ពួតដៃគ្នា "ផ្លាស់អាវថ្មី
គាំទ្រចលនា "កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី" បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សឺនឡា មានសកម្មភាពជាក់ស្តែងនិងសមស្របផ្សេងៗ រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរស់នៅនៃក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនដែលរស់នៅលើភូមិសាស្រ្ត។
នៅតាមផ្លូវឆ្ពោះចូលទៅកាន់ឃុំ មឿងកាយ ស្រុក សុងម៉ា ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែប្រទះឃើញកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ ជាច្រើនរូបកំពុងប្រមែប្រមូលដីថ្មដែលជាផលវិបាកបន្ទាប់ពីភ្លៀងធំៗ ប៉ុន្មានមេធ្លាក់មកជាមួយបងប្អូនជនជាតិ។
បងស្រី ឡធីមិញ ជនជាតិថៃ នៅភូមិ មឿងកាយ ឃុំ មឿងកាយ កំពុងរវល់ជួសជុលផ្ទះសម្បែងដែលត្រូវ ខូច ខាតធ្ងន់ធ្ងរដោយសារភ្លៀងព្យុះបណ្ដើរ ចែករំលែកជាមួយយើងខ្ញុំបណ្តើរ៖ "ដោយបានបងៗ កងទ័ពការពារ ព្រំដែនជួយជាកម្លាំងកាយ កម្លាំងចិត្ត ទើបគ្រួសារខ្ញុំសង់ផ្ទះឡើងវិញបានឆាប់ជាង។ ជាមួយនឹងផ្ទះថ្មីនេះ គ្រួសារខ្ញុំអាចនឹងស្ងប់ចិត្តជាងក្នុងពេលភ្លៀង ជំនន់មកដល់លើកក្រោយ!"។
មកដល់សាលាមត្តេយ្យ ហ្វាដាវ នៅឃុំ មឿងកាយ យើងខ្ញុំបានស្តាប់នូវដំណើររឿងជាច្រើនទៀតអំពីការជួយឧបត្ថម្ភ ជ្រោមជ្រែងរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ។
អ្នកគ្រូ ង្វៀនធីស៊ឺវ នាយិកាសាលាបានឱ្យដឹងថាដោយសារភូមិសាស្រ្តជាតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលបានជាមូលដ្ឋានសម្ភារៈរបស់សាលារៀននៅមានការលំបាកលំបិនច្រើន សិស្សសាលាភាគច្រើនជាកូនក្មួយនៃបងប្អូនជនជាតិ។ ដើម្បីអាចនឹងធ្វើសកម្មភាពជាទៀងទាត់ បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែន មឿងកាយ បានជួយឧបត្ថម្ភដល់សាលារៀនដោយបណ្តាកម្មវិធីជាក់ស្តែងដូចជា៖ "ខាប់អង្ករ មេត្តាធម៌" រៃអង្គាសប្រាក់ កសាងមណ្ឌលលេងកម្សាន្ត។ល។
នៅឃុំ ជៀងឃឿង ស្រុក សុងម៉ា ឃុំតំបន់ព្រំប្រទល់ដំបូងបង្អស់របស់ខេត្ត សឺនឡា សម្រេចបានស្តង់ដារជនបទថ្មីនៅឆ្នាំ ២០១៧ យើងខ្ញុំឃើញដោយផ្ទាល់ភ្នែកនូវចម្ការឈើបៃតងទាំងឡាយស្រស់ល្អបណ្តាផ្លូវបេតុងលាតសន្ធឹងវែងអន្លាយ...។
ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅទីនេះបានផ្លាស់ប្តូរយ៉ាងពិតប្រាកដ ក្នុងនោះ មានការពួតដៃរួមកម្លាំងកាយចិត្តនៃយុទ្ធជនការពារព្រំដែនទាំងឡាយនៅលើភូមិសាស្រ្ត។
លោក ក្វាងវ៉ាន់យើយ ប្រធានភូមិ ជៀងឃឿងផ្ដល់មតិ៖ "ដំណើរការកសាងជនបទថ្មីរបស់ភូមិបានកងទ័ពការពារព្រំដែនជួយឧបត្ថម្ភយ៉ាងច្រើនជាពិសេសគឺសំណង់ផ្លូវបេតុងក្នុងភូមិប្រវែង ២,៥ គីឡូម៉ែត្រ"។
ខេត្ត សឺនឡា បច្ចុប្បន្នមានប៉ុស្តិ៍ការពារព្រំដែនចំនួន ១០ ត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងនិងការពារសន្តិសុខនយោបាយនៅលើភូមិសាស្ត្រឃុំចំនួន ១៧ ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនិងបង្គោលព្រំដែនកំណត់អធិបតេយ្យជាតិចំនួន ១២៥។
![]() |
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន សឺនឡា តែងតែច្បាមជាប់នឹងមូលដ្ឋាន កសាងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនព្រមទាំងការពារតម្រុយបង្គោលសីមានីមួយៗ ខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ |
គាំទ្រចលនា "កងទ័ពការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី" បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សឺនឡា មានសកម្មភាពជាក់ស្តែងនិងសមស្របផ្សេងៗ រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរស់នៅនៃក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនដែលរស់នៅលើភូមិសាស្រ្ត។
![]() |
"កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន សឺនឡា រួមដំណើរជាមួយនឹងប្រជាជនក្នុងកិច្ចការកសាងជីវភាពរស់នៅថ្មី ពង្រឹង "កំពែងទឹកចិត្តប្រជាជន" រឹងមាំតាំងពីនៅនឹងមូលដ្ឋាន រួមចំណែកយ៉ាងជាក់ស្តែងក្នុងការរក្សាខ្ជាប់ខ្ជួននយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំប្រទល់" - វរសេនីយ៍ឯក កាវ៉ាន់ឡឹប អគ្គស្នងការ នយោបាយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សឺនឡា។ |
នៅតាមផ្លូវឆ្ពោះចូលទៅកាន់ឃុំ មឿងកាយ ស្រុក សុងម៉ា ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែប្រទះឃើញកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ ជាច្រើនរូបកំពុងប្រមែប្រមូលដីថ្មដែលជាផលវិបាកបន្ទាប់ពីភ្លៀងធំៗ ប៉ុន្មានមេធ្លាក់មកជាមួយបងប្អូនជនជាតិ។
![]() |
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ ជួយសាលាមត្តេយ្យ ហ្វាដាវ សាងសង់មណ្ឌលលេងកម្សាន្តអោយកូនក្មួយនៃបងប្អូនជនជាតិ |
បងស្រី ឡធីមិញ ជនជាតិថៃ នៅភូមិ មឿងកាយ ឃុំ មឿងកាយ កំពុងរវល់ជួសជុលផ្ទះសម្បែងដែលត្រូវ ខូច ខាតធ្ងន់ធ្ងរដោយសារភ្លៀងព្យុះបណ្ដើរ ចែករំលែកជាមួយយើងខ្ញុំបណ្តើរ៖ "ដោយបានបងៗ កងទ័ពការពារ ព្រំដែនជួយជាកម្លាំងកាយ កម្លាំងចិត្ត ទើបគ្រួសារខ្ញុំសង់ផ្ទះឡើងវិញបានឆាប់ជាង។ ជាមួយនឹងផ្ទះថ្មីនេះ គ្រួសារខ្ញុំអាចនឹងស្ងប់ចិត្តជាងក្នុងពេលភ្លៀង ជំនន់មកដល់លើកក្រោយ!"។
![]() |
កងទ័ពការពារព្រដែន សឺនឡា សម្អាត ជួសជុលផ្លូវថ្នល់ដែលត្រូវខូចខាត ជួយអោយបងប្អូនជនជាតិធ្វើដំណើរទៅមកបានងាយស្រួល |
មកដល់សាលាមត្តេយ្យ ហ្វាដាវ នៅឃុំ មឿងកាយ យើងខ្ញុំបានស្តាប់នូវដំណើររឿងជាច្រើនទៀតអំពីការជួយឧបត្ថម្ភ ជ្រោមជ្រែងរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ។
អ្នកគ្រូ ង្វៀនធីស៊ឺវ នាយិកាសាលាបានឱ្យដឹងថាដោយសារភូមិសាស្រ្តជាតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលបានជាមូលដ្ឋានសម្ភារៈរបស់សាលារៀននៅមានការលំបាកលំបិនច្រើន សិស្សសាលាភាគច្រើនជាកូនក្មួយនៃបងប្អូនជនជាតិ។ ដើម្បីអាចនឹងធ្វើសកម្មភាពជាទៀងទាត់ បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែន មឿងកាយ បានជួយឧបត្ថម្ភដល់សាលារៀនដោយបណ្តាកម្មវិធីជាក់ស្តែងដូចជា៖ "ខាប់អង្ករ មេត្តាធម៌" រៃអង្គាសប្រាក់ កសាងមណ្ឌលលេងកម្សាន្ត។ល។
![]() |
យុទ្ធជនពេទ្យយោធាតែងតែចុះភូមិឋានពិនិត្យ ព្យាបាលជំងឺ ផ្តល់និងចែកចាយថ្នាំដោយឥតគិតថ្លៃជូនបងប្អូនជនជាតិ |
នៅឃុំ ជៀងឃឿង ស្រុក សុងម៉ា ឃុំតំបន់ព្រំប្រទល់ដំបូងបង្អស់របស់ខេត្ត សឺនឡា សម្រេចបានស្តង់ដារជនបទថ្មីនៅឆ្នាំ ២០១៧ យើងខ្ញុំឃើញដោយផ្ទាល់ភ្នែកនូវចម្ការឈើបៃតងទាំងឡាយស្រស់ល្អបណ្តាផ្លូវបេតុងលាតសន្ធឹងវែងអន្លាយ...។
ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅទីនេះបានផ្លាស់ប្តូរយ៉ាងពិតប្រាកដ ក្នុងនោះ មានការពួតដៃរួមកម្លាំងកាយចិត្តនៃយុទ្ធជនការពារព្រំដែនទាំងឡាយនៅលើភូមិសាស្រ្ត។
លោក ក្វាងវ៉ាន់យើយ ប្រធានភូមិ ជៀងឃឿងផ្ដល់មតិ៖ "ដំណើរការកសាងជនបទថ្មីរបស់ភូមិបានកងទ័ពការពារព្រំដែនជួយឧបត្ថម្ភយ៉ាងច្រើនជាពិសេសគឺសំណង់ផ្លូវបេតុងក្នុងភូមិប្រវែង ២,៥ គីឡូម៉ែត្រ"។
![]() |
កងទ័ពការពារព្រំដែន សឺនឡា គិតគូរពេលបាយអោយប្អូនៗ សិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ មឿងកាយ |
កម្លាំងខ្លាំងក្លានៃកងទ័ពនិងប្រជាជនតំបន់ព្រំប្រទល់
រយៈពេលកន្លងទៅប៉ុស្តិ៍ការពារព្រំដែនទាំងឡាយក្នុងខេត្ត សឺនឡា បានចាត់កម្មាភិបាល យុទ្ធជនជាច្រើនទៅកាន់មូលដ្ឋានដើម្បីជួយប្រជាជនរួមជាមួយប្រជាជនធ្វើពលកម្មបង្កបង្កើនផល។
យុទ្ធជនទាំងឡាយចូលរួមជួសជុលផ្លូវគមនាគមន៍ជនបទប្រវែង ១១៨,៦ គីឡូម៉ែត្រ ព្រែក ប្រឡាយធារាសាស្រ្តប្រវែង ១០៦,៣ គីឡូម៉ែត្រព្រមទាំងថែទាំបន្លែបង្ការ ៤៣ ហិកតា ឧបត្ថម្ភទុនផលិតកម្មជូន ៥៤០ ក្រុមគ្រួសារក្រីក្រ។ល។
![]() |
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងកាយ ចាត់តាំងប្រជុំការងារ ក្តាប់ស្ថានការណ៍មូលដ្ឋាន ផ្តើមពីនោះអាចនឹងជួយបងប្អូនជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចឈានឡើងចាកផុតពីភាពក្រីក្រ |
ឆ្លងតាមរយៈកម្មវិធីសុខាភិបាលប្រជាយោធាសហការកងទ័ពការពារព្រំដែនបានជួយឧបត្ថម្ភដល់ស្ថានីយ៍សុខភាពទាំងឡាយនៅតាមឃុំ តំបន់ព្រំប្រទល់ជាច្រើនកសាងចម្ការរុក្ខជាតិ ឱសថ ៧ កន្លែង ចាត់តាំងពិនិត្យ ព្យាបាលជំងឺជូនប្រជាជនជិត ៦.០០០ លើកនាក់។
ជាពិសេស កងទ័ពការពារព្រំដែន សឺនឡា ថែមទាំងបង្កើតគណៈកម្មការបញ្ជាដឹកនាំអនុវត្តទម្រង់រូបភាពជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច - វប្បធម៌ - សង្គមនៅតំបន់ព្រំដែនជួយប្រជាជនអនុវត្តទម្រង់រូបភាពសេដ្ឋកិច្ចថ្មីទាំងឡាយដូចជា៖ "ដាំដំណាំហូបផ្លែនៅលើដីចោត" "ដាំដើមផាសិន" "ចិញ្ចឹមត្រីពូជ ទាពូជ"។ល។
![]() |
កងទ័ពការពារព្រំដែន សឺនឡា បង្រៀនភាសា វៀតណាម អោយកូនក្មួយនៃបងប្អូនជនជាតិ |
មានកម្មវិធីជាច្រើនដែនប្រកបដោយលក្ខណៈសង្គមខ្ពស់ក៏បានកងទ័ពការពារព្រំដែន សឺនឡា សហការជាមួយបណ្តាស្ថាប័នអង្គការមហាជនដំណើរការយ៉ាងជាក់ស្តែងនិងមានប្រសិទ្ធភាពដូចជា៖ "ស្រស់ស្រូបព្រលព្រឹកសម្រប់ប្អូនៗ" "ទ្រជំហានប្អូនៗ ទៅសាលា" "ខាប់អង្ករមេត្តាធម៌"...។
កម្មាភិបាល យុទ្ធជនក្នុងខេត្តនៅថែមទាំងទទួលឧបត្ថម្ភអោយសិស្សសាលា ៥៤ នាក់ដែលមានជីវភាពរស់នៅលំបាកលំបិនដោយមានកម្រិតឧបត្ថម្ភ ៥០០.០០០ ដុងក្នុងមួយខែក្មួយម្នាក់ៗ។
![]() |
តាមរយៈបណ្ដាពេលចលនា ឃោសនារបស់កងទ័ពការពារព្រំដែន សឺនឡា មាមីងបងប្អូនជនជាតិបានយល់ច្បាស់ពី គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ |
ជាមួយនឹងរាល់ទង្វើដ៏ជាក់ស្តែង ការពួតដៃរួមកម្លាំងកាយចិត្តរបស់កម្មាភិបាល យុទ្ធជនការពារព្រំដែនបានជួយអោយមុខមាត់ជនបទតំបន់ព្រំប្រទល់ សឺនឡា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រែមុខមាត់ថ្មី។ ជីវភាពរស់នៅរបស់បងប្អូបណ្តាជនជាតិនៅ សឺនឡា កាន់តែមានស្ថិរភាពនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូនជនជាតិឥឡូវនេះបានស្ងប់ចិត្តច្បាមភូមិបង្កបង្កើនផល ចូលរួមជាមួយកងទ័ពការពារព្រំដែនរក្សាខ្ជាប់ខ្ជួនអធិប្បតេយ្យ សន្តិសុខ ព្រំដែនជាតិ៕
ហ្វាងតឹម - ណាមសឿង - ហ៊ឺវក្វៀត