ដំណើបឃ្វិច ដាតែហ៍

ប្រជាជនឃុំ អានញើន ស្រុក ដាតែហ៍ វេចខ្ចប់ដំណើបឃ្វិចមុនពេលនាំយក ផលិតផលចេញទៅទីផ្សារ ប្រជាជនឃុំ អានញើន ស្រុក ដាតែហ៍ វេចខ្ចប់ដំណើបឃ្វិចមុនពេលនាំយក ផលិតផលចេញទៅទីផ្សារ

លើតំបន់វាលស្រែស្រុក ដាតែហ៍ (ខេត្ត ឡឹម ដុង) កំពុងតែលេចឡើងពូជស្រូវមួយដែលមិនត្រឹមតែជួយប្រជាជនអោយក្លាយជាអ្នកមានប៉ុណ្ណោះទេ ថែមទាំងជាផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនបណ្តាជនជាតិភាគតិច តៃ នុង ទៀតផង។ នោះគឺជាពូជដំណើបឃ្វិច ដាតែហ៍ ផ្ដល់ក្លិនក្រអូបឆ្ងាញ់ គ្រាប់ណែនក្តន់ ផ្ទុកសារធាតុចិញ្ចឹមកម្រិតខ្ពស់។

ដណើបឃវច ដាតែហ hinh anh 1វាលស្រែដំណើបឃ្វិច ដាតែហ៍ (ខេត្ត ឡឹមដុង) ក្នុងរដូវកាលប្រមូលផល

នាពេលបច្ចុប្បន្ននេះ ស្រុក ដាតែហ៍ មានផ្ទៃដីធ្វើស្រូវដំណើបឃ្វិចប្រមាណជា ៤៥០ ហិកតា ទិន្នផល ជាង ៥ តោនក្នុងមួយហិកតា។ ជាធម្មតា រដូវកាលចម្បងនៃដំណើបឃ្វិចចាប់ផ្តើមពីចុងខែទី ១១ ដល់ ដើមខែទី ១២ ចន្ទគតិជារៀងរាល់ឆ្នាំ។ ទីផ្សារចម្បងៗ របស់ដំណើបឃ្វិច ដាតែហ៍ គឺនៅតាមបណ្ដាខេត្ត ក្រុងក្នុងតំបន់ ណាមបូ (ភូមិភាគខាងត្បូង) ដូចជា ទីក្រុង ហូជីមិញ ដុងណាយ វុងតៅ។ល។ រីឯផលិតផល ដំណើបឃ្វិចសរីរាង្គ ដាតែហ៍ ត្រូវបានសហគ្រាស មួយចងសម្ព័ន្ធគ្នា ចុះកិច្ចសន្យាប្រមូលទិញនិង នាំចេញទៅទីផ្សារ អាល្លឺម៉ង់។

ដណើបឃវច ដាតែហ hinh anh 2ដំណើបឃ្វិច ដាតែហ៍ មានក្លិនក្រអូបឆ្ងាញ់ គ្រាប់ណែន ក្តន់ ផ្ទុកសារធាតុ ចិញ្ចឹមកម្រិតខ្ពស់

ដំណើបឃ្វិច ដាតែហ៍ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ផ្តល់ស្លាកសញ្ញាសិទ្ធិផ្តាច់មុខតាំងពីឆ្នាំ ២០១៦ ហើយ។ ឆ្នាំ ២០១៩ ផលិតផលនេះ ត្រូវបានទទួលស្គាល់ លំដាប់ផ្កាយ ៤ ថ្នាក់ខេត្តក្នុងកម្មវិធី OCOP (ឃុំ សង្កាត់មួយផលិតផលមួយ)។

ដណើបឃវច ដាតែហ hinh anh 3ប្រជាជនឃុំ អានញើន ស្រុក ដាតែហ៍ វេចខ្ចប់ដំណើបឃ្វិចមុនពេលនាំយក ផលិតផលចេញទៅទីផ្សារ

យោងតាមលោក ផាម ស៊ន់ទៀន ប្រធានការិយាល័យកសិកម្មស្រុក ដាតែហ៍ បានអោយដឹងថា៖ បន្ទាប់ពីត្រូវបានចាត់ ចំណាត់ថ្នាក់ OCOP រួចមកដំណើបឃ្វិច ដាតែហ៍ ត្រូវបានអតិថិជនស្គាល់ដល់កាន់ តែច្រើនថែមទៀត សហគ្រាសខ្លះថែមទាំងបានចុះទៅដល់មូលដ្ឋាន ផ្ទាល់ដើម្បីប្រមូលទិញផលិតផលពិសេសប្រចាំតំបន់នេះទៀតផង៕

អត្ថបទនិងរូបថត៖ ង្វៀនយុង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ដោយ៖ សឺនហេង


សំណើ