![]() |
ដំដែកជារបរសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ សេដាំង នៅឃុំង៉ុកតែម ស្រុក កនប្លុង
|
ឡដែករបស់បងប្អូនជនជាតិសេដាំង បានស្មូនដោយដីដែលពាក់កណ្ដាលតួខ្លួនត្រូវកប់ក្នុងដពាក់កណ្ដាលលេចផុសឡើងលើផ្ទៃដី មានកំពស់ប្រមាណជា ៣០ សង់ទីម៉ែត្រ អង្កត់ផ្ចិត ៤០ សង់ទីម៉េត្រ។ មុនពេលដំដែក ជនជាតិសេដាំង រៀបមាន់មួយក្បាល ស្រា មួយពាងដើម្បីសែន Jiang Niam (អារក្សដែក) នៅនឹងឡ បន់ស្រន់សូមអោយ "អារក្សដែក" ជួយទ្រទ្រង់បញ្ចេញពីឡនូវផលិតផលល្អជាប់មាំ។
![]() |
ផលិតផលដែកមួយចំនួនរបស់បងប្អូនជនជាតិ សេដាំង |
![]() |
ទំរង់រូបភាពឡដំដែករបស់បងប្អូនជនជាតិ សេដាំង ត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ កនទំ
|
ចំពោះបងប្អូនជនជាតិ សេដាំងជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡក៏ដូចជាបង្កើតជារូបរាងទៅតាមចំណង់ចំណូលចិត្ត។ នៅពេលលត់ដែក បងប្អូនជនជាតិសេដាំងប្រើដីក្រហមលាបពីលើផ្ទៃផលិតផលរួចយកទៅដុតក្នុងសីតុណ្ហភាពសមល្មម។
![]() |
ជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡ |
បន្ទាប់មក លត់ឡើងវិញដោយទឹកក្តៅ ទឹកល្អក់នៅក្នុងស្នូកឈើ។ ដោយឡែកចំពោះកូនកាំបិតត្រូវលត់ក្នុងបំពង់ពកដើម្បីជៀសវាងត្រូវវៀច កោង៕