ដាយថាញ់ - ឃុំជនបទថ្មីដំបូងបង្អស់ នៅវាលទំនាបទន្លេ គីវឡុង


សំណង់មួយក្នុងចំណោមសំណង់ទាំងឡាយដែលទើបបានស្ថាបនាយ៉ាងសុក្រឹត
រដូវប្រមូលផលក្រូចពោធិ៍សាត់នៅឃុំ ដាយថាញ់

ដើម្បីសំរេចជាស្ថាពរនូវ ១៩លក្ខណៈវិនិច្ឆ័យស្ថាបនាជនបទថ្មី​ បណ្ដាឆ្នាំកន្លងទៅនេះ ដាយថាញ់ បានខិតខំប្រឹងប្រែងដំណើរការយ៉ាងមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងទាំងឡាយដូចជា៖ ធ្វើផ្លូវគមនាគមន៍ ស្ថាបនាសាលារៀន មណ្ឌលសុខាភិបាល ធារាសាស្ត្រ រក្សាអនាម័យបរិស្ថាន សា្ថបនាបណ្ដាទំរង់រូបភាពបង្កបង្កើនផលនិងចិញ្ចឹមសត្វ បង្កើនចំណូលអោយប្រជាជន។
ឃុំ ដាយថាញ់ មានផ្ទៃដីដាំដើមឈើហូបផ្លែចំនួនជាង ១.៤០០ ហិកតា។
ក្នុងរូបថត៖ ការប្រមូលផលផ្លែទឹកដោះរបស់គ្រួសារមួយនៅឃុំ ដាយថាញ់
មុខមាត់ជនបទថ្មីនៅឃុំ ដាយថាញ់ កាន់តែសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ 

លោក យឿងវ៉ាន់ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាយថាញ់ បានអោយដឹងថា៖ ចាប់ពីពេលដែលបានអនុវត្តការស្ថាបនាជនបទថ្មីមក មុខមាត់ឃុំ ដាយថាញ់ ប្រែជាសំបូរស្តុកស្តម្ភស្រស់ស្អាតជាងមុន ជីវភាពសេដ្ឋកិច្ចរបស់គ្រួសារទាំង​ឡាយត្រូវបានលើកកំពស់គួរអោយគត់សម្គាល់។ ក្នុងឃុំនាពេលបច្ចុប្បន្នមានគ្រួសារជាច្រើន បានចំណូលពី ៥០០ លានដល់ ១ ពាន់លានដុងក្នុងមួយឆ្នាំ អាស្រ័យដោយដាំដើមឈើហូបផ្លែដែលមានតំលៃសេដ្ឋកិច្ចខ្ពស់ដូចជា ក្រូចពោធិ៍សាត់ ក្រូចថ្លុង ដើមទឹកដោះជាដើម៕


សំណើ