កាលពីថ្ងៃទី ១៥ ខែ កក្កដា វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកានិងអ្នកជំនាញវេជ្ជសាស្ត្រជាង ១០០ នាក់បានធ្វើការ ១២ ម៉ោងដើម្បីវះកាត់ផ្តាច់កូនភ្លោះជាប់គ្នាដោយជោគជ័យនៅមន្ទីរពេទ្យកុមារទីក្រុង ហូជីមិញ ។

នាម៉ោង ០៩ និង ៥១ នាទី វេជ្ជបណ្ឌិតចាប់ផ្តើមវះកាត់ផ្តាច់កូនភ្លោះពីគ្នា។ កូនភ្លោះ ទ្រុកញី និង យៀវញី បានកើតកាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំមុន ហើយជាប់គ្នានៅត្រង់ត្រគាក។ ក្មេងទាំងពីរនោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារទីក្រុង ហូជីមិញ ដើម្បីថៃទាំនិងតាមដានសុខភាព។
វេជ្ជបណ្ឌិតគិលានុបដ្ឋាក គិលានុបដ្ឋាយិកានិងអ្នកជំនាញវេជ្ជសាស្ត្រជាង ១០០ នាក់ បានចូលរួមក្នុងប្រតិបត្តិការនេះរួមមាន៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលា នុបដ្ឋាយិកាជាង ៦០ នាក់នៃមន្ទីរពេទ្យទីក្រុង ហូជីមិញ និងអ្នកជំនាញជិត ៣០ នាក់មកពីបណ្តាមន្ទីរពេទ្យនិងមជ្ឈមណ្ឌលធំក្នុងទូទាំងប្រទេសដូចជា៖ មន្ទីរពេទ្យកុមារ ១ មន្ទីរពេទ្យកុមារ ២ មន្ទីរពេទ្យ ចើរ៉ី មន្ទីរពេទ្យព្យាបាលភ្នែក មន្ទីរពេទ្យ ស្វៀនអា មន្ទីរពេទ្យព្យាបាលរបួសនិងកែសម្ផស្សនិងសាកលវិទ្យាល័យវេជ្ជសាស្រ្តនិងឱសថសាស្រ្តទីក្រុង ហូជីមិញ។

មួយឆ្នាំមកនេះ ក្មេងទាំងពីរត្រូវបានវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាក គិលានុបដ្ឋា យិកា មើលថែព្យាបាលនិងតាមដានយ៉ាងដិតដល់ដើម្បីត្រៀមឲ្យការវះកាត់ផ្តាច់ ពីគ្នា។ ពេលក្មេងទាំងពីរមានអាយុ ១៣ ខែ ទម្ងន់ ១៥ គីឡូក្រាមនិងស្ថិតិសុខភាពបង្ហាញថាមានសុខភាពធម្មតានឹងចាប់ផ្តើមធ្វើការវះកាត់។
នៅម៉ោង ១៨ និង ៤០ នាទី កូណភ្លោះស្រី ទ្រុកញី និង យៀវញី ត្រូវបានយកចេញ ពីបន្ទប់វះកាត់។ ការវះកាត់បានដំណើរការតាមផែនការ ហើយពួកគេត្រូវធ្វើការ វះកាត់បន្ថែមដើម្បីអោយសរីរាង្គខាងក្នុងដំណើរការធម្មតា៕
សិរីសួស្តី