ដឹង​តែ​សប្បាយ​ដៃ អ៊ីនធឺណិត 6G លឿន​ជាង 5G ៨ ពាន់​ដង ល្បឿន 1TB/វិនាទី

ក្រសួង​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​បាន​នឹង​កំពុង​សិក្សា​អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ថ្ងៃ​អនាគត ដែល​ 6G នេះ​ផ្ទាល់​អាច​រត់​ដល់​ល្បឿន​ប្រមាណ 1TB/វិនាទី ឬ​លឿន​ជាង 5G ប្រមាណ ៨ ០០០ ដង​ឯ​ណោះ។

ការស្រាវជ្រាវនេះមាន ២ ក្រុមធំៗ ដោយមួយក្រុមចូលរួមពីសំណាក់នាយកជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ ហើយទទួលខុសត្រូវលើក្រុមទីពីរដែលមានការចូលរួមពីអ្នកជំនាញទាំង ៣៧ រូបមកពីសកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។
 
យ៉ាងណាមិញ​ ទាក់ទិន​នឹង​ការ​កំណត់​ដាក់​ឲ្យ​ប្រើប្រាស់​ត្រូវ​បាន​គេ​ជឿ​ថា​យ៉ាង​ហោច​ណាស់​ក៏ ១០ ឆ្នាំ​ទៅ​មុខ ពោល​គឺ​កំឡុង​ឆ្នាំ ២០៣០ ឯ​ណោះ៕
ដកស្រង់និងកែសម្រួលពី Sabay News ដោយ៖  ជ័យពិសិដ្ឋ


សំណើ