ទីក្រុង ហូ ជីមិញ៖ ខណ្ឌ ៥ មិនមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រទៀតទេ ឆ្លងផ្តាច់ផែនការដាក់ចេញមុន ២ ឆ្នាំ

ថ្ងៃទី ៣១ ខែ សីហា ក្រុមការងារនៃគណៈកម្មការដឹកនាំកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទីក្រុង ហូ ជីមិញ បានធ្វើការត្រួតពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១ - ២០២៥ នៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រនៅភូមិសាស្រ្តខណ្ឌ ៥ ទីក្រុង ហូ ជីមិញ។

ឆ្លងតាមរយៈការសំយោគនៃក្រុមការងារត្រួតពិនិត្យឡើងវិញនៅសង្កាត់ទាំង ១៤ នៃខណ្ឌ ៥ លោកស្រី ហ្វិញ ឡេញឺត្រាង នាយិកានៃមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុង ហូ ជីមិញ បានបញ្ជាក់ថា នៅភូមិសាស្រ្តលែងមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រហើយយោងតាមកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១ - ២០២៥។

ទករង ហ ជមញ៖ ខណឌ ៥ មនមានករមគរសារករករ ករមគរសារជតខសែបនទាតភាពករករទៀតទេ ឆលងផតាចផែនការដាកចេញមន ២ ឆនា hinh anh 1

ក្រុមត្រួតពិនិត្យឡើងវិញការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១ - ២០២៥ នៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រនៅភូមិសាស្រ្តខណ្ឌ ៥ ទីក្រុង ហូ ជីមិញ

ដូច្នេះហើយ ខណ្ឌ ៥ គឺជាខណ្ឌដំបូងបង្អស់នៃទីក្រុង ហូ ជីមិញ មិនមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រតាមស្តង់ដារក្រពហុសមាសភាគរបស់ទីក្រុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ មុនពេលកំណត់ ២ ឆ្នាំ។ តាមលោកស្រី ត្រាង ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យឡើងវិញ ស្ទើរតែទាំងអស់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្របានស្នើសុំចាកចេញពីកម្មវិធី ដោយសារពួកគាត់មានប្រាក់ចំណូលស្ថិរភាពហើយ (លើបន្ទាត់ស្តង់ដារក្រ) និងធានាគ្រប់គ្រាន់នៃការខ្វះខាតទាំងឡាយ។

ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រមួយចំនួនមានប្រាក់ចំណូលខ្ពស់បង្គួរជាមួយនឹងកត្តាចាកចេញពីភាពក្រីក្រដោយចីរភាពតាមរយៈខ្ចីទុនបង្កើតការងារធ្វើស្ថិរភាព ខ្ចីទុនឧបត្ថម្ភសិស្ស និស្សិតរហូតដល់បញ្ចប់ការសិក្សា។

លោកស្រី ត្រាង បានចែករំលែកថា "មានក្រុមគ្រួសារជាច្រើនក្រោយពេលជួញដូរ ធ្វើអាជីវកម្មបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃបានដាក់ពាក្យសុំចាកចេញពីកម្មវិធី មានក្រុមគ្រួសារជាច្រើនមានកូនធំពេញវ័យហើយបន្ទាប់ពីបញ្ចប់ការសិក្សាមានការងារធ្វើនិងមានប្រាក់ចំណូលស្ថិរភាព ចាកចេញពីភាពក្រីក្រហើយ"។

ចំណែកខាងមូលដ្ឋាន លោក ង្វៀន វ៉ស៊ន់គី អនុប្រធានគណៈកម្មាធិការប្រជាជនខណ្ឌ ប្រធានគណៈកម្មាធិការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពខណ្ឌ ៥ មិនអាចលាក់បាំងក្តីរីករាយបានព្រោះនេះជាការខិតខំប្រឹងប្រែងដ៏ធំធេង ជាដំណើរច្បាមជាប់នឹងការព្យាយាមចលនា លើកទឹកចិត្ត ឧបត្ថម្ភ ចែករំលែក ជួយក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រ។

យោងតាមលោក ង្វៀន វ៉ស៊ន់គី ភាគច្រើននៅភូមិសាស្រ្តខណ្ឌ ៥ គឺជាបងប្អូនជនជាតិ ចិន ហើយក្នុងនោះមានមិនតិចទេក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រ។ លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌរួចផុតពីភាពក្រីក្រសម្រាប់ប្រជាជននៅមូលដ្ឋានខណ្ឌ ៥ គឺការឧបត្ថម្ភខ្ចីទុនបង្កើតការងារធ្វើស្ថិរភាព ខ្ចីទុនអាទិភាពឧបត្ថម្ភសិស្ស និស្សិត។

លោក ង្វៀន វ៉ស៊ន់គី ចែករំលែក "ក្រៅពីរបប គោលនយោបាយអាទិភាពសម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រ ខណ្ឌបានផ្តោតលើការឃោសនា ឧបត្ថម្ភ ចលនាជាប្រចាំ បានជួយពួកគាត់ឱ្យកាន់តែមានស្មារតីជាងនេះក្នុងជីវភាព ក្នុងបញ្ហាជម្នះការលំបាកឈានឡើងរួចផុតពីភាពក្រីក្រ។ ប៉ុន្តែជាងនេះទៅទៀត នៅតែតម្រូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាជិកនីមួយៗ នៃក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រដើម្បីឈានឡើងពីមួយជំហានទៅមួយជំហានរកវិធានការមូលដ្ឋាន ចីរភាព"។

ទករង ហ ជមញ៖ ខណឌ ៥ មនមានករមគរសារករករ ករមគរសារជតខសែបនទាតភាពករករទៀតទេ ឆលងផតាចផែនការដាកចេញមន ២ ឆនា hinh anh 2

ក្រុមត្រួតពិនិត្យឡើងវិញការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាពដំណាក់កាលឆ្នាំ ២០២១ - ២០២៥ នៅក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រនៅភូមិសាស្រ្តខណ្ឌ ៥ ទីក្រុង ហូ ជីមិញ

រីករាយជាមួយនឹងលទ្ធផលសម្រេចបាន លោក ង្វៀន វ៉ស៊ន់គី ក៏បានក្រើនរំលឹកដល់ក្រុមការងារកម្មាភិបាលធ្វើកិច្ចការកាត់បន្ថយភាពក្រីក្រនៅតាមខណ្ឌ សង្កាត់ មូលដ្ឋានត្រូវចំណាំទៅសួរសុខទុក្ខ លើកទឹកចិត្តជាប្រចាំ ជាពិសេសគឺក្រុមគ្រួសារទើបតែរួចផុតពីភាពក្រីក្រ ជៀសវាងការធ្លាក់ក្នុងស្ថានភាពក្រឡើងវិញ។

ការបញ្ចប់គោលដៅលែងមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រតាមស្តង់ដារក្រពហុសមាសភាគរបស់ទីក្រុងដំណាក់កាល ២០២១ - ២០២៥ ឱកាសនេះត្រូវបានគេចាត់ទុកជាការអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែ កញ្ញា និងខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥)។

យោងតាមគណៈកម្មការកាត់បន្ថយភាពក្រីក្រដោយចីរភាពខណ្ឌ ៥ ក្រុមត្រួតពិនិត្យឡើងវិញនៃទីក្រុងចំនួន ១៤ បានចុះមកពិនិត្យផ្ទាល់ជាក់ស្តែងនៅក្រុមគ្រួសារទាំង ៧១១ (១៥៧ ក្រុមគ្រួសារក្រីក្រនិង ២១៨ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ ៣៣៦ ក្រុមគ្រួសារប្រជាជន) នៅសង្កាត់ទាំង ១៤ ដើម្បីវាយតម្លៃកម្រិតនៃការខ្វះខាតសេវាសង្គមមូលដ្ឋាននៃក្រុមគ្រួសាររួមមាន ៥ ភាគ (សុខាភិបាល ការអប់រំនិងបណ្តុះបណ្តាល ការងារ - ការធានារ៉ាប់រងសង្គម លក្ខខណ្ឌរស់នៅនិងប្រាក់ចំណូល) ដោយមានសន្ទស្សន៍ខ្វះខាតទាំង ១០ (អាហារូបត្ថម្ភ ការធានារ៉ាប់រងសុខភាព កម្រិតនៃការអប់រំមនុស្សពេញវ័យ ស្ថានភាពទៅសាលារៀនរបស់កុមារ ការទទួលបានការងារធ្វើ ការធានារ៉ាប់រងសង្គម លំនៅដ្ឋាន ប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រាក់ចំណូលនិងអ្នកបន្ទុក)។

មុននោះ ផ្អែកលើលទ្ធផលពិនិត្យឡើងវិញជាក់ស្តែងគណៈកម្មាធិការប្រជាជនសង្កាត់បានបញ្ចប់រួចរាល់ការបិទប្រកាសនិងស្នើសុំការទទួលស្គាល់ គណៈកម្មាធិការប្រជាជនខណ្ឌ ៥ បានចេញសេចក្តីសម្រេចចិត្តទទួលស្គាល់ ១៤ សង្កាត់របស់ខណ្ឌ សម្រេចគោលដៅមិននៅមានក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រតាមស្តង់ដារពហុសមាសភាគររបស់ទីក្រុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ លឿនជាង ២ ឆ្នាំនៃផែនការដាក់ចេញ៕

អត្ថបទនិងរូបថត៖ ថាញ់វូ
បកប្រែដោយ៖ លឺ ធីអៀនថាញ់


សំណើ