តែ សានទ្វៀត ណាហាង ផលិតផលពិសេសប្រចាំតំបន់

បច្ចុប្បន្ន ស្រុក ណាហាង (ខេត្ត ទ្វៀនក្វាង) មានផ្ទៃដីដាំតែ សានទ្វៀត ជាង ១.៣០០ ហិកតា ហើយត្រូវបានដាំភាគច្រើននៅតាមឃុំ ស៊ិញឡុង ហុងថាយ និង សឺនភូ។

ក្តីសោមនស្សរីករាយដ៏ក្រៃលែង មកដល់ជាមួយអ្នកដាំដំណាំតែនៅទីនេះ នៅពេលដែលនាយកដ្ឋានកម្មសិទ្ធបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចបញ្ជាក់ការចុះបញ្ជីសម្គាល់ភូមិសាស្រ្តចំពោះផលិតផលតែ សានទ្វៀត ណាហាង បើកចេញទិសដៅអភិវឌ្ឍថ្មីជូនអ្នកដាំដំណាំតែនៅទីនេះ។

តែ សានទវៀត ណាហាង ផលតផលពសេសបរចាតបន hinh anh 1ប្រជាជនឃុំ ហុងថាយ ស្រុក ណាហាង (ខេត្ត ទ្វៀនក្វាង) បេះប្រមូលផលតែ សានទ្វៀត

ត្រូវបានដាំនៅលើតំបន់មានកម្រិតកម្ពស់ចំនួន ៨០០ ម៉ែត្រដល់ ១.០០០ ម៉ែត្របើប្រៀបនឹងនីវ៉ូទឹកសមុទ្រ ស្ថិតនៅក្នុងអនុតំបន់មានអាកាសធាតុត្រជាក់ត្រជុំពេញមួយឆ្នាំ ពពកបាំងទាំងបួនរដូវបានជាដំណាំតែ សានទ្វៀត នៅ ណាហាង មានក្លិនក្រអូបយ៉ាងពិសេសដាច់ដោយឡែក រសជាតិខាប់ល្មួត ទឹកពណ៌បៃតង។

តែ សានទវៀត ណាហាង ផលតផលពសេសបរចាតបន hinh anh 2

ការវេចខ្ចប់ផលិតផលតែ សានទ្វៀត នៅសហករណ៍ សឺនត្រា នៅឃុំ ហុងថាយ ស្រុក ណាហាង (ខេត្ត ទ្វៀនក្វាង)

ជាពិសេស គ្រប់ដំណាក់កាលផលិតទាំងអស់ចាប់ពីការដាំដុះ ថែទាំ ប្រមូលផល កែច្នៃ... សុទ្ធតែធានាបាននូវគុណភាពតែស្អាត។ បច្ចុប្បន្ន តែ សានទ្វៀត គឺជាដំណាំចម្បងនៅ ណាហាង ហើយជាផលិតផលមួយក្នុងចំណោមផលិតផល OCOP លំដាប់ផ្កាយ ៤ របស់ខេត្ត ទ្វៀនក្វាង។

តែ សានទវៀត ណាហាង ផលតផលពសេសបរចាតបន hinh anh 3

បច្ចុប្បន្ន តែ សានទ្វៀត គឺជាដំណាំចម្បងនៅ ណាហាង និងជាផលិតផលមួយក្នុងចំណោមផលិតផល OCOP លំដាប់ផ្កាយ របស់ខេត្ត ទ្វៀនក្វាង

លោក តូ វៀតហៀប ប្រធានគណៈកម្មាធិការប្រជាជនស្រុក ណាហាង បានឲ្យដឹងថា នាពេលខាងមុខ ដើម្បីលើកកម្ពស់គុណភាពពាណិជ្ជសញ្ញាតែ សានទ្វៀត បន្ថែមទៀត ស្រុកនឹងបង្កើតរាល់លក្ខខណ្ឌ ដើម្បីសហគ្រាសចូលរួមវិនិយោគនិងចងសម្ពន្ធភាពគ្នាក្នុងការផលិតលក់ដូរផលិតផល

បង្កបង្កើតគំរូសហគ្រាសតែនាំចេញ ផ្សារភ្ជាប់ជាមួយអ្នកដាំតែ ប្រាក់ចំណេញរបស់សហគ្រាសផ្សារភ្ជាប់ជាមួយផលប្រយោជន៍អ្នកដាំតែ ឆ្លងតាមរយៈនោះផលិតផលតែ សានទ្វៀត ណាហាង នឹងបង្កើតបានជំហរយ៉ាងរឹងមាំ ឆ្ពោះទៅរកគោលដៅ ពុះពារជម្នះទីផ្សារទាំងឡាយដ៏តឹងតែងដូចជា អាមេរិក អឺរ៉ុប ជាដើម៕

អត្ថបទនិងរូបថត៖ វូ ក្វាងដាន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖  អៀងថាន់


សំណើ