ដំណោះស្រាយការងាររកស៊ីចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ចាម នៅស្រុក និញភឿក

និញភឿក ជាស្រុកមានបងប្អូនជនជាតិ ចាម រស់នៅច្រើនបំផុតនៅខេត្ត និញធន់ ដោយមានចំនួន ១០.៩៩៧ ក្រុមគ្រួសារ មនុស្សចំនួន ៤៩.៧២៩ នាក់។

ត្រូវបានអាជ្ញាធរជួយឧបត្ថម្ភបណ្តាគំរូការងាររកស៊ីចិញ្ចឹមជីវិត ចងសម្ពន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព ជីវភាពបងប្អូនជនជាតិ ចាម កំពុង តែវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ។ល។

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 1ទំពាំងបារាំងបៃតងជាប្រភេទដំណាំជួយបងប្អូនជនជាតិ ចាម នៅឃុំ ផឿកហាយ ស្រុក និញផឿក ចាកផុតពីភាពក្រីក្រ

នាអំឡុងថ្ងៃដើមរដូវប្រាំងក្តៅខ្លាំង យើងខ្ញុំអញ្ជើញមកកាន់ឃុំ ភឿក ហាយ ដែនដីធ្លាប់ចោលទំនេរហើយពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់។ ទទួលស្វាគមន៍យើងខ្ញុំគឺជាបរិយាកាសពលកម្មដ៏ផុលផុសនៅលើវាលទំពាំងបារាំង បន្លែបង្ការ បៃតងត្រជាក់លាតសន្ធឹង។

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 2មុខរបរធ្វើកុលាលភាជន៍វិចិត្រសិល្បៈបង្កើតការងារធ្វើស្ថិរភាព លើកកម្ពស់ប្រាក់ចំណូលជូនបងប្អូនជនជាតិ ចាម នៅទីរួមស្រុក ផឿកយ៉ឹន ស្រុក និញផឿក

មិនអាចលាក់បាំងក្តីសប្បាយរីករាយ លោកស្រី ចូវ ធីសែវ នាយិកា សហករណ៍សេវាកម្មកសិកម្មចម្រុះ ចូវរ៉េ បាន អោយដឹងថា៖ "សហករណ៍កំពុងចងសម្ពន្ធជាមួយក្រុមគ្រួសារចំនួន ៧៣ ដាំទំពាំងបារាំងតាមគូរូវាលធំលើផ្ទៃដីចំនួន ២០ ហិកតា។ មួយថ្ងៃៗ ប្រមូល ទិញ  ប្រហែល ៣០០ គីឡូក្រាម បង្កើតប្រាក់ចំណូលស្ថិរភាព ជូនបណ្តា សមាជិក សហករណ៍។ ផ្តើមពីការដាំទំពាំងបារាំង ក្រុមគ្រួសារជាច្រើនបាន មានប្រាក់ ចំណូល ខ្ពស់ហើយឈោងឈានឡើងក្លាយជាអ្នកមាន"

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 3ក្រុមគ្រួសារជនជាតិ ចាម មួយចំនួននៅភូមិតម្បាញសំពត់សង្កិម មីងៀប ចំណុះទីរួមស្រុក ផឿកយ៉ឹន ស្រុក និញផឿក វិនិយោគលើម៉ាស៊ីនតម្បាញលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម

អញ្ជើញមកកាន់តំបន់បងប្អូនជនជាតិ ចាម នៅឃុំ ភឿកហ៊ឺវ យើងខ្ញុំក៏ឃើញភាពស្រស់បំព្រងថ្មី ក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយៗ ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមាន ប្រសិទ្ធភាពមកធ្វើស្រែគួបផ្សំជាមួយនឹងចិញ្ចឹមសត្វ ក្រុមគ្រួសារជាច្រើនបានមាន ប្រាក់ចំណូល ធូរធារជាបង្គួរ។

តួយ៉ាងដូចជាក្រុមគ្រួសារលោក ចូវ វ៉ាន់ថ ចងសម្ពន្ធផលិតកម្មស្រូវចំនួន ៨ ហិកតាជាមួយសហករណ៍អាជីវកម្មសេវាកម្មកសិកម្ម ហ៊ឺវឌឹក មានផលចំណូលចំនួន ៣៦០ លានដុងក្នុងមួយរដូវ ក្រុមគ្រួសារ លោក បា ដាឡោក ដោយមានហ្វូងគោចំនួន ២៥ ក្បាល ស្រូវជាង ២ ហិកតា ប្រាក់ចំណូលចំនួន ១០ លានដុងក្នុងមួយខែ។ល។

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 4លោក ចូវ វ៉ាន់ថ ជនជាតិ ចាម ជាកសិករគំរូតួយ៉ាង ផលិតកម្ម ធ្វើអាជីវកម្មពូកែនៅឃុំ ភឿកហ៊ឺវ ស្រុក និញភឿក

អាស្រ័យដោយដាក់ដំណើរការ ពង្រីកទូលំទូលាយបណ្តាគំរូការងាររកស៊ីចិញ្ចឹមជីវិត ចងសម្ពន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាពដូចជា៖ ការដាំទំពាំងបារាំង ទំពាំងបាយជូ ពុទ្រា ធ្វើស្រែ ពោត បន្លែបង្ការតាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់គួបផ្សំជាមួយ នឹងចិញ្ចឹម គោ ពពែ ចៀម អភិ វឌ្ឍរបរត្បាញសំពត់សង្កិម ធ្វើកុលាលភាជន៍ប្រពៃណី។ល។ ជីវភាពបងប្អូនជនជាតិ ចាម ត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ឆ្នាំ ២០២២ ប្រាក់ចំណូលជា មធ្យមរបស់ស្រុក និញភឿក សម្រេចបានចំនួន ៦៤,៤៥ លានដុងក្នុងមនុស្សម្នាក់ (លើស ចំនួន ០,៣២ លានដុង ធៀបនឹងផែនការ) អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅត្រឹមចំនួន ៣,៤៨%។

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 5ផ្លូវចូលភូមិវប្បធម៌ តឹនឌឹក ឃុំ ភឿកហ៊ឺវ ស្រុក និញភឿក ត្រូវបានចាក់កៅស៊ូ ឆ្លើយតបតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់បងប្អូនជនជាតិ ចាម

ជាពិសេស ចំនួនក្រុមគ្រួសារក្រីក្រនៅតាមឃុំតំបន់បងប្អូនជនជាតិ ចាម ថយចុះ ពីចំនួន ១ ដល់ ២% ធៀបនឹងអត្រាក្រុមគ្រួសារក្រីក្ររួមទូទាំងស្រុក។

ដោយមានគោលដៅលើកកម្ពស់ជីវភាពប្រជាជនឥតឈប់ឈរ ស្រុក និញភឿក នា ពេលខាងមុខនេះនឹងបន្តរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្សារភ្ជាប់ជាមួយនឹងនវានុវត្តន៍ គំរូកំណើន ព្រមទាំងទាញយក ផលសក្តានុពល ឧត្តមភាពមូលដ្ឋានជាអតិបរមា។

ដណោះសរាយការងាររកសចញចមជវតជនបងបអនជនជាត ចាម នៅសរក នញភឿក hinh anh 6គំរូចិញ្ចឹមគោពាំនាំមកនូវប្រាក់ចំណូលស្ថិរភាពជូនបងប្អូនជនជាតិ ចាម នៅឃុំ ភឿកហ៊ឺវ ស្រុក និញភឿក

ស្រុកខិតខំរកប្រាក់ចំណូលជាមធ្យមសម្រេចបានចំនួន ៧១,៤៣ លាន ដុងក្នុងមនុស្សម្នាក់ អត្រា ក្រុមគ្រួសារក្រីក្រថយចុះនៅចំនួន ២,៤៨% ក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ