ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញជូនពរអំណរពិធីបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី១៣ ខែមេសា គណៈប្រតិភូទីក្រុង ហូជីមិញ ដឹកនាំដោយលោក ត្រឹន ភឿកអាញ  នាយកដ្ឋានកិច្ចការបរទេសបានអញ្ជើញមកសួរសុខទុក្ខ ជូនពរអបអរសាទរកម្មាភិបាល បុគ្គលិកនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។

តាងនាមថ្នាក់ដឹកនាំទីក្រុង លោក ត្រឹន ភឿកអាញ ជូនពរអបអរសាទរដល់កម្មាភិបាល បុគ្គលិកនៃអគ្គកុងស៊ុល កម្ពុជា សហគមន៍ជនជាតិ ខ្មែរ កំពុងសិក្សារៀនសូត្រ រស់នៅទីនេះស្តីអំពីសមិទ្ធិផលដែលប្រទេសនិងប្រជាជនកម្ពុជា សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយសម្តែងការនឿទុកចិត្ត ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលធំៗបន្ថែមទៀតនាពេលខាងមុខ។

ថនាកដកនាទករង ហជមញ អញជើញជនពរអណរពធបណយចលឆនាថម hinh anh 1គណៈប្រតិភូទីក្រុង ហូជីមិញ អញ្ជើញសួរសុខទុក្ខ និងជូនពរអបអរសាទរស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុង ហូជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋ ខ្មែរ

លោក ត្រឹន ភឿកអាញ បានបញ្ជាក់ថា លើមូលដ្ឋាននៃការអភិវឌ្ឍល្អ និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណីលើគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង” រវាង វៀតណាម និងកម្ពុជា ទីក្រុងតែងតែគោរព ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអភិរក្ស ពង្រឹង ពង្រីក ទំនាក់ទំនងល្អជាមួយកម្ពុជានិយាយរួម និងមូលដ្ឋានផ្សេងៗរបស់កម្ពុជានិយាយដោយឡែក ក្នុងនោះរាជធានី ភ្នំពេញ គឺជាតំបន់ដែលមានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយទីក្រុងហូជីមិញ។

ដោយមានការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ប្រាកដណាស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរនឹងកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ជាក់ស្តែងដោយការអភិវឌ្ឍនិងអត្ថប្រយោជន៍រួមរបស់មូលដ្ឋានទាំងពីរ។

ថនាកដកនាទករង ហជមញ អញជើញជនពរអណរពធបណយចលឆនាថម hinh anh 2លោក ត្រឹន ភឿកអាញ (ឆ្វេង) ជូនពរចំពោះលោក ច័ន្ទ សូរិកាន (ស្តាំ) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង ហូជីមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ ។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃនាយកដ្ឋានកិច្ចការបរទេសនៃទីក្រុងសន្យានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន សហការយ៉ាងជិតស្និទ្ធជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ពង្រីកទំនាក់ទំនងល្អថែមទៀតរវាងទីក្រុង ហូជីមិញ និងរាជធានីភ្នំពេញ ជាពិសេសរវាង ទីក្រុង និងមូលដ្ឋានរបស់កម្ពុជានិយាយរួម រួមចំណែកក្នុងការពង្រឹង អភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជាកាន់តែ “ផ្លែផ្កាលូតលាស់”។

សូមអរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ បានអញ្ជើញមកសួរសុខទុក្ខ ជូនពរអបអរសាទរដល់សហគមន៍ជនជាតិ ខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅលើភូមិសាស្រ្តនាឱកាសនៃពិធីបុណ្យដ៏សំខាន់របស់ប្រជាជនខ្មែរ។ លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក៏បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភ ជំនួយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ទីក្រុង ហូជីមិញ ចំពោះស្ថានអគ្គកុងស៊ុលកម្ពុជានាពេលកន្លងមក។

ថនាកដកនាទករង ហជមញ អញជើញជនពរអណរពធបណយចលឆនាថម hinh anh 3គណៈប្រតិភូទាំងឡាយអញ្ជើញថតរូបអនុស្សាវរីយ៍

លោក ច័ន្ទ សូរិកាន បានបញ្ជាក់ថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងតួនាទីជាអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុង ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងរវាងរាជធានី ភ្នំពេញ និងទីក្រុង ហូជីមិញ ក៏ដូចជារវាងកម្ពុជា និងវៀតណាម និយាយរួម ជាពិសេសក្នុងវិស័យវប្បធម៌ អប់រំ ទេសចរណ៍ ការប្រាស្រ័យទំនាក់ទំនងប្រជាជន។ ទន្ទឹមនឹងនោះ លោក ច័ន្ទ សូរិកាន បានសម្តែងនូវគោលបំណង ទីក្រុង ហូជីមិញ បន្តបង្កលក្ខខណ្ឌងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរស្វែងយល់សិក្សារៀនសូត្រ ជំរុញពាណិជ្ជកម្ម វិនិយោគនៅលើទីផ្សារទៅវិញទៅមក នាំមកនូវផលប្រយោជន៍រួមសម្រាប់ភាគីទាំងសងខាង៕

ដំណឹងនិងរូបថត៖ ស៊ន់ឃូវ
ប្រែសម្រួល៖ សឺន ហេង


សំណើ