ជីវភាពថ្មីនៅតំបន់បងប្អូនជនជាតិ តំបន់ភ្នំនៃរដ្ឋធានី

ជីវភាពថ្មីនៅតំបន់បងប្អូនជនជាតិ តំបន់ភ្នំនៃរដ្ឋធានី

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ហាណូយ បានដំណើរការនូវដំណោះស្រាយជាច្រើន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ។

ជវភាពថមនៅតបនបងបអនជនជាត តបនភននៃរដឋធាន hinh anh 1មកទល់ពេលនេះ ១០០% នៃចំនួនឃុំតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំរបស់ ហាណូយ សម្រេចស្តង់ដារជាតិអំពីសុខាភិបាល

ទីក្រុងផ្តល់អាទិភាពវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនៅឃុំទាំង ១៤/១៤ នៃតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំ ចាត់ចែងរាប់ទ្រីលានដុងជូនដល់បណ្តាក្រុមគ្រួសារក្រីក្រ កៀកខ្សែបន្ទាត់នៃភាពក្រីក្រជាបងប្អូនជនជាតិភាគតិចខ្ចីទុន យកចិត្តទុកដាក់ដំណើរការផ្សព្វផ្សាយអនុវត្តព្រមៗ គ្នានិងប្រកបដោយប្រសិទ្ធ ភាពនូវបណ្ដាកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មីគោលនយោបាយទាំងឡាយអំពីអប់រំ សុខាភិបាល វប្បធម៌ - សង្គម ...។

ជវភាពថមនៅតបនបងបអនជនជាត តបនភននៃរដឋធាន hinh anh 2ឃុំទាំងឡាយនៅតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំរបស់ ហា ណូយ អនុវត្តបានល្អនូវគម្រោងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិ

ជាមួយនឹងវិធីធ្វើដោយមានលំដាប់លំដោយនោះ ១៤/១៤ ឃុំតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំនៃ ហាណូយ តែងតែមានល្បឿនកំណើនសេដ្ឋកិច្ចជាង ១២% ក្នុងមួយឆ្នាំ ចំណូលមធ្យមលើមនុស្សម្នាក់សម្រេចបានប្រហែលជា ៣៥ លានដុងក្នុងមួយឆ្នាំ។

ជវភាពថមនៅតបនបងបអនជនជាត តបនភននៃរដឋធាន hinh anh 3មុខអាជីពខាងឱសថបុរាណមិនត្រឹមតែត្រូវបានជនជាតិ យ៉ាវ នៅស្រុក បាវី (ហាណូយ) ថែរក្សាដើម្បីព្យាបាលជំងឺជួយសង្គ្រោះដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

មកទល់ពេលនេះ ឃុំចំនួន ១០០% បានមានផ្លូវបេតុងឬផ្លូវក្រាលកៅស៊ូរហូតដល់ទីកណ្តាលឃុំ ១០០% នៃក្រុមគ្រួសារប្រជាជនបានប្រើប្រាស់ភ្លើងពីបណ្តាញអគ្គិសនីជាតិ ១០០% នៃចំនួនឃុំតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំសម្រេចស្តង់ដារជាតិអំពីសុខាភិបាល ប្រព័ន្ធសាលារៀនត្រូវបានជួសជុលនិងកសាងថ្មីឆ្លើយតបនឹងតម្រូវការសិក្សារៀនសូត្ររបស់កូនក្មួយបងប្អូនជនជាតិ ៧/១៤ ឃុំសម្រេចស្តង់ដារជនបទថ្មី លែងមានឃុំ ភូមិលំបាកលំបិនខ្លាំងទៀតឡើយ។

ជវភាពថមនៅតបនបងបអនជនជាត តបនភននៃរដឋធាន hinh anh 4ជាច្រើនឆ្នាំកន្លងទៅ មជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ បានដំណើរការដោយប្រសិទ្ធភាពនូវទម្រង់រូបភាពចិញ្ចឹមគោបន្ត ពូជជួយឧបត្ថម្ភដល់បងប្អូនជនជាតិដែលនៅមានជីវភាពរស់នៅលំបាកលំបិននៅបណ្ដាឃុំតំបន់ភ្នំចំណុះស្រុកទាំង ៣ គឺ៖ ថាច់ថឹត បាវី និង មីឌឹក

ការងារអភិរក្ស ថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិត្រូវបានបងប្អូនជនជាតិគាំទ្រនិងអនុវត្តប្រកបដោយប្រសិទ្ធភាព៕

អត្ថបទនិងរូបថត៖ ហ្វាងហា - ថេយ្វៀត - ថាញ់ទុង


សំណើ