តែ តាមដឿង "មាសបៃតង" នៅខេត្ត ឡាយចូវ

នាពេលបច្ចុប្បន្ននេះ ផលិតផលតែ តាមដឿង មួយចំនួនបានក្លាយជាផលិតផលល្បីឈ្មោះដូចជា អូឡុង គីមទ្វៀន សែនចា ម៉ាត់ចា ដុងភឿងមីញ៉ឹន នាពេលបច្ចុប្បន្ននេះ ផលិតផលតែ តាមដឿង មួយចំនួនបានក្លាយជាផលិតផលល្បីឈ្មោះដូចជា អូឡុង គីមទ្វៀន សែនចា ម៉ាត់ចា ដុងភឿងមីញ៉ឹន

ស្ថិតនៅក្បែរជួរភ្នំ ហ្វាងលៀនសឺន ដ៏មហស្ចារ្យ មានធាតុអាកាសអំណោយផលនិងដីធ្លីសម្បូរជីជាតិ ស្រុក តាមដឿង (ខេត្ត ឡាយចូវ) មានឧត្តមភាពធំធេងសម្រាប់អភិវឌ្ឍ ពង្រីកតំបន់ដាំដំណាំតែតាមទិសដៅប្រមូលផ្តុំផលិតកម្មមានលក្ខណៈពាណិជ្ជកម្ម។ 

តែ តាមដឿង "មាសបៃតង" នៅខេតត ឡាយចវ hinh anh 1កម្មាភិបាលកសិកម្មខេត្ត ឡាយចូវ ណែនាំបងប្អូនជនជាតិអំពីបច្ចេកទេសប្រមូលផលតែតាមបែប "ត្រួយមួយសន្លឹកពីរ"

គិតដល់ដំណាច់ខែ កក្កដា ឆ្នាំ ២០២១ ស្រុក តាមដឿង មានផ្ទៃដីដាំដំណាំតែជិត ២.០០០ ហិកតាដោយមានប្រភេទពូជសំខាន់ៗ ដូចជា សាន គីមទៀន PH8។ល។ ក្នុងនោះ ផ្ទៃដីដំណាំតែអាជីវកម្មសម្រេចបាន ១.២០០ ហិកតា។ តាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ ២០២១ ទិន្នផលតែសម្រេចបាន ៨,៥ តោនក្នុងមួយហិកតា បរិមាណផលសម្រេចបាន ១០.២០០ តោន។

តែ តាមដឿង "មាសបៃតង" នៅខេតត ឡាយចវ hinh anh 2ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ក្រុមហ៊ុនតែទាំងឡាយនៅខេត្ត ឡាយចូវ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការវិនិយោគផ្នែកបច្ចេកវិទ្យាសម្រាប់ផលិតតែ

ដោយបានគោរពយ៉ាងម៉ឹងម៉ាត់គោលការណ៍ផលិតកម្ម ចាប់តាំងពីការប្រមូលផល ការរៀបចំទុកដាក់រហូតដល់ការកែច្នៃនោះ ផលិតផលតែ តាម ដឿង តែងតែផ្តល់ក្លិនក្រអូប ទឹកតែពណ៌បៃតង រសជាតិផ្អែម ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពអ្នកប្រើ។ ផលិតផលតែ តាមដឿង មួយចំនួនបានក្លាយទៅជាផលិតផលល្បីឈ្មោះដូច អូឡុង គីមទ្វៀន សែនចា ម៉ាត់ចា ដុងភឿងមីញ៉ឹន។ល។ 

តែ តាមដឿង "មាសបៃតង" នៅខេតត ឡាយចវ hinh anh 3នាពេលបច្ចុប្បន្ននេះ ផលិតផលតែ តាមដឿង មួយចំនួនបានក្លាយជាផលិតផលល្បីឈ្មោះដូចជា អូឡុង គីមទ្វៀន សែនចា ម៉ាត់ចា ដុងភឿងមីញ៉ឹន

ដើម្បីអោយផលិតផលតែ តាមដឿង មានទីតាំងឈរជើងក្នុងទីផ្សារ ស្រុកបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងស្លាកសញ្ញា សម្បកវេចខ្ចប់ ពាណិជ្ជសញ្ញា លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលអោយសហគ្រាសវិនិយោគផលិតកម្ម កែច្នៃ ព្រមទាំងរៀបចំអនុវត្តន៍ដោយសង្គតិភាពនូវដំណោះស្រាយបច្ចេកទេសផ្សេងៗ ដូចជា ប្រពលវប្បកម្ម ការ ថែទាំប្រមូលផល កែច្នៃបឋម ធានាសុវត្ថិភាពចំណីអាហារ៕

អត្ថបទនិងរូបថត៖  វៀតហ្វាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  ធីតា


សំណើ