ទីក្រុងភក្តីភាព

ទីក្រុង ហូ ជីមិញ មិនត្រឹមតែជាមូលដ្ឋានអភិវឌ្ឍយ៉ាងស្វាហាប់ ជា "ក្បាលម៉ាស៊ីន" លើវិស័យជាច្រើនប៉ុណ្ណោះទេថែមទាំងជាអង្គភាពដាក់ដំណើរការអនុវត្តសកម្មភាពសុខុមាលភាពសង្គម ជួយឧបត្ថម្ភស្ថានភាពលំបាកលំបិនប្រកបដោយប្រសិទ្ធភាព។

យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង អាស្រ័យដោយដាក់ដំណើរការ អនុវត្តគំរូឧបត្ថម្ភកាត់បន្ថយភាពក្រីក្រជាច្រើនប្រកបដោយប្រសិទ្ធភាព ឆ្នាំ ២០២២ មូលនិធិ "ដើម្បីអ្នកក្រីក្រ" ចលនាបានជាង ៣០៩ ពាន់លានដុងហើយ។

ទករងភកតភាព hinh anh 1ដោយមានប្រពៃណីភក្តីភាព ទីក្រុង ហូ ជីមិញ តែងតែមានកម្មវិធីដ៏ចាំបាច់ជាច្រើនគិតគូរជូនអ្នកមានស្ថានភាពលំបាកលំបិន

ផ្តើមពីប្រភពកម្លាំងនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង បានប្រើប្រាស់ជាង ២៦៥ ពាន់លានដុងជួយឧបត្ថម្ភសាងសង់និងជួសជុលលំនៅឋានជូនក្រុមគ្រួសារក្រីក្រ ពិនិត្យព្យាបាលជំងឺ ជូនប័ណ្ណធានារ៉ាប់រងសុខភាព មធ្យោបាយរកស៊ីចិញ្ចឹមជីវិតដល់អ្នកក្រីក្រ អ្នកមានស្ថានភាពលំបាកលំបិនជាដើម។

ទករងភកតភាព hinh anh 2លោក ង្វៀន ហូហាយ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ប្រគល់ជូនអំណោយចូលឆ្នាំថ្មីដល់បងប្អូនជនជាតិភាគតិចមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រទីក្រុង

ទន្ទឹមនឹងនោះ ទីក្រុង ហូ ជីមិញ ក៏ប្រគល់ជូនអំណោយចូលឆ្នាំថ្មីជាង ៥០០.០០០ ចំណែកតម្លៃជាង ២៣៣ ពាន់លានដុង ជូនក្រុមគ្រួសារក្រីក្រ ជួយឧបត្ថម្ភអាហារូបករណ៍ ង្វៀន ហ៊ឺវ - ថ ចំនួន ១.៩០០ កញ្ចប់ឆ្នាំសិក្សា ២០២២ - ២០២៣ ជូនសិស្សសាលាលំបាកលំបិនជាដើម។

យោងតាមមន្ទីរការងារ យោធិនពិការនិងសង្គមកិច្ចទីក្រុង ហូ ជីមិញ ឆ្នាំ ២០២២ ទីក្រុងនៅមានក្រុមគ្រួសារក្រីក្រចំនួន ២៨.៨៩៦ (ស្មើនឹងអត្រាចំនួន ១,១៤%) និងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ២២.៤៥៥ (ស្មើនឹងអត្រាចំនួន ០,៨៩%)។

ទករងភកតភាព hinh anh 3អាជ្ញាធរ ប្រជាជនទីក្រុងគ្រប់ស្រទាប់ជាន់ថ្នាក់តែងតែត្រៀមខ្លួនជាស្រេចរួមដៃគ្នាធ្វើសកម្មភាពដើម្បីសហគមន៍មួយឆ្ពោះទៅរកគោលដៅសម្បូររុងរឿង ស៊ីវិល័យ

កំណត់យកការងារកាត់បន្ថយភាពក្រីក្រ ប្រកបដោយនិរន្តរភាពជាភារ កិច្ចចំណុចស្នូល ទីក្រុង ហូ ជីមិញ នឹងពង្រីកខ្លាំងក្លាប្រពៃណីស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកក្នុងសហគមន៍បន្ថែមទៀត ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ សម្រេចបានសន្ទស្សន៍មូលដ្ឋានលែងមានក្រុមគ្រួ សារក្រីក្រតាមស្តង់ដារក្រទូទាំងប្រទេស ក្រោម ០,៥% ក្រុមគ្រួសារ ក្រីក្រ តាមស្តង់ដារក្រទីក្រុង៕

អត្ថបទ៖ ធូហឿង 
រូបថត៖ អានហៀវ - ស៊ន់ឃូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ