បឹង បៀនហូ ស្ថិតនៅក្នុងបណ្ដុំនៃ “មណ្ឌលអេកូទេសចរណ៍រុក្ខឧទ្យាន បៀនហូ - ជឺដាំងយ៉ា” ត្រូវបានវាយតម្លៃថាជាបឹងធម្មជាតិស្រស់ស្អាតបំផុតនៅតំបន់ខ្ពង់រាប តីង្វៀន
តីង្វៀន ជាតំបន់ដីសម្បូរសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ធ្វើដំណើរ មកកាន់តំបន់ តីង្វៀន ទៅដល់ខេត្តណាក៏ដោយភ្ញៀវទេសចរក៏អាចទស្សនាគយគន់រមណីយដ្ឋានដ៏អស្ចារ្យទាំងឡាយ។

អញ្ជើញមកខេត្ត កនទុម ប្រទះ ឃើញជ្រោះទឹកធ្លាក់ យ៉ាលី ដ៏អស្ចារ្យ តំបន់អេកូឡូស៊ី ម៉ាំងដែន រហោស្ថាន។
ឆ្លងចូលខេត្ត យ៉ាឡាយ បឹងបៀនហូ ដ៏ល្ហល្ហេវ គន់មើលសម្រស់ ភ្នំភ្លើង ជឺដាំង យ៉ា។ អញ្ជើញមកកាន់ខេត្ត ឡឹមដុង បណ្តែតអារម្មណ៍នាកណ្ដាលព្រៃស្រល់ដ៏ល្វឹង ល្វើយ។

អញ្ជើញមកកាន់ខេត្ត ដាក់ឡាក់ ជិះដំរីបណ្ដោយតាមបឹង ឡាក់។ ប្រព័ន្ធរូងភ្នំភ្លើង ក្រុងណូ នៅ ដាក់ណុង កាន់តែធ្វើឲ្យបេតិកភណ្ឌធម្មជាតិនៅទីនេះសម្បូរបែបថែមទៀត...។
បច្ចុប្បន្ននេះ បណ្តាខេត្តនៅតំបន់ខ្ពង់រាប តីង្វៀន ចាំបាច់ត្រូវតែមានការតភ្ជាប់ក្នុងការផ្សព្វផ្សាយ ជំរុញទេសចរណ៍ ពង្រីកបណ្ដាប្រៀបខ្លាំងរួម ចាត់ទុកនេះជាផលិតផលរបស់តំបន់ទាំងមូល។

ទន្ទឹមនឹងនោះ រដ្ឋក៏ចាំបាច់ត្រូវជួយឧបត្ថម្ភដល់បណ្តាខេត្តនៅ តីង្វៀន ក្នុងការបង្កើតយន្តការ គោលនយោបាយដ៏ទាក់ទាញដើម្បីទាក់ទាញ ការវិនិយោគចូលវិស័យទេសចរណ៍ ត្រូវមានករណីអនុគ្រោះពិសេស ខាងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នវប្បធម៌សំដៅបង្កកម្លាំងចលករដល់ការអភិវឌ្ឍទេសចរណ៍ ឆ្ពោះទៅរកវិថីបៃតង តីង្វៀន៕
ផលិតដោយ៖ វ៉ាន់ភឿង