ដើរលេងកម្សាន្តពិធីបុណ្យ ធាក់គង នាពេលដើមឆ្នាំ

បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ថ្វាយគ្រឿងតង្វាយក្នុងពិធីបុណ្យ ធាក់គង នៅភូមិ អានត្រាច់ ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ថ្វាយគ្រឿងតង្វាយក្នុងពិធីបុណ្យ ធាក់គង នៅភូមិ អានត្រាច់ ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

បងបូ្អនជនជាតិ ខែ្មរ ណាមបូ (ភូមិភាគខាងត្បូង) មានពិធីបុណ្យប្រពៃណីជាច្រើន។ ទោះជាយ៉ាងណាក្តី នៅខេត្ត សុកត្រាំង ក្រៅពីពិធីបុណ្យទូទៅរបស់ជនជាតិ បងបូ្អនជនជាតិ ខែរ្ម នៅទីនេះនៅមានបណ្តាពិធីបុណ្យដ៏ល្អឯកដាច់ដោយឡែករបស់ខួ្លន ជាក់សែង្ត ដូចជាពិធីបុណ្យ ធាក់គង។

ដើរលេងកមសានតពធបណយ ធាកគង នាពេលដើមឆនា hinh anh 1បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ថ្វាយគ្រឿងតង្វាយក្នុងពិធីបុណ្យ ធាក់គង នៅភូមិ អានត្រាច់ ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)

ពិធីបុណ្យ ធាក់គង ត្រូវបានហៅតាមប្រជាប្រិយថាពិធីបុណ្យថ្វាយស្លាធម៌ ដូងផងដែរព្រោះគ្រឿងតង្វាយសំខាន់ជាងគេបំផុតនៅក្នុង ពិធីបុណ្យនេះគឺផ្លែដូងខ្ចី។ ពិធីបុណ្យជាធម្មតាគឺប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៣ ទី ១៤ និងទី ១៥ ខែ ចេត្រ តាមប្រតិទិនកសិកម្ម ខ្មែរ (កណ្តាលខែ មេសា)។ ពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅភូមិ អានត្រាច់ ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។

ដើរលេងកមសានតពធបណយ ធាកគង នាពេលដើមឆនា hinh anh 2ពិធីបុណ្យធាក់គងបង្ហាញពីក្ដីប៉ងប្រាថ្នារបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង អំពីសេចក្តីសុខសាន្ត សុភមង្គល បួងសួងសុំអោយភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេដង

គ្រឿងតង្វាយថ្វាយក្រៅពីស្លាធម៌ដូងខ្ចីនៅមានផ្លែ ឈើ ម្លូស្លា ផ្កាឈូកតំណាងអោយភាពបរិសុទ្ធនិងភាពពិសិដ្ឋ។ ក្រៅពីនេះ អ្នកចូលរួមពិធីបុណ្យថែមទាំងរៀបរណ្តាប់លើអាសនៈបូជានូវបណ្តាគ្រាប់ពូជបន្លែបង្ការ ដបប្រេងខ្យល់ អំបោះ ក្រហមទៀត

ដើរលេងកមសានតពធបណយ ធាកគង នាពេលដើមឆនា hinh anh 3គ្រឿងតង្វាយដែលមិនអាចខ្វះបានក្នុងពិធីបុណ្យ ធាក់គង គឺស្លាធម៌ទាំងឡាយត្រូវបានធ្វើដោយផ្លែដូងខ្ចី

ផងជាមួយនឹងបំណងប្រាថ្នាសុំអោយមានសុខភាពមួនមាំ សុខក្សេមក្សាន្តក្នុងជីវភាពរស់នៅ។ ក្រោយពេលឆ្លងបុណ្យ ពួកគេយកដីខ្លះៗ ទៅបាចលើស្រែចម្ការដោយមានជំនឿថានឹងមានរដូវ កាលមួយអំណោយផលទេដ្វង។

ដើរលេងកមសានតពធបណយ ធាកគង នាពេលដើមឆនា hinh anh 4ថ្ងៃឆ្លងពិធីបុណ្យ ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ប្រារព្ធពិធីជូនដំណើរដោយមានគ្រឿងតង្វាយផ្សេងៗដូចជាអំបិល អង្ករ ឧស... ត្រូវបានដាក់លើទូកក្បូនមួយធ្វើដោយស្រទបចេកបញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

ពិធីបុណ្យធាក់គង បង្ហាញពីក្ដីប៉ង ប្រាថ្នារបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង អំពីសេចក្តីសុខសាន្ត សុភមង្គល បួងសួងសុំអោយ ភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេដង ម្នាក់ៗមានជីវភាពរស់នៅសុខសាន្ត សុខដុមរមនានិងស្រលាញ់គ្នាទៅវិញទៅមកបន្ថែមទៀត៕

អត្ថបទនិងរូបថត៖ មិញលី - កាវឡុង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ