុជាក្រោមការដឹកនាំបញ្ជារបស់សមមិត្ត ហ៊ុនសែន ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៧៨" ​ ជួរអក្សរដែល បានចារឡើង​នៅលើខឿនស្តូបដោយទ្វេភាសា វៀតណាម - ខ្មែរបានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យពិសេស នៃកេរ ដំណែលនេះ។

តាមឯកសារកេរដំណែលប្រវត្តិសាស្រ្តទីតាំងបង្កើតអង្គភាព ១២៥ របស់មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ ខេត្ត ដុងណាយ រួមជាមួយនឹងស្តូបរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្ត វៀតណាមពលីជីវិតនៅកម្ពុជាឋិតនៅរាជធានី ភ្នំពេញ ស្តូបកេរដំណែលប្រវត្តិសាស្រ្តនៃអង្គភាព ១២៥ គឺជាសក្ខីភាពប្រវត្តិដ៏អង់អាចអំពីចំណងមិត្តភាព សាមគ្គី ភាពរវាងប្រជាជាតិទាំងពីរនិងក៏ជាការរំលឹកដឹងគុណចំពោះយុទ្ធជន យុទ្ធនារី ជនរួមជាតិទាំងឡាយ​ដែលបានពលី ជីវិត ​យ៉ាងអង់អាច​ក្លាហានក្នុងការប្រយុទ្ធជួយប្រជាជនកម្ពុជារួចផុតគ្រោះមហន្តរាយប្រល័យពូជសាសន៍ដែល​ពុំធ្លាប់​មានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

កាលពីជាង ៤០ ឆ្នាំមុន តាមសំណូមពររបស់កងកម្លាំងបដិវត្តិន៍កម្ពុជា គណៈកម្មាធិការ​យោធា​មជ្ឈិមនិង​ក្រសួងការពារជាតិ វៀតណាម បានប្រគល់ភារកិច្ចជូនបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បង្កើតអង្គភាព​មួយធ្វើ​ប្រតិបត្តិការ​ជួយជនកម្ពុជាដែលភៀសខ្លួនមកវៀតណាម។ ខែ កញ្ញាឆ្នាំ ១៩៧៧ មេបញ្ជាការយោធភូមិភាគទី ៧ បានចេញ​សេចក្តីសម្រេចចិត្តបង្កើតក្របខ័ណ្ឌទទួលកម្មាភិបាល យុទ្ធជនកម្ពុជា ដោយមានភារកិច្ចទទួលជួយមិត្ត​អំពីទីកន្លែងស្នាក់នៅ ហូបចុក។ ដោយផ្អែកលើមូលដ្ឋានមាគ៌ាគោលការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការអចិន្រ្តៃយ៍​យោធា​មជ្ឈិមស្ដីអំពីការងារចំពោះបដិវត្តន៍កម្ពុជា វៀតណាម បានចាប់ផ្ដើមរៀបចំ គ្រប់គ្រង ហ្វឹកហាត់ អោយកម្មាភិបាល យុទ្ធជននិងអ្នកស្នេហាជាតិកម្ពុជា ទាំងឡាយក្លាយជាកងកម្លាំងប្រដាប់អាវុធ បដិវត្តន៍ មានប្រយោជន៍សម្រាប់បុព្វហេតុបដិវត្តន៍កម្ពុជានិងជាចំណងមិត្តភាពវៀតណាម - កម្ពុជា។
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមសហការហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសក្នុងការប្រយុទ្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកវរសេនីយ៍ទោ ដាវង៉ុកសឺន ប្រធានសមាគមអតីតយុទ្ធជនស្រុក កឹមមី (ខេត្ត ដុងណាយ) អ្នកដែលធ្លាប់ ជ្រើសរើសនិងជំនួយហ្វឹកហាត់កងទ័ពអង្គភាព ១២៥ ដោយផ្ទាល់នោះ មានប្រសាសន៍អោយដឹងថា៖ ផ្អែកលើ​មូលដ្ឋានត្រូវបានអ្នកជំនាញការ វៀតណាម ជួយ កាលពីថ្ងៃទី ១២ ខែ ឧសភាឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍សាមគ្គីសង្គ្រោះជាតិ កម្ពុជា ត្រូវបានបង្កើតឡើងនៅភូមិ ស៊ួយរ៉ឹម (ឃុំ ឡុងយ៉ាវ ស្រុក កឹមមី ខេត្ត ដុងណាយ) ដោយ​លោក ហ៊ុនសែន (បច្ចុប្បន្នជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា) ធ្វើជា មេបញ្ជាការ។  នេះគឺជា​អង្គភាពដើមកំណើតរបស់កងទ័ពបដិវត្តន៍ កម្ពុជា កត់ត្រាការរីកចម្រើនថ្មីរបស់កងកម្លាំង បដិវត្តន៍ កម្ពុជា ឆ្លើយតប​បានតម្រូវការចៀសមិនរួចរបស់ប្រវត្តិសាស្រ្ត បង្កើតបានការវិវត្តប្រកបដោយលក្ខណៈ របត់ក្នុងការ​តស៊ូប្រយុទ្ធ​របស់​ប្រជាជនកម្ពុជា។

ក្នុងខែ មិថុនា ឆ្នាំ ១៩៧៨ យោធភូមិភាគទី ៧ ចាត់តាំងហ្វឹកហាត់យោធាអោយអង្គភាព ១២៥។ កងកម្លាំង ចូលរួមហ្វឹកហាត់រួមមានកងវរសេនាតូចថ្មើរជើងចំនួន ២ កងអនុសេនាធំនៃកងដាក់កុងចំនួន ៣ រួមជាមួយកង​អនុសេនា​ធំ ស៊ើបការណ៍ព័ត៌មានកម្លាំងអាវុធកងវិស្វកម្មនិងដឹកជញ្ជូន។ ជាមួយការជួយដោយ អស់ពីចិត្ត ឥត លក្ខខណ្ឌរបស់ប្រជាជននិងកងទ័ពវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ កម្ពុជា បានរីកចម្រើន យ៉ាងឆាប់រហ័សទាំងគុណភាពនិងបរិមាណ។ ដល់ខែ ធ្នូ ឆ្នាំ ១៩៧៨ អង្គការនេះបានបង្កើតឡើងជាកងវរសេនាតូច ចំនួន ២២ ត្រៀមលក្ខណៈជាស្រេចទទួលភារកិច្ចប្រយុទ្ធជាមួយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមជំនួយរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម កងកម្លាំងប្រដាប់អាវុធ បដិវត្តន៍សាមគ្គីសង្គ្រោះជាតិកម្ពុជា បានចេញដំណើរឆ្ពោះទៅភ្នំពេញ រួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងបដិវត្តន៍នានានៅនឹងកន្លែងផ្ដួលរម្លំរដ្ឋាភិបាលប្រតិកិរិយា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យ ពូជសាសន៍ កសាងប្រទេសកម្ពុជាមួយដែលមានសន្តិភាព វិបុលភាព រីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្រោយពីថ្ងៃរម្តោះ អង្គភាព ១២៥ បានបែងចែកបណ្ដាកងវរៈសេនាតូចទៅធ្វើជាកម្លាំងស្នូលនៅតាមខេត្តទាំងឡាយ ធ្វើជាមូលដ្ឋាន ដើម្បីបង្កើតតំបន់ប្រតិបត្តិការសឹកតាមខេត្តទាំងឡាយ ប្រព័ន្ធរដ្ឋអំណាចនៅខេត្តនិមួយៗ។

តាមលោកសាស្រ្តាចារ្យ បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្តទីក្រុងហូជីមិញ ការបង្កើតអង្គភាព ១២៥ មានអត្ថន័យដ៏ធំធេងណាស់មានលក្ខណៈ ជារបត់ ប្រវត្តិសាស្រ្ត ចំពោះបដិវត្តន៍កម្ពុជា។ ព្រោះខណៈនោះ ក្រោមការសម្លាប់រង្គាលរបស់ខ្មែរក្រហម ជនស្នេហាជាតិ កម្ពុជា ទាំងឡាយក្នុងនោះមានលោកហ៊ុនសែន បានរត់ភៀសខ្លួនមកវៀតណាម ចាត់ទុកដូចជាច្រកចេញតែមួយគត់ និងជឿទុកចិត្តបំផុតព្រោះថានៅពេលនោះវៀតណាមបានមើលឃើញឧបាយកល អំពើពុតអាក្រក់និងអត្តចរិតនៃរបប ប្រល័យពូជសាសន៍នេះហើយ។

ចងចាំមិនភ្លេចនូវចំណងមិត្តភាព
ចាប់តាំងពីពេលបង្កើតឡើង កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ កម្ពុជាបានប្រកៀកស្មាគ្នាជាមួយ កងទ័ពស្ម័គ្រចិត្ត វៀតណាម សម្រេចបាននូវជ័យជម្នះដ៏ត្រចេះត្រចង់ រួមចំណែកសាងឡើងនូវ ជ័យជម្នះជា ប្រវត្តិសាស្រ្ត ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ នាំមកនូវការរស់រានមានជីវិតឡើងវិញជូនប្រជាជាតិកម្ពុជានិង ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នេះជាស្ថាពរ។
ទីបញ្ចុះធាតុរបស់យុទ្ធជននៃអង្គភាព ១២៥ កម្ពុជា នៅឃុំ ឡុងយ៉ាវ (ស្រុក កឹមមី
ខេត្ត ដុងណាយ) តែងតែបានយុទ្ធជនកងទ័ព វៀតណាម ថែរក្សាអុជធូប។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នឹករំលឹកអំពីសម័យកាលដំបូងនៃការបង្កើតអង្គភាព ១២៥ លោកវរសេនីយ៍ទោ ដាវង៉ុកសឺន បានឲ្យដឹង ថា៖ កាលនោះយើងបានប្រគល់មូលដ្ឋានបង្អែកមួយភាគជូនអង្គភាព ១២៥ ដើម្បីប្រមូលផ្ដុំនិងហាត់ទ័ពតាមរយៈការ ឆ្លៀតប្រើប្រាស់ទីលានហ្វឹកហាត់ចាស់។ តំបន់នេះជាព្រៃកៅស៊ូនិងជាមូលដ្ឋានទ័ពចាស់ចោលទំនេរ ទីដាច់​ស្រយាល ជាបង្គួរ ព្រៃឈើក្រាស់ទ្រុបទ្រុល មានប្រជាជនរស់នៅតិច។ ការដាក់ទីតាំងអង្គភាព ១២៥ មានភាពសមស្រប ធានា​លក្ខណៈសុវត្ថិភាព ធានាការសម្ងាត់សម្រាប់សកម្មភាពយោធា។ ភាគី កម្ពុជា គ្រាន់តែប្រមូលផ្ដុំនៅក្នុងអង្គភាពខ្លួន រាល់ទំនាក់ទំនងខាងក្រៅ ការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអាស្រ័យកងទ័ព វៀតណាមជាអ្នកទទួលបន្ទុក។

មានប្រសាសន៍អំពីមនោសញ្ចេតនារបស់វៀតណាមដែលផ្ដល់ជូនជនស្នេហាជាតិកម្ពុជា ពេលនោះ លោក វរសេនីយ៍ទោ ដាវង៉ុកសឺន រំលឹកថា៖ ក្នុងកាលៈទេសៈនោះ​ ប្រទេសយើងនៅជួបប្រទះការលំបាកជាច្រើន​អំពី​សេដ្ឋកិច្ច។ កងទ័ពរបស់យើងហូបបាយរាល់ថ្ងៃត្រូវលាយជាមួយស្គួយ​ក៏ប៉ុន្តែនៅតែប្រមូលផ្ដុំ​រាល់ប្រភព​កម្លាំង​ដើម្បី ជួយ​អង្គភាព ១២៥ ទាំងសម្ភារៈ ទាំងស្មារតី ។ កងទ័ពកម្ពុជាទទួលបានការឧបត្ថម្ភអង្ករ ម្ហូបអាហារ ផលិតផល បង្កបង្កើន​ផល ពីបណ្ដាអង្គភាពកងទ័ពដែលឈរជើងនៅជុំវិញ។ យើងហ្វឹកហាត់ជូនមិត្តពីនយោបាយមាគ៌ា គោល នយោបាយគោលការណ៍ទាំងឡាយនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នកម្ពុជាភាគច្រើនគឺផ្ដោតទៅលើការរៀនសូត្រចំណេះដឹងយោធាតស៊ូប្រយុទ្ធដោយប្រដាប់អាវុធ បំណិនប្រយុទ្ធ បញ្ជាការយោធា។ល។

លោកសាស្រ្តាចារ្យ បណ្ឌិត វ៉វ៉ាន់សែន បានឲ្យដឹងថា៖ ការជួយឧបត្ថម្ភជនស្នេហាជាតិកម្ពុជា បង្កើតអង្គភាព ១២៥ គឺជាសេចក្ដីសម្រេចដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងដំណាក់កាលឆ្នាំ ១៩៧៥ - ១៩៧៨ វៀតណាម មានគោលនយោបាយការបរទេសទន់ភ្លន់ចំពោះសកម្មភាពបង្ករឿងរបស់រដ្ឋអំណាចខ្មែរក្រហម ដើម្បី រក្សាសន្តិភាពផង ការពារព្រំដែនផង។  ក៏ប៉ុន្តែ យើងក៏បានមើលឃើញអត្តចរិតនៃរបបខ្មែរក្រហម ដច្នេះហើយទើប យើង គាំទ្រអង្គភាព ១២៥ ដែលជាបណ្ដាអ្នកបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា។ នេះគឺជាសេចក្ដីសម្រេច ជាប្រវត្តិសាស្រ្ត បង្ហាញចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕
ទៀនលឹក - ស៊ន់ឃូ
អត្ថបទទី ២៖ ពីសមរភូមិ សាម៉ាត ក្លាយទៅជាតំបន់មិត្តភាព
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង-សឺនហេង-យ៉ាញ់លើយ-ថេជុង-សេហា-ធីតា


សំណើ