តៅហ៊ូ គី មីហ្វា ឈ្ងុយឆ្ងាញ់

ស្ថិតនៅចម្ងាយពីទីក្រុង វិញឡុង (ខេត្ត វិញឡុង) ជិត ៣០ គីឡូម៉ែត្រ ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅឃុំ មីហ្វា ទីរួមខេត្ត ប៊ិញមិញ ល្បីឈ្មោះដោយមានរបរធ្វើតៅហ៊ូ គី។

តៅហ គ មហវា ឈងយឆងាញ hinh anh 1ផ្ទាំងតៅហ៊ូ គី ទាំងឡាយត្រូវបានបង្កើតចេញដោយដៃទាំងគូដ៏ប៉ិនប្រសប់របស់អ្នកផលិតដ៏ចំណានៗ

បច្ចុប្បន្ន ឃុំ មីហ្វា មានប្រជាជនជាង ៥០ ក្រុមគ្រួសារជំនាញផលិតតៅហ៊ូ គី។ យោងតាមអ្នកស្រុក វត្ថុធាតុដើមដើម្បីធ្វើតៅហ៊ូ គី គឺសណ្តែកសៀង។

ដើម្បីទទួលបានផលិតផលជាទីគាប់ចិត្ត អ្នកផលិតត្រូវត្រាំសណ្តែកក្នុងរយៈ ពេលប្រហែល ២ ម៉ោង បន្ទាប់ពីនោះកិនទៅជាម្សៅ ពូតយកទឹករួចដាក់ចូលក្នុងខ្ទះធំដើម្បីចម្អិន។

តៅហ គ មហវា ឈងយឆងាញ hinh anh 2ពិធីប្រលងភោជនាហារកែចៃ្នម្ហូបអាហារពីតៅហ៊ូ គី នៅទីរួមខេត្ត ប៊ិញមិញ (ខេត្ត វិញឡុង)

ក្នុងអំឡុងពេលចម្អិន (ប្រហែល ១៨ ដល់ ២០ ម៉ោង) អ្នកផលិតត្រូវតែរក្សាភ្លើងជា និច្ច ព្រមទាំងប៉ិនប្រសប់ក្នុងការដួសយកស្រទាប់ស្តើងនៃសំណល់សណ្តែកដែលបង្កើតនៅលើផ្ទៃខ្ទះទៅហាលស្ងួត។

តៅហ៊ូ គី ផលិតនៅឃុំ មីហ្វា មានផលិតផលផ្សេងៗ គ្នាជាច្រើនដូចជា៖ តៅហ៊ូ ដុំធំ តៅហ៊ូសរសៃស្ងួត សរសៃស្រស់ តៅហ៊ូ គី ប្រឡាក់អំបិលជាដើម ដោយមានពណ៌ លឿងរលោងពិសេសដាច់ដោយឡែក ក្លិនក្រអូបហើយមានរសជាតិម្លាន់។

អាស្រ័យដោយគុណភាពដ៏លេចធ្លោ បច្ចុប្បន្ន តៅហ៊ូ គី ឃុំ មីហ្វា ត្រូវបានដាក់តាំងលក់នៅតាមខេត្ត ក្រុងជាច្រើននៅតំបន់វាលទំនាបទន្លេ គឺវឡុង។

តៅហ គ មហវា ឈងយឆងាញ hinh anh 3តៅហ៊ូ គី គឺជាវត្ថុធាតុដើមកែច្នៃម្ហូបអាហារពិសេសដាច់ដោយឡែកជាច្រើនរបស់ខេត្ត វិញឡុង

ឆ្នាំ ២០២២ របរផលិតតៅហ៊ូ គី ឃុំ មីហ្វា ត្រូវបានក្រសួងវប្បធម៌ កីឡានិង ទេស ចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិស្ថិតក្នុងទម្រង់មុខរបរហត្ថកម្មប្រពៃណី៕

អត្ថបទនិងរូបថត៖ ធុយហាំង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ