ស្ថិតនៅកមិ្រតកម្ពស់ ១.៤០០ ម៉ែត្រប្រៀបនឹងកម្រិតទឹកសមុទ្រ ស្រុក ទួជួ (ខេត្ត ដៀនបៀន) បានធម្មជាតិប្រទានអោយនូវពូជតែកម្រដ៏មានតម្លៃ - តែ សានត្វៀត។

បច្ចុប្បន្ន ទួជួ មានដំណាំតែជិត ៦០០ ហិកតា ក្នុងនោះ មានចម្ការតែ សាន ត្វៀត ប្រហែល ៣០ ហិកតាដោយមានជាង ១០.០០០ ដើម ដែលមានអាយុកាលរាប់រយឆ្នាំ បានដាំប្រមូលផ្តុំនៅតាមឃុំនានាដូចជា៖ តាភីន ស៊ីញភីញ តាស៊ីនថាង និង ស៊ីនចាយ។

ស្រូបយកធាតុដី ធាតុអាកាសនៅតំបន់ខ្ពស់ ត្រូវបានបងប្អូនជនជាតិ ម៉ុង ប្រមូលផលបេះដោយដៃ មិនប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បានជាតែ សាន ត្វៀត មានគុណភាពស្អាតល្អ សុវត្ថិភាព ទឹកតែមានពណ៌លឿងថ្លា រសជាតិផ្អែមល្វីងពិសេសដាច់ដោយឡែក ហើយបានលក់នឹងតម្លៃខ្ពស់បង្គួរ៖ តែស្រស់ពី ១២.០០០ ដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម តែក្រៀមគឺពី ២០០.០០០ ដល់ ៥០០.០០០ ដុងក្នុងមួយគីឡូក្រាម។


ដើម្បីបង្កើតពាណិជ្ជសញ្ញានិងការទុកចិត្តចំពោះអ្នកប្រើប្រាស់ ជួយបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាង ជនបទថ្មី តែ សានត្វៀត ទួជួ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន ជ្រើសរើសនិងអនុម័តក្នុងគម្រោងឃុំមួយផលិតផលមួយ (OCOP) ដំណាក់កាលឆ្នាំ ២០១៨ - ២០២០៕
ទឺគ្វិញ