តំបន់ព្រំដែន តាប៉ែត ប្រែមុខមាត់ថ្មី

ជាគ្រួសារសមាជិកមួយគ្រួក្នុងតំបន់ប្រជានិករ មុនពេលរុះរីមកទីនេះ គ្រួសារលោក ឡឹមឡឹន មិនមានផ្ទះស្នាក់នៅនិងដីបង្កបង្កើនផលទេ ជីវភាពរស់នៅជួបការលំបាកខ្លាំង។ ចាប់តាំងពីពេលទទួលបានផ្ទះ  ដីបង្កបង្កើនផលទំហំ ១ ហិកតា គ្រួសារគាត់បានដាំដំឡូងមី ពោត ជាជំហានៗ កែលម្អជីវភា រស់នៅ។ 
ចាប់ពីដើមឆ្នាំ ២០១៨ គ្រួសាររបស់លោក ឡឹមឡឹន នៅតំបន់ស្ថិរនិវាសដ្ឋានស្ថិរវប្បកម្ម ឡុកថាញ់ បានចិញ្ចឹមមេគោបន្តពូជថែម ១ ក្បាល ផ្តល់ប្រាក់ចំណូលរាប់លានដុង

"ពីមុននេះគ្រួសារខ្ញុំក្រណាស់! គ្មានដីសម្រប់បង្កបង្កើនផលទេ។ នៅឆ្នាំ ២០១៣ បានមកនៅតំបន់ស្ថិរនិវាសដ្ឋានស្ថិរវប្បកម្មនេះ ជីវភាពរស់នៅរបស់គ្រួសារខ្ញុំបានលំនឹងជាងពីមុន" លោក ឡឹមឡឹន បានចែករំលែក។
ផ្លូវចូលទៅតំបន់ស្ថិរនិវាសដ្ឋានស្ថិរវប្បកម្ម ឡុកថាញ់ បានចាក់កៅស៊ូមាំទាំ ជួយអោយបងប្អូនជនជាតិនៅទីនេះងាយស្រួលក្នុងការធ្វើដំណើរទៅមក

យោងតាមលោក ង៉ូវ៉ាន់ត្រាម អនុប្រធានគណៈកម្មាធិការប្រជាជន  ឃុំ ឡុកថញ់ តំបន់ស្ថិរនិវាសដា្ឋនស្ថិរវប្បកម្ម ឡុកថញ់ មានគ្រួសារចំនួន ៦២ ដែលបានសោយផលពីកម្មវិធី ៣៣ របស់រដា្ឋភិបាល។ 
ក្រុមគ្រួសារបងស្រី ង្វៀនធីហៀន នៅតំបន់ស្ថិរនិវាសដ្ឋានស្ថិរវប្បកម្ម ឡុកថាញ់ ថែទាំចម្ការពោតលើផ្ទៃដីដាំឆ្លាស់នឹងដើមស្វាយចន្ទីនិងដំឡូងមីទំហំ ១ ហិកតាដែលបានរដ្ឋផ្តល់អោយ
ផ្ទះរបស់គ្រួសារបងប្អូនជនជាតិមួយគ្រួក្នុងតំបន់ស្ថិរនិវាសដ្ឋានស្ថិរវប្បកម្ម ឡុកថាញ់

អាស្រ័យដោយសកម្មពលកម្ម បង្កបង្កើនផល គ្រួសារប្រជាជនទាំងឡាយនៅទីនេះជាជំហានៗ  ច្រាន ថយក្រោយនូវភាពក្រខ្សត់បានស្ថិរភាពជីវភាពរស់នៅ រួមចំណែកក្នុងការធានាសន្តិសុខព្រំដែន៕
ក្រ្ហ្កឿយហ៍

សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"