តម្លៃបេតិកភណ្ឌរបស់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង

ភ្នំភ្លើង ណឹមហ្កឡែ នៅឃុំ ធន់អាន ស្រុក ដាក់មីល (ខេត្ត ដាក់ណុង) ភ្នំភ្លើង ណឹមហ្កឡែ នៅឃុំ ធន់អាន ស្រុក ដាក់មីល (ខេត្ត ដាក់ណុង)

ដោយមានផ្ទៃក្រឡាជាង ៤.៧០០ គីឡូម៉ែត្រការ៉េ ស្មើនឹងជាង ២/៥ នៃផ្ទៃដីធម្មជាតិនៃខេត្ត ដាក់ណុង ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ស្ថិតលើខ្ពង់រាប ម៉្នុង ដ៏សែនមនោរម្យដ៏ធំមហិមា មានព្រំប្រទល់លាតសន្ធឹងតាមស្រុកចំនួនប្រាំនិងទីរួមខេត្តមួយ រួមមានស្រុក ក្រុងណូ គឺយូត ដាក់មីល ដាក់សុង ដាក់ ហ្ក - ឡុង និងទីរួមខេត្ត យ៉ាងៀ។

តមលៃបេតកភណឌរបសឧទយានភគពភសាសរត ដាកណង hinh anh 1មាត់រូងភ្នំភ្លើង C7 នៅឧទ្យានភូគព្ភសាស្រ្តដាក់ណុង

ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង មានប្រព័ន្ធគុហា រូងភ្នំស្ថិតនៅក្នុងភ្នំថ្ម បា ហ្សាល់ ទាំងឡាយមានវត្តមាននៅម្តុំ ដ - រ៉ៃសាប - ជឺរលូហ៍ បេតិកភណ្ឌបែបជីវិតបុរេប្រវត្តិ (បាសាណិភូតវិទ្យា) ផ្សេងៗ ដូចជាផូស៊ីលផ្កាគ្រីសាន ស៊ុមឈើក្នុងថ្ម បាហ្សាល់ មាត់រូងភ្នំភ្លើងដ៏ល្អឯកនិងពិសេសដាច់ដោយឡែកដូចជា ណឹមប្លាង ណឹមការ៍... ជ្រោះទឹកធ្លាក់ដ៏ស្រស់ស្អាតដ៏ធំមហិមាផ្សេងៗ ដូចជាជ្រោះទឹកធ្លាក់ យ៉ាឡុង ដ - រ៉ៃសាប... ប្រព័ន្ធរុក្ខជាតិនិងពពួកសត្វដ៏សម្បូរបែបដោយមានអម្បូរ ប្រភេទកម្រនិងមានតម្លៃជាច្រើន មានឈ្មោះក្នុងសៀវភៅក្រហម វៀតណាម និងពិភពលោក ជាកន្លែងរក្សាទុកនូវតម្លៃវប្ប ធម៌រូបីនិងអរូបីដូចជាលំហវប្បធម៌គង ឃ្មោះ តីង្វៀន ត្រូវបានយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ កេរដំណែលលំដាប់ជាតិពិសេសផ្លូវលំ ហូជីមិញ...។

តមលៃបេតកភណឌរបសឧទយានភគពភសាសរត ដាកណង hinh anh 2ភ្នំភ្លើង ណឹមហ្កឡែ នៅឃុំ ធន់អាន ស្រុក ដាក់មីល (ខេត្ត ដាក់ណុង)
តមលៃបេតកភណឌរបសឧទយានភគពភសាសរត ដាកណង hinh anh 3ពិធីបុណ្យ អួនយ៉ូង ឬ ហៅម៉្យាងទៀតថាពិធីផ្សារភ្ជាប់និងបង្កើនភាពស្និទ្ធស្នាលចំណងភក្ដីភាពរបស់ជនជាតិ ម៉ា ជនជាតិដើមមួយដែលបានតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅលើភូមិសាស្ត្រខេត្ត ដាក់ណុង

ការកសាងដោយជោគជ័យនូវកិត្តិនាមឧទ្យានភូគព្ភសាស្រ្តសកលលោក យូណេស្កូ បានរួមចំណែកថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌឧទ្យានភូគព្ភ សាស្រ្ត ដាក់ ណុង៕

ផលិតដោយ៖ ម៉ាយហ៊ឹងធិញ


សំណើ