ហើយ នាង ខាយលី នាង ក្លូ នាង គីម នាង កេនដុល និងនាង ឃួតនី បានកំណត់ស្តង់ដារម៉ូតកាន់តែខ្ពស់ជាងមុននៅឆ្នាំនេះ ខណៈដែលពួកនាងដើរបង្ហាញម៉ូតក្នុងកម្មវិធី Victoria Secret Angels ក្នុងឈុត រោមបក្សីសម្រាប់រដូវបុណ្យ ហាឡូវីន នៅទីក្រុង ឡូសអ៊ែនជែលឡេស រដ្ឋ កាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃ ពុធ ទី ៣១ ខែ តុលា។
ម្តាយថ្មីថ្មោង នាង ខាយលី អាយុ ២១ ឆ្នាំ និងនាង ក្លូ អាយុ ៣៤ ឆ្នាំ បានបង្កើនភ្លើងកម្តៅ ខណៈដែលអ្នកទាំង ២ បង្ហាញរាងស្វ៊ែលសិចស៊ីមិនធម្មតាក្រោយកើតកូនរួច ក្នុងឈុតប៊ីគីនីពណ៌ស ដោយមានចងស្លាបធំៗ នៅពីក្រោយខ្នងដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ដើរម៉ូតកាន់តែអស្ចារ្យដែលស្លាបនេះត្រូវបានផ្តល់ជាកាដូដោយក្រុមហ៊ុន Victoria’s Secret សម្រាប់ឱកាសដើរម៉ូតនេះ។
មើលទៅស្អាតឥតខ្ចោះគ្រប់ផ្នែក មហាសេដ្ឋីវ័យក្មេង នាង ខាយលី បង្អួតចង្កេះអង្ក្រងរបស់នាងក្នុងឈុតក្នុងរឹបរាងមើលទៅដូចស្រាតពណ៌ផ្លេកៗ រួមជាមួយអាវទ្រនាប់ពណ៌សាច់ដើម្បីឱ្យមើលទៅឃើញសុដន់កាន់តែធំ។
![]() ![]() ![]() ![]() ![]() |
តារាបង្ហាញម៉ូតត្រកូល កាដាសៀន បង្ហាញម៉ូតក្នុងឈុតទេពធីតាមានស្លាបសម្រាប់រដូវបុណ្យ ហាឡូវីន |
តារាទូរទស្សន៍ដែលទើបស្វាគមន៍កូនស្រីរបស់នាងឈ្មោះ ស្តមមី ជាមួយតារាចម្រៀងរ៉ែប ត្រាវីស ស្កុត កាល ពីខែ កុម្ភៈ នៅតែបន្តបង្អួតរាងក្នុងឈុតស្រើបស្រាល ខណៈដែលនាងពាក់ស្បែកជើងកែងចោតពណ៌ទឹកប្រាក់និងពាក់ស្លាបតុបតែងដ៏ស្រស់ស្អាត។
នាង ខាយលី តែងទាក់ទាញក្រសែភ្នែកទស្សនិកជនជាមួយជម្រើសផាត់មុខមាត់ដ៏ប៉ិនប្រសព្វរបស់នាង ដែលអមមកជាមួយរោមភ្នែកវែងៗ ម្សៅផាត់ថ្ពាល់ក្រាស់ៗ និងក្រែមបបូរមាត់ផ្លេកៗ។
នាង ក្លូ ដែលទើបកើតកូនបាន ៦ ខែឈ្មោះ ទ្រូ ជាមួយមិត្តប្រុសឈ្មោះ ទ្រីស្តាន់ ថមសុន ក៏បង្អួតរាងស្អាតមិនគួរឱ្យជឿរបស់នាងដែរ ក្នុងឈុតអាវទ្រនាប់និងខោទ្រនាប់ស និងស្លាបសដ៏ធំពីក្រោយខ្នង៕
យោងតាម៖ ប្រភពព័ត៌មានក្រៅប្រទេស