ថែរក្សានិងអភិវឌ្ឍអក្សររបស់ជនជាតិ ថៃ នៅលើបណ្តាញអ៊ីនធើណិត

ប្អូន ឡធីគីម ជាសិស្សម្នាក់ក្នុងចំណោមសិស្សពីរនាក់នៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានបង្កើតគេហទំព័រ "Hocchuthai.com" ប្អូន ឡធីគីម ជាសិស្សម្នាក់ក្នុងចំណោមសិស្សពីរនាក់នៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានបង្កើតគេហទំព័រ "Hocchuthai.com"

ក្នុងគោលបំណងអភិរក្ស រីកសាយភាយភាសាក៏ដូចជាអក្សររបស់បងប្អូនជនជាតិ ថៃ ក្រោមការជួយឧបត្ថម្ភពីសំណាក់គ្រូបង្រៀននិងអ្នកស្រាវជ្រាវវប្បធម៌ជនជាតិ ថៃ នៅលើភូមិសាស្រ្តខេត្ត សិស្សសាលាមួយក្រុមនៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានស្រាវជ្រាវ រចនាគេហទំព័រនិងចងក្រងដោយជោគជ័យនូវកម្រងឯកសារជំនួយស្មារតីសម្រាប់រៀនសរសេរអក្សរជនជាតិ ថៃ ដោយខ្លួនឯងលើបណ្តាញអ៊ីនធើណិត។

ថែរកសានងអភវឌឍអកសររបសជនជាត ថៃ នៅលើបណតាញអនធើណត hinh anh 1ប្អូន ឡធីគីម ជាសិស្សម្នាក់ក្នុងចំណោមសិស្សពីរនាក់នៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានបង្កើតគេហទំព័រ "Hocchuthai.com"
 
ថែរកសានងអភវឌឍអកសររបសជនជាត ថៃ នៅលើបណតាញអនធើណត hinh anh 2រៀនអក្សរ ថៃ តាមរយៈគេហទំព័រ "Hocchuthai.com"

ជាមួយនឹងចំណុចប្រសព្វ (interface) រស់រវើកគួបផ្សំនឹងវិធីសាស្រ្តរៀនសូត្រទំនើប គេហទំព័រ "Hocchuthai.com" បានជួយអ្នកទាំងឡាយណាដែលមានតម្រូវការស្វែងយល់ពីអក្សរជនជាតិ ថៃ អាចភ្ជាប់ខ្លួនយ៉ាងងាយស្រួល ស្វែងយល់ពីអក្ខរក្រម វិធាននៃការផ្គូផ្គងសំឡេង… នៅលើកុំព្យូទ័រឬស្មាតហ្វូន។

ថែរកសានងអភវឌឍអកសររបសជនជាត ថៃ នៅលើបណតាញអនធើណត hinh anh 3គេហទំព័រ "Hocchuthai.com" គឺងាយស្រួលប្រើណាស់ អាចចូលឆែកមើលនិងរៀនតាមរយៈទូរស័ព្ទ

មិនត្រឹមតែជួយឱ្យអ្នកសិក្សាផ្លាស់ប្តូរថ្មីនូវការរិះគិត វិធីរៀនសូត្រ ពង្រីកភាពវិជ្ជមានបុរេសកម្មច្នៃប្រឌិតប៉ុណ្ណោះទេ គេហទំព័រ Hocchuthai.com នៅថែមទាំងរួមចំណែកដល់ការថែរក្សា អភិរក្សនិងពង្រីកអត្តសញ្ញាណជនជាតិ ថៃ នៅ ដៀនបៀន ផងដែរ។

ថែរកសានងអភវឌឍអកសររបសជនជាត ថៃ នៅលើបណតាញអនធើណត hinh anh 4ក្នុងគោលបំណងអភិរក្សភាសានិងអក្សររបស់ជនជាតិ ថៃ សិស្សមួយក្រុមនៃវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ដៀនបៀន បានសិក្សាស្រាវជ្រាវ រចនាគេហទំព័រ "Hochuthai.com"

ជាមួយនឹងអត្ថន័យនិងប្រសិទ្ធភាពដ៏ជាក់ស្តែង Hocchuthai.com បានដណ្ដើម ជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រឡង ប្រណាំងការច្នៃប្រឌិតសម្រាប់យុវជនជំទង់និងកុមារថ្នាក់ជាតិលើកទី ១៥ ឆ្នាំ ២០១៩៕

អត្ថបទនិងរូបថត៖ ទន់អាញ់


សំណើ