ត្រៀមលក្ខណៈជាមុនសម្រាប់បង្ការ ទប់ស្កាត់ភ្លើងឆេះព្រៃក្នុងអំឡុងពេលមេឃក្តៅខ្លាំង

មានមនុស្សជិត ៥០០ នាក់មកពីកងកម្លាំងផ្ទាល់កន្លែងត្រូវបានកៀរគរចូលរួមពន្លត់អគ្គីភ័យតំបន់ព្រៃស្មាច់និងស្មៅរឿយនៅឃុំ ងឺធុយបាក់ ស្រុក ឡេធុយ (ខេត្ត ក្វាងប៊ិញ) មានមនុស្សជិត ៥០០ នាក់មកពីកងកម្លាំងផ្ទាល់កន្លែងត្រូវបានកៀរគរចូលរួមពន្លត់អគ្គីភ័យតំបន់ព្រៃស្មាច់និងស្មៅរឿយនៅឃុំ ងឺធុយបាក់ ស្រុក ឡេធុយ (ខេត្ត ក្វាងប៊ិញ)

មេឃក្តៅសាហាវអូសបន្លាយមិនត្រឹមតែបង្កផលប៉ះពាល់ដល់ជីវភាពរស់ នៅ សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាហានិភ័យខ្ពស់បណ្ដាលអោយកើតមានឡើងការឆេះព្រៃនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេសទៀតផង។

តរៀមលកខណៈជាមនសមរាបបងការ ទបសកាតភលើងឆេះពរៃកនងអឡងពេលមេឃកតៅខលាង hinh anh 1កងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ធឿធៀន - ហ្វេ បានត្រៀមលក្ខណៈជាមុន ដើរយាមល្បាតដើម្បីបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ

ថ្មីៗ នេះ កាលពីព្រឹកថ្ងៃទី ៣ ខែ មិថុនា មេឃក្តៅសាហាវបណ្ដាលអោយភ្លើង ឆាបឆេះតំបន់ព្រៃស្មាច់និងស្មៅរឿយមួយកន្លែងលើភូមិសាស្រ្តឃុំ ងឺធុយបាក់ ស្រុក ឡេធុយ (ខេត្ត ក្វាងប៊ិញ)។

ដោយសារដើមឈើស្ងួត មានខ្យល់បក់ពីទិសនិរតីហើយស្រទាប់កាកសំណល់រុក្ខជាតិក្រាស់ទៀត បានជាអគ្គិភ័យបានរីករាលដាលយ៉ាងលឿន ការពន្លត់អគ្គិភ័យពិតជាពិបាកយ៉ាងខ្លាំងណាស់។

តរៀមលកខណៈជាមនសមរាបបងការ ទបសកាតភលើងឆេះពរៃកនងអឡងពេលមេឃកតៅខលាង hinh anh 2សង្កាត់រដ្ឋបាលព្រៃឈើអន្តរខណ្ឌ សឺនត្រា - ងូហាញ់សឺន (ទីក្រុង ដាណាំង) សិក្សាភូមិសាស្រ្ត បង្កើនការបង្ការទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ឧបទ្វីប សឺនត្រា

មានមនុស្សជិត ៥០០ នាក់ត្រូវបានកៀរគរចូលរួមពន្លត់អគ្គិភ័យ លុះដល់ពេលរសៀលថ្ងៃដដែលអគ្គិភ័យត្រូវពន្លត់បាន ៨០%។

តរៀមលកខណៈជាមនសមរាបបងការ ទបសកាតភលើងឆេះពរៃកនងអឡងពេលមេឃកតៅខលាង hinh anh 3មានមនុស្សជិត ៥០០ នាក់មកពីកងកម្លាំងផ្ទាល់កន្លែងត្រូវបានកៀរគរចូលរួមពន្លត់អគ្គីភ័យតំបន់ព្រៃស្មាច់និងស្មៅរឿយនៅឃុំ ងឺធុយបាក់ ស្រុក ឡេធុយ (ខេត្ត ក្វាងប៊ិញ)

ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការបង្ការទប់ស្កាត់ការឆេះព្រៃ មូលដ្ឋានទាំង ឡាយដែលមានព្រៃឈើ គប្បីតាមដានយ៉ាងម៉ឺងម៉ាត់លើការអនុវត្តវិធានការផ្សេងៗ សម្រាប់បង្ការ ពន្លត់ភ្លើងឆេះព្រៃ ត្រៀមធនធានមនុស្ស មធ្យោបាយ ឧបករណ៍ពន្លត់ភ្លើងឆេះព្រៃ បង្កើនការយាមល្បាត តាមដាន ត្រួតពិនិត្យលើការគោរពបទបញ្ញាត្តិចំពោះម្ចាស់ព្រៃទាំង ឡាយ...៕

អត្ថបទនិងរូបថត៖ ជីគឿង - ដូទ្រឿង - ក្វឹកយុង
បញ្ចូលអត្ថបទដោយ៖ យ័ញឡើយ


សំណើ