ទឹកឃ្មុំ សាមមឹន

សមាជិកសហករណ៍ឃ្មុំ ដៀនបៀន ត្រូវបានហ្វឹកហាត់ពីបច្ចេកទេសនិងវិធីចិញ្ចឹមឃ្មុំយកទឹកឃ្មុំជាប្រចាំ សមាជិកសហករណ៍ឃ្មុំ ដៀនបៀន ត្រូវបានហ្វឹកហាត់ពីបច្ចេកទេសនិងវិធីចិញ្ចឹមឃ្មុំយកទឹកឃ្មុំជាប្រចាំ

អាស្រ័យដោយលក្ខណៈអាកាសធាតុ ធម្មជាតិអំណោយផល មានគ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ សាមមឹន ស្រុក ដៀនបៀន (ខេត្ត ដៀនបៀន) បានអភិវឌ្ឍរបរចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ ដើម្បីឱ្យរបរចិញ្ចឹមឃ្មុំអភិវឌ្ឍដោយស្ថិរភាព ឆ្នាំ ២០១៩ គ្រួសារចិញ្ចឹមឃ្មុំមួយចំនួនបានរួមគ្នាបង្កើតសហករណ៍ឃ្មុំ ដៀនបៀន ហើយកសាងពាណិជ្ជសញ្ញាទឹកឃ្មុំ ដៀនបៀន ជាជំហានៗ។

ទកឃម សាមមន hinh anh 1ការចិញ្ចឹមឃ្មុំយកទឹកឃ្មុំតម្រូវឲ្យអ្នកចិញ្ចឹមឃ្មុំត្រូវមានការយល់ដឹងអំពីលក្ខណៈពិសេសរបស់សត្វឃ្មុំនិងផ្កាគ្រប់ប្រភេទ

ដោយមានឃ្មុំចិញ្ចឹមជាង ១.៦០០ ធុង (សម្បុកឃ្មុំ) ផ្ដល់បរិមាណផលទឹកឃ្មុំសុទ្ធបាន ១០០ តោនក្នុងមួយឆ្នាំ បច្ចុប្បន្ន សហករណ៍មានផលិតផលចម្បងៗ ចំនួន ៤ គឺ៖ ទឹកឃ្មុំពីផ្កាព្រៃគ្រប់ប្រភេទ ទឹកឃ្មុំពីផ្លិតឃ្មុំ លំអងឃ្មុំនិងទឹកដោះស្តេចឃ្មុំ ក្នុងនោះមានផលិតផលចំនួន ២ ត្រូវបានចាត់ចំណាត់ថ្នាក់ OCOP ផ្កាយ ៤ ថ្នាក់ខេត្តគឺ៖ ទឹកឃ្មុំ ហ្វាបាន និងទឹកឃ្មុំពីផ្លិតឃ្មុំ។

ទកឃម សាមមន hinh anh 2សមាជិកសហករណ៍ឃ្មុំ ដៀនបៀន ត្រូវបានហ្វឹកហាត់ពីបច្ចេក ទេសនិងវិធីចិញ្ចឹមឃ្មុំយកទឹកឃ្មុំជាប្រចាំ

លោក ង្វៀនទៀនដាត នាយកសហករណ៍ឃ្មុំ ដៀនបៀន មានប្រសាសន៍ឲ្យដឹងថា៖ ទោះបីជាបង្កើតឡើងត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែជាមួយនឹងបទពិសោធន៍ដែលមានស្រាប់នៃសាមីខ្លួននិងសមាជិកទាំងឡាយក្នុងសហករណ៍ទឹកឃ្មុំ ដៀន បៀន ត្រូវបានអតិថិជនវាយតម្លៃជាផលិតផលមានគុណភាពល្អ មិនចាញ់ទឹកឃ្មុំដែលយកពីព្រៃធម្មជាតិនោះទេ ហើយត្រូវបានអតិថិជននិយមចូលចិត្តទៀត ផង។

ទកឃម សាមមន hinh anh 3ផលិតផលទឹកឃ្មុំ ហ្វាបាន និងទឹកឃ្មុំយកពីផ្លិតឃ្មុំរបស់ សហករណ៍ឃ្មុំ ដៀនបៀន ត្រូវបានក្រុបប្រឹក្សា វាយតម្លៃ ចាត់ចំណាត់ថ្នាក់ជាផលិតផល OCOP ផ្កាយ ៤ ថ្នាក់ខេត្ត

បច្ចុប្បន្នផលិតផលទឹកឃ្មុំរបស់សហករណ៍មិនគ្រប់សម្រាប់ផ្គត់ផ្គង់អោយទីផ្សារឡើយ៕

អត្ថបទ៖ ត្រឹនអាញ់ រូបថត៖ ស៊ន់ទឺ


សំណើ