ត្បាញទ្រូដាក់បង្គា - របរបន្ទាប់បន្សំនាំមកនូវចំណូលជាចម្បងនៅ ផានថាញ់

ប៉ុន្មានឆ្នាំជិតៗ នេះ ក្រៅពីធ្វើវប្បកម្មដំណាំស្រូវ ២ រដូវ ក្រុមគ្រួសារជាច្រើនក្នុងឃុំនៅប្រកបរបរត្បាញទ្រូដាក់បង្គា ជាជំហានៗ បង្កើនបានប្រាក់ចំណូលក៏ដូចជានាំមកនូវប្រភពចំណូលអោយឃុំជាង ១ ពាន់លាន
ដុងក្នុងមួយឆ្នាំ។ 
ក្រុមគ្រួសារបងស្រី ហឿធីងៀប កុ្នងភូមិ រ៉ ឃុំ ផានថាញ់ ត្បាញបានប្រហែលជា ១០០ ទូ្រដាក់បង្គាកុ្នងមួយថ្ថៃដោយតមៃល្ល ក់ចេញជាមធ្យមពី ៣.៥០០ ដល់ ៤.០០០ ដុងក្នុងទ្រូមួយ ជារៀងរាល់ថ្ងៃក្រុមគ្រួសារបងស្រីចំណូលបានពី ៣០០.000 ដល់ ៣៥០.000 ដុង

ផ្ដើមពីរាប់សិបក្រុមគ្រួសារផុសគំនិតត្បាញទ្រូនាគ្រាដំបូង មកដល់ពេលនេះ ទូទាំងឃុំមាន ក្រុមគ្រួសារចំនួន ៣៥០ ប្រកបរបរត្បាញទ្រូដាក់បង្គា។
ផ្ដើមពីរាប់សិបក្រុមគ្រួសារផុសគំនិតត្បាញទ្រូនាគ្រាដំបូង មកដល់ពេលនេះទូទាំងឃុំមានក្រុមគ្រួសារចំនួន ៣៥០ គ្រួសារប្រកបរបរត្បាញទ្រូដាក់បង្គា

បន្ទាប់ពីដកផាត់ប្រាក់ចំណាយទិញវត្ថុធាតុដើមចេញចំណូលជាមធ្យមក្នុងគ្រួសារនីមួយៗ សម្រេចបានពី ៥ ដល់ ៧ លានដុងក្នុងមួយខែ។ 
ត្បាញទ្រូដាក់បង្គា - របរបន្ទាប់បន្សំនាំមកនូវចំណូលជាចម្បងជូនមាមីងបងប្អូន
នៅឃុំ ផានថាញ់

អាស្រ័យដោយមានរបរត្បាញទ្រូដាក់បង្គាជីវភាពរស់នៅរបស់បងប្អូនជនជាតិក្នុងឃុំបានកែលម្អបន្តិចម្តងៗ។
ទ្រូដាក់បង្គាត្រូវបានដឹកជញ្ជូនយកទៅលក់នៅបណ្តាឃុំជិតខាងដែលនៅប្របអាងស្តុកទឹកវារីអគ្គិសនី ថាតបា

ក្រុមគ្រួសារជាច្រើន ទិញបានរបស់ប្រើប្រាស់មានតមៃ្លសម្រាប់ការប្រជុំជីវភាពហើយចាកផុតពីភាពក្រីក្រអាស្រ័យដោយរបរបន្ទាប់បន្សំនេះ៕
ទន់អាញ់

សំណើ