![]() |
គ្រួសារលោក យ៉ាង បច្ចុប្បន្ននេះមានស្រះចិញ្ចឹមត្រីយកសាច់ជិត ១,៥ ហិកតា |
![]() |
លោក យ៉ាង ណែនាំបងបូ្អនពីបចេក្ច ទេសដាំនិងជើ្រសរើសពូជសាគូ |
កសិដ្ឋានរបស់គ្រួសារលោក យ៉ាង មានទំហំជិត ២០ ហិកតា ក្នុងនោះជាង ១០ ហិកតាដាំដើមរុក្ខជាតិសំរាប់យកឈើដូចជា៖ ដើម Dổi (Michelia mediocris Dandy) ដើមម៉ៃសាក់ ដើមអាកាស្យា ដើម Xoan ដើមធ្នុងក្រអូបដែលរៀបនឹងប្រមូលផល ១ ហិកតា ដាំដើមឈើហូបផ្លែ ជិត ១,៥ ហិកតា ស្រះចិញ្ចឹមត្រីយកសាច់និងព្រលែងត្រីពូជព្រមជាមួយនឹងប្រព័ន្ធទ្រុងក្រោលរឹងមាំចិញ្ចឹមក្របី ជ្រូក មាន់...
![]() |
ចំការដើមឈើហូបផ្លែនៅក្នុងបរិវេណកសិដ្ឋានរបស់គ្រួសារលោក យ៉ាង |
ក្រៅពីចំការ-ស្រះ-ព្រៃ នៅឆ្នាំ ២០១៣ គ្រួសារលោកបានវិនិយោគជាង ១ ពាន់លានដុងដើម្បីដំឡើងប្រព័ន្ធម៉ាស៊ីនកែច្នៃម្សៅមើមសាគូ។ ក្នុងឆ្នាំដំបូងផលិតម្សៅបានជាង ២០០ តោន។ ដើម្បីមានវត្ថុធាតុដើមផលិតដោយស្ថិតស្ថេរ គាត់បានផ្គត់ផ្គង់អោយជិត ១០០ គ្រួសារប្រជាជននៅម្ដុំទីរួមខេត្តនូវពូជដើមសាគូដោយឥតគិតថ្លៃព្រមទាំងណែនាំបច្ចេកទេសដាំនិងប្រមូលទិញផលិតផលផងដែរ។
![]() |
ពិនិត្យមើលគុណភាពពោតបន្ទាប់ពីប្រមូលផល |
ជាកសិករព្យាយាមនឹងការងារ លោក យ៉ាង មិនត្រឹមតែចេះធ្វើមានប៉ុណ្ណោះទេ គឺថែមទាំងសកម្មចូលរួមសកម្មភាពសង្គម លើកទឹកចិត្តបណ្តាសមាជិកនៃសមាគមកសិករអភិវឌ្ឍសេដ្ឋកិច្ចកសិដ្ឋាន រួមចំណែកជម្រុញខ្លាំងក្លានូវការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានទៀតផង៕