ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ

ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបា ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបា

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត យ៉ាឡាយ បានដំណើរការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្ស រដ្ឋចំពោះបងប្អូនជនជាតិ ក្នុងនោះ មានគោលការណ៍ គោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅ ឋានដីបង្កបង្កើនផល រួមចំណែករក្សាលំនឹងជីវភាពរស់នៅនៃបងប្អូនជនជាតិ កសាងជនបទតំបន់ភ្នំអោយកាន់តែប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ...។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 1ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបានហើយ

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល
ខេត្ត យ៉ាឡាយ មានផ្ទៃដីសរុបចំនួន ១៥.៥១០ គីឡូម៉ែត្រការ៉េ មានចំនួនប្រជាជនជាង ១,៥ លាននាក់រួមមានបងប្អូនជនជាតិចំនួន ៤៤ ក្រុមរស់នៅជាមួយគ្នា ភាគច្រើនជាជនជាតិ យ៉ារ៉ាយ និង បាណា។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 2"ខេត្ត យ៉ាឡាយ នឹងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល កូនឈើ កូនពូជ ជីបំប៉ន់ បង្កើតការងារធ្វើជូនបងប្អូនជនជាតិក្រីក្រដើម្បីជួយអោយពួកគាត់ឈោងឈានឡើងលំនឹងជីវភាពរស់នៅអភិវឌ្ឍសេដ្ឋកិច្ចពីមួយជំហានទៅមួយជំហាន…" - លោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយសារល្បឿននគរូបនីយកម្មបានប្រព្រឹត្តិទៅយ៉ាងឆាប់ រហ័យ មូលដ្ឋានមួយចំនួនបានបន្ធូរបន្ថយការគ្រប់គ្រងដីធ្លី បណ្តាលឱ្យស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងអោយជួលដីបង្កបង្កើនផលខុសច្បាប់បានកើតមានឡើង សឹងគ្រប់ទីកន្លែង... បានជាក្រុមគ្រួសារជាច្រើនលែងមានផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល។

ប្រឈមមុខនឹងភាពអត់ឃ្លាន ភាពក្រីក្រ បងប្អូនជនជាតិត្រូវទៅធ្វើការស៊ីឈ្នួលឬបំផ្លាញព្រៃឈើធ្វើស្រែចម្ការ បង្កផលប៉ះពាល់អាក្រក់ដល់គ្រួសារនិងសង្គម។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 3អាស្រ័យដោយគោលការណ៍ផ្តល់ដីលំនៅឋាន ដីបង្កបង្កើនផលរបស់ខេត្ត យ៉ាឡាយ ក្រុមគ្រួសារក្រីក្រ គ្រួសារលំបាកលំបិនជាច្រើននៅលើភូមិសាស្ត្រស្រុក ឌឹកគើ បានស្ងប់ចិត្តក្នុងការធ្វើពលកម្ម បង្កបង្កើនផលហើយ

យោងតាមលោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយក្នុងគោលបំណងជួយអោយជីវភាពរស់នៅនៃបងប្អូនជនជាតិបានលំនឹងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលកន្លងទៅ ដោយបានគួបបញ្ចូលប្រភពទុនពីកម្មវិធីគម្រោងផ្សេងៗ គ្នា ខេត្តបានចំណាយថវិការាប់រយពាន់លានដុងសម្រាប់ជួយឧបត្ថម្ភផ្ទះលំនៅជូនបងប្អូនជន ជាតិចំនួន ១.៥០០ គ្រួសារ ផ្តល់ដីបង្កបង្កើនផលជាង ៦.០០០ ហិកតា ដីលំនៅឋានជាង ៦២,៥ ហិកតាដល់បងប្អូនជនជាតិភាគតិចក្រីក្រជិត ១៦.០០០ គ្រួសារ។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 4ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលខេត្ត យ៉ាឡាយ បានជួយអោយបងប្អូនជនជាតិរាប់ពាន់គ្រួសារឈោងឈានឡើងរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ

ខេត្ត យ៉ាឡាយ ក៏បានអនុវត្តគម្រោង វិធានការរៀបចំលំនៅឋានចំនួន ៨ សម្រាប់ប្រជាជនចំនួន ៨៤០ គ្រួសារក្នុងចំណោមនោះ មានប្រជាជនចំណាកស្រុកដោយសេរី ពីខេត្តដទៃមកចំនួន ៤៥០ គ្រួសារ។

មានស្រុកមួយចំនួនបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពគួរសមគឺស្រុក ឌឹកគើ ក្រុងប៉ា មាងយ៉ាង ក្បាង។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 5លោក ង្វៀនវ៉ាន់ធូ ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក ក្បាង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) អញ្ជើញទៅពិនិត្យមើលជាក់ស្ដែងនៅមូលដ្ឋាន ស្វែងយល់អំពីប្រសិទ្ធភាពនៃគោលនយោបាយផ្ដល់ដីលំនៅឋាន ឧបត្ថម្ភ ៥០ ភាគរយថ្លៃសង់ផ្ទះលំនៅចំពោះគ្រួសារក្រីក្រជាបងប្អូនជនជាតិ បាណា

ជាមូលដ្ឋានដែលមានបងប្អូនជនជាតិ បាណា រស់នៅច្រើនកុះករលក្ខណៈសេដ្ឋកិច្ចនៅមានការលំបាក លំបិន ក៏ប៉ុន្តែគិតពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ស្រុក ក្បាង កៀរគរថវិកាបានជិត ១៨ ពាន់លានដុងសម្រាប់សាងសង់ថ្មីនិងជួសជុលផ្ទះចំនួន ៣៤៥ ខ្នង ឧបត្ថម្ភដីបង្កបង្កើនផលចំនួន ២,១១ ហិកតាជូនគ្រួសារក្រីក្រចំនួន ១០៧ គ្រួ។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 6លោក ភុងវ៉ាន់គឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អៀយីន ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) អញ្ជើញណែនាំបច្ចេកទេសដាំស្វាយចន្ទីដល់អ្នកស្រី ស៊ីវភុក ជនជាតិ យ៉ារ៉ាយ លើចម្ការស្វាយចន្ទីត្រូវបានផ្តល់ដីនិងឧបត្ថម្ភកូនឈើពូជ

លោក ឌិញស៊ឹក នៅភូមិ ហ៊ើប ទីរួមស្រុក ក្បាង បានចែករំលែកដោយក្តីសោមនស្សរីករាយថា៖ “ទទួលបានដីលំនៅឋានចំនួន ៣៥០ ម៉ែត្រការ៉េតាមសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg របស់រដ្ឋាភិបាល គ្រួសារខ្ញុំបានលំនឹងជីវភាពប្រចាំថ្ងៃហើយៗ ស្ងប់ចិត្តក្នុងការបង្កបង្កើនផល។ មកទល់ពេលនេះ គ្រួសារខ្ញុំមានសត្វគោចំនួន ៤ ក្បាល ចម្ការដាំអាកាស្យាទំហំ ១ ហិកតានិងស្វាយចន្ទីជិត ១ ហិកតា ជារៀងរាល់ឆ្នាំមានចំណូលជិត ១០០ លានដុង”

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 7ទោះបីជានៅតែត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយក៏ប៉ុន្តែសិទ្ធិទទួលបានការសិក្សារៀនសូត្ររបស់កូនក្មួយបងប្អូនជនជាតិនៅតាមភូមិតាំងទីលំនៅឡើងវិញទាំងឡាយលើភូមិសាស្ត្រ ខេត្ត យ៉ាឡាយ នៅតែត្រូវបានធានា។ ក្នុងរូបថត៖ ថ្នាក់សិក្សាមត្តេយ្យនៅសាលាមត្តេយ្យ គ្ទូយើង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង

អាស្រ័យដោយបានបំពេញល្អការងាររៀបចំប្លង់គោលដែលផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក ឌឹកគើ បានរៀបចំ ចាត់ចែងដីបង្កបង្កើនផលទំហំ ២៩,២ ហិកតាជូនបងប្អូនជនជាតិ យ៉ារ៉ាយ មានជីវភាពរស់នៅក្រីក្រ គ្រួសារគោលនយោបាយចំនួន ៤១ គ្រួ នៅតាមឃុំ អៀក្រេល អៀយ៉ម អៀយីន គិតជាមធ្យមគ្រួសារនីមួយៗ ទទួលបានដីទំហំពី ០,៥ ដល់ ១ ហិកតា។

មានដីបង្កបង្កើនផលហើយបងប្អូនជនជាតិដាំស្វាយចន្ទី ប្រាក់ចំណូលក្នុងមួយឆ្នាំៗ បានជាង ៣០ លានដុងក្នុងមួយហិកតា។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 8តំណាងអាជ្ញាធរទីរួមស្រុក ក្បាង អញ្ជើញមកសួរសុខទុក្ខគ្រួសារអ្នកស្រី ឌិញធីឡាញ់ ជនជាតិ បាណា ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារទាំង ១៧ ទទួលបានការផ្តល់ដីលំនៅឋានដោយមានផ្ទៃដីចំនួន ២០០ ម៉ែត្រការ៉េនៅទីរួមស្រុក ក្បាង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ)

ទន្ទឹមនឹងនោះ ស្រុក ឌឹកគើ ថែមទាំងបានចំណាយថវិកាចំនួន ៣៣០ លានដុងជួយឧបត្ថម្ភក្រុមគ្រួសារដែលខ្វះដីបង្កបង្កើនផលចំនួន ៦០ គ្រួឱ្យផ្លាស់ប្តូរងាកទៅប្រកប របរចិញ្ចឹមសត្វ។

រហូតមកទល់ពេលនេះ ក្រុមគ្រួសារទាំងឡាយដែលទទួលបានការឧបត្ថម្ភសុទ្ធតែបានលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 9មានជីវិតរស់នៅប្រកបរបរដោយសុខដុមរមនា ប្រកបមុខរបរចិញ្ចឹមជីវិតសមល្មម សេដ្ឋកិច្ចស្ថិរភាព រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ត្រខេត្ត យ៉ាឡាយ ត្រូវបានស្តារឡើងវិញ ថែរក្សានិងអភិវឌ្ឍ

រក្សាលំនឹងជីវភាពរស់នៅ កាត់បន្ថយអត្រាគ្រួសារក្រីក្រ
មិនត្រឹមតែដោះស្រាយស្ទើរតែទាំងអស់នូវតម្រូវការផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលរបស់បងប្អូនជនជាតិភាគតិចក្រីក្រប៉ុណ្ណោះទេ មូលដ្ឋានជាច្រើននៅខេត្ត យ៉ាឡាយ ថែមទាំងបានដំណើរការអនុវត្តគម្រោងផ្សេងៗ ចាត់ចែងរក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកដោយសេរីប្រកបដោយប្រសិទ្ធភាពទៀត ផង។

យោងតាមលោក ង្វៀនទៀនស៊ី ប្រធានស្តីទីការិយាល័យជនជាតិស្រុក ម៉ាងយ៉ាងបានឲ្យដឹងថា៖ ស្រុកទើបតែដំណើរការគម្រោងចាត់ចែងលំនឹងលំនៅឋាន ប្រមូលផ្តុំសម្រាប់ប្រជាជនចំណាកស្រុកដោយសេរីលើផ្ទៃដីទំហំ ១០,៤ ហិកតានៅភូមិ យើនៅ ឃុំ កនធុប ដោយមានប្រភពថវិកាចំនួន ១១,២ ពាន់លានដុង។ តាមការគ្រោងទុក ដល់ដើមខែ មិថុនា ឆ្នាំ ២០២១ នឹងបញ្ជូនបងប្អូនជនជាតិភាគតិចក្រីក្រដែលគ្មានផ្ទះលំនៅ រស់នៅនិងបង្កបង្កើនផលតាមបែបពនេចរចំនួន ១២៣ គ្រួសារក្នុងស្រុក មករស់នៅទីនេះ។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 10ទន្ទឹមនឹងការជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ ស្រុក ក្រុងប៉ា (ខេត្ត យ៉ាឡាយ) បានផ្លាស់ប្តូរមុខរបរជូនបងប្អូនជនជាតិរាប់រយគ្រួសារក្រោមរូបភាពជួយឧបត្ថម្ភកូនពូជ គោបន្តពូជ ជួយមាមីងបងប្អូនភ្ជាប់ខ្លួននឹងប្រភពទុនអនុគ្រោះផ្សេងៗ ដើម្បីបណ្តាក់ទុនអភិវឌ្ឍផលិតកម្ម

ដោយបានបំពេញល្អការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ខេត្ត យ៉ាឡាយ បានជួយបងប្អូនជនជាតិភាគតិចក្រីក្រជាច្រើនក្រុមគ្រួសារស្ងប់ចិត្តក្នុងការបង្កបង្កើនផល រក្សាលំនឹងជីវភាពរស់នៅព្រមទាំងកាត់បន្ថយស្ថានភាពពនេ ចរ កាប់និងដុតព្រៃដើម្បីធ្វើចម្ការរួមចំណែកស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។

រួមជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផ្សេងៗ ទៀត ការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលថែមទាំងរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅខេត្ត យ៉ាឡាយ ចុះត្រឹមតែ ៥,៣៨% (ឆ្នាំ ២០១៥ គឺ ១៩,៧១%) រីឯតំបន់បងប្អូនជនជាតិភាគតិចធ្លាក់ចុះនៅក្រោម ៦,២៥% (ឆ្នាំ ២០១៥ គឺ ៤០,១%)។

ជយឧបតថមភផទះលនៅ ដលនៅឋាន ដបងកបងកើនផលជនបងបអនជនជាត - សមលងមើលពខេតត យាឡាយ hinh anh 11ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ឃុំ អៀយីន ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) មានប្រជាជនចំនួន ២៥ គ្រួសារទទួលបានការជួយឧបត្ថម្ភដីបង្កបង្កើនផលដោយមានផ្ទៃដីសរុបចំនួន ១៦,៥ ហិកតា។ ក្នុងរូបថត៖ តំបន់ដីបង្កបង្កើនផលនៃឃុំ អៀយីន ទុកសម្រាប់បងប្អូនជនជាតិ យ៉ារ៉ាយ

ទន្ទឹមនឹងការបន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិភាគតិចក្រីក្រនោះ នាពេលខាងមុខនេះ ខេត្ត យ៉ា ឡាយ នឹងជំរុញយ៉ាងខ្លាំងក្លាការងារឃោសនា ចលនាបងប្អូនជនជាតិពង្រីកកម្លាំងផ្ទៃក្នុងដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនឯង ជៀសវាងផ្នត់គំនិតរង់ចាំពឹងផ្អែកហួសហេតុពេកទៅលើការជួយឧបត្ថម្ភវិនិយោគរបស់រដ្ឋ ការជួយជ្រោម ជ្រែងរបស់សហគមន៍ ព្រមទាំង ពង្រឹងពង្រីកការងារគ្រប់គ្រងដីធ្លីនៅតាមឯតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ជាពិសេសគឺស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងឲ្យជួលដីបង្កបង្កើនផលខុសច្បាប់...៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - ហ្វាងហា
បញ្ចូលទិន្នន័យដោយ៖ ជ័យពិសិដ្ឋ


សំណើ