ថ្នាលបណ្តុះទេពកោសល្យវ័យក្មេងសម្រាប់សិល្បៈ ខ្មែរ ណាមបូ

ក្រោយមួយទសវត្សរ៍បង្កើតឡើងនោះ ផ្នែកសិល្បៈ នៃដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រ សិល្បៈ ខ្មែរ ណាមបូ សកលវិទ្យាល័យ ត្រាវិញ បានក្លាយជាកន្លែងរកឃើញ បណ្តុះទេពកោសល្យវ័យក្មេង បណ្ដុះបណ្ដាលកងជួរ បន្តវេន បន្តដំណើរជំនាន់មុនក្នុងការ ថែរក្សាអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ថនាលបណតះទេពកោសលយវយកមេងសមរាបសលបៈ ខមែរ ណាមប hinh anh 1និស្សិតហាត់សមសម្តែងឧបករណ៍តន្ត្រីបុរាណនៅបន្ទប់អនុវត្តសម្ដែងជាក់ស្តែងនៃដេប៉ាតឺម៉ង់ ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ (សកលវិទ្យាល័យ ត្រាវិញ)

លោក សឺន កាវថាំង អនុប្រធានផ្នែកសិល្បៈ (សកល វិទ្យាល័យ ត្រាវិញ) មានប្រសាសន៍អោយដឹងថា ផ្នែក សិល្បៈគឺជាមុខជំនាញមួយក្នុងចំណោម មុខជំនាញទាំង ៤ នៃដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ អនុវត្តភារកិច្ចគោលដៅសំខាន់ៗ ថ្នាក់ជាតិអំពីការ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែក ភាសា - វប្បធម៍ - សិល្បៈ ខ្មែរ ណាមបូ ឆ្លើយតបតម្រូវការ អភិវឌ្ឍវប្បធម៌ - សង្គមនៅតាមបណ្ដាខេត្ត ក្រុងក្នុងតំបន់។

ថនាលបណតះទេពកោសលយវយកមេងសមរាបសលបៈ ខមែរ ណាមប hinh anh 2លោក សឺន កាវថាំង អនុប្រធានផ្នែកសិល្បៈ ដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ ណែនាំនិស្សិតអនុវត្តបណ្តាកាយវិការពិបាកៗ ក្នុងសិល្បៈរបាំបុរាណ ខ្មែរ

នាពេលបច្ចុប្បន្ននេះ ផ្នែកសិល្បៈមានបណ្តុះ បណ្តាល កម្រិតបរិញ្ញាបត្រចំនួនពីរគឺសម្តែងឧបករណ៍ តន្ត្រីបុរាណ និងតន្ត្រីវិទ្យា។ ក្រៅពីផ្នែកទ្រឹស្តីមូលដ្ឋាន និស្សិត ក៏ត្រូវ បានបណ្តុះបណ្តាលច្រៀងចម្រៀងប្រជាប្រិយ ប្រគំភ្លេង អាពាហ៍ពិពាហ៍ ភ្លេងពិណពាទ្យ សម្តែងឧបករណ៍តន្រ្តី បុរាណ សិល្បៈល្ខោនរបាំ យូកេ របាំ បុរាណ។ល។

ថនាលបណតះទេពកោសលយវយកមេងសមរាបសលបៈ ខមែរ ណាមប hinh anh 3លោកគ្រូ អ្នកគ្រូ និស្សិតទាំងឡាយនៃផ្នែកសិល្បៈក៏ឧស្សាចូលរួមក្នុងការតែងនិពន្ធ សម្តែងក្នុងកម្មពិធីប្រលងមហោស្រពសិល្បៈតំបន់ ណាមបូ ទៀតផង។ ក្នុងរូបថត៖ ឈុតសម្តែង "រួមដៃគ្នារុញច្រានកូវីដ-១៩" របស់សកលវិទ្យាល័យ ត្រាវិញ ក្នុងមហោស្រពចម្រៀងប្រជាប្រិយ ខ្មែរតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២

រីឯផ្នែក សម្តែងឧបករណ៍តន្ត្រីបុរាណវិញ ក្នុងគោល បំណងលើក ទឹកចិត្តនិស្សិតឱ្យតាមសិក្សា សាលាមាន គោលនយោបាយ មិនគិតថ្លៃ សិក្សា និងអន្តេវាសិកដ្ឋាន ផ្តល់ អាហារូបករណ៍ ឧបត្ថម្ភថ្លៃចំណាយក្នុងការប្រជុំជីវភាពនិងរបបអនុគ្រោះ ជាច្រើនផ្សេងៗ ទៀត...៕

អត្ថបទ៖ វូ ហា 
រូបថត៖ អានហៀវ - ឡឹមទ្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន យ៉ាង


សំណើ