ថូចូវ - ឃុំកោះជួរមុខនាប៉ែកនិរតីនៃមាតុភូមិ

ស្ថិតនៅទីតាំងជួរមុខនៃមាតុភូមិ ឃុំកោះ ថូចូវ មានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងខ្សែផ្លូវសមុទ្រអន្តរ ជាតិផង ព្រមទាំងស្ថិតនៅក្នុងដែននេសាទធំរបស់ប្រជានេសាទករនៃបណ្តាខេត្ត៖ ប៊ិញឌិញ កាម៉ៅ និង កៀនយ៉ាង ផង ... ។
ស្ពានកំពង់ផែនាំចូលទៅទីប្រជុំជននៃឃុំកោះ ថូចូវ

កោះ ថូជូ ក៏ជាចំណុច អេកូទេសចរណ៍ដែលបានមនុស្សជាច្រើននិយមចូលចិត្តអាស្រ័យដោយឆ្នេរសមុទ្រទាំងឡាយនៅរក្សាបានភាពដើម មានចំណុចទស្សនាជាច្រើនគួរឱ្យចងចាំដូចជា៖ កោះ ហនញ៉ាន ហនសាញ់ សើន ថូជូ...។
ស្ថានីយសើន ថូជូ នៅឃុំកោះ ថូចូវ

យុវវ័យ កៀនយ៉ាង ចូលរួមពិធីបើកប្រតិបត្តិការនៃដំណើរការ  "យុវវ័យ
កៀនយ៉ាង ដើម្បីដែនកោះ សមុទ្រនៃមាតុភូមិ" ឆ្នាំ ២០១៩
ប្រជាជនឃុំកោះ ថូចូវ ប្រកបរបរវារីវប្បកម្មនិងរុករកជលផលនៅឆ្នេរ បាយយ៉ុង

យោងតាមលោក ដូវ៉ាន់យឹង ប្រធានគណៈកម្មាធិការប្រជាជន ឃុំកោះ ថូចូវ ជីវភាពរបស់ប្រជាជននៅ ឃុំកោះសព្វថ្ងៃបានកែលម្អ ជាងមុនច្រើន។ ឃុំកោះ ថូចូវ នៅទាំងកសាងខ្សែការពារដោយទឹកចិត្ត ប្រជា ជនយ៉ាងរឹងមាំ បង្កជាប្រភពកម្លាំងចម្រុះ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមលើគ្រប់ជ្រុងជ្រោយផង រក្សាអធិបតេយ្យភាពដែនសមុទ្រកោះនៃមាតុភូមិផង៕
អត្ថបទនិងរូបថត៖ ហុងដាត

សំណើ