ដាំបន្លែបង្ការទម្រង់រូបភាពតូច ផ្តល់ប្រសិទ្ធភាពធំនៅស្រុក ភូតឹន

លោកស្រី លៅសាមមូយ ជាជនជាតិ ចិន នៅភូមិ ថាញ់ដាមអា ទីរួមស្រុក កាយដូយវ៉ាម ស្រុក ភូតឹន (ខេត្ត កាម៉ៅ) អាស្រ័យដោយឆ្លៀតប្រើប្រាស់ដីនៅជុំវិញផ្ទះជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់ដាំបន្លែបង្ការសរីរាង្គ ពាំនាំមកប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ លោកស្រី លៅសាមមូយ ជាជនជាតិ ចិន នៅភូមិ ថាញ់ដាមអា ទីរួមស្រុក កាយដូយវ៉ាម ស្រុក ភូតឹន (ខេត្ត កាម៉ៅ) អាស្រ័យដោយឆ្លៀតប្រើប្រាស់ដីនៅជុំវិញផ្ទះជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់ដាំបន្លែបង្ការសរីរាង្គ ពាំនាំមកប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ

យោងតាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ភូតឹន (ខេត្ត កាម៉ៅ) ក្រោយ រយៈពេលជិត ១០ ឆ្នាំដំណើរការទម្រង់រូបភាពឆ្លៀតប្រើប្រាស់ទីធ្លា ច្បារដំណាំ ភ្លឺទំនប់នៃស្រះចិញ្ចឹមបង្គាបង្កង សម្រាប់ដាំដំណាំហូបផ្លែ បន្លែបង្ការ... មក ទល់ពេលនេះ ស្រុក ភូតឹន ដាំបន្លែបង្ការគ្រប់ប្រភេទបាន ៩.៩០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅទីរួមស្រុក កាយដូយវ៉ាម និងឃុំមួយចំនួន៖ ភូតឹន តឹនហ៊ឹងតី ភូមី...។

ដាបនលែបងការទមរងរបភាពតច ផតលបរសទធភាពធនៅសរក ភតន hinh anh 1លោកស្រី លៅសាមមូយ ជាជនជាតិ ចិន នៅភូមិ ថាញ់ដាមអា ទីរួមស្រុក កាយដូយវ៉ាម ស្រុក ភូតឹន (ខេត្ត កាម៉ៅ) អាស្រ័យដោយឆ្លៀតប្រើប្រាស់ដីនៅជុំវិញផ្ទះជាង ១.០០០ ម៉ែត្រក្រឡាសម្រាប់ដាំបន្លែបង្ការសរីរាង្គ ពាំនាំមកប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ

ឆ្នាំ ២០២០ ផ្ទៃដីបន្លែបង្ការថ្មីលើភូមិសាស្រ្តឃុំ ភូតឹន សម្រេចបាន ១.៤៥០ ហិកតា កើន ជាង ១៤០ ហិកតាបើប្រៀបធៀបនឹងឆ្នាំ ២០១៩ បរិមាណផលបន្លែបង្ការសម្រេចបានជិត ១០០.០០០ តោន ក្នុងមួយរដូវ ផលចំណូលសម្រេចបាន ៦០០ ពាន់ លានដុង។

ផ្តើមពីការដាំបន្លែ ដំណាំបងប្អូនជនជាតិជាច្រើនគ្រួសារដែលមានស្ថានភាពរស់នៅលំបាកលំបិននៅ ភូតឹន បានរួចផុតពីភាពក្រីក្រ។ តួយ៉ាងដូចជាក្រុមគ្រួសារលោកស្រី លៅសាមមូយ ជាជនជាតិ ចិន នៅភូមិ ថាញ់ដាម អា ទីរួមស្រុក កាយដូយវ៉ាម អាស្រ័យដោយឆ្លៀតប្រើប្រាស់ផ្ទៃដីជុំវិញផ្ទះជាង ១.០០០ ម៉ែត្រការ៉េដើម្បីដាំបន្លែបង្ការសរីរាង្គ បច្ចុប្បន្នមានប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។

ដាបនលែបងការទមរងរបភាពតច ផតលបរសទធភាពធនៅសរក ភតន hinh anh 2ជាមួយនឹងទម្រង់រូបភាពដាំបន្លែនៅតាមទីធ្លា ច្បារដំណាំ ជាមធ្យមក្នុងមួយហិកតាអាចប្រមូលផលបាន ១០ តោនក្នុងមួយរដូវ ស្មើរនឹង ៦០ លានដុង

ទម្រង់រូបភាពដាំបន្លែបង្ការរបស់បងប្អូនជនជាតិនៅ ភូតឹន បាននិងកំពុងពង្រីកប្រសិទ្ធភាព ឆ្លៀតប្រើប្រាស់យ៉ាងល្អនូវឧត្តមភាពនៃមូលដ្ឋាន រួមចំណែក ជួយបងប្អូនជនជាតិកាត់បន្ថយភាពក្រីក្រហើយឈានឡើងមានជីវភាពធូរធារ៕

អត្ថបទនិងរូបថត៖ អានហៀវ


សំណើ