ទីក្រុង ហូ ជីមិញ ធ្វើនវានុវត្តន៍ក្នុងការឃោសនាផ្សព្វផ្សាយទេសចរណ៍

ក្នុងរយៈពេលកន្លងទៅ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ មានការបោះជំហានក្នុងការស្តារឡើងវិញនិងអភិវឌ្ឍខ្លាំងក្លាទាំងអំពីប្រាក់ចំណូលព្រមទាំងចំនួនភ្ញៀវទេសចរបើប្រៀបធៀបនឹងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ - ១៩។

ផ្អែកលើមូលដ្ឋាននោះ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ បន្តធ្វើវិត្ថារកម្មទេសចរណ៍ កសាងខ្សែចង្វាក់ផ្គត់ផ្គង់ ផលិតផលថ្មីឡើងវិញផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារឃោសនាផ្សព្វផ្សាយទេសចរណ៍។

ទករង ហ ជមញ ធវើនវានវតតនកនងការឃោសនាផសពវផសាយទេសចរណ hinh anh 1ឆ្លងកាត់បទពិសោធន៍គន់មើលទីក្រុងពីលើអាកាសដោយឧទ្ធម្ភាគចក្រជាប្រភេទទេសចរណ៍ថ្មីដ៏ល្អឯកត្រូវបានមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ទាញយកផលតាំងពីចុងខែ មេសា ឆ្នាំ ២០២២

យោងតាមមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ទីក្រុងបានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យា ៤.០ ដើម្បីឃោសនាផ្សព្វផ្សាយទេសចរណ៍ ជាពិសេសគឺការរួមបញ្ចូលព័ត៌មានលើផែនទីទេសចរណ៍អន្តរកម្មឆ្លាតវៃ 3D/360 ដោយមានការពណ៌នាគោលដៅទេសចរណ៍ដ៏ទាក់ទាញជិត ៤០។

ទករង ហ ជមញ ធវើនវានវតតនកនងការឃោសនាផសពវផសាយទេសចរណ hinh anh 2ឆ្លងកាត់បទពិសោធន៍គន់មើលទីក្រុងពីលើអាកាសដោយឧទ្ធម្ភាគចក្រជាប្រភេទទេសចរណ៍ថ្មីដ៏ល្អឯកត្រូវបានមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ទាញយកផលតាំងពីចុងខែ មេសា ឆ្នាំ ២០២២

ទន្ទឹមនឹងនោះ ទីក្រុង ហូ ជីមិញ ក៏ផ្តោតលើការឃោសនាផ្សព្វផ្សាយ ឧទ្ទេសនាមទីក្រុងគឺជាគោលដៅ "សុវត្ថិភាព - ទាក់ទាញ - តំបន់ទីប្រជុំជនក្នុងទីក្រុងទេសចរណ៍ដ៏រស់រវើក" របស់តំបន់អាស៊ីអាគ្នេយ៍ដោយមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដូចជា៖ ពិធីបុណ្យអាវផាយទីក្រុង ហូ ជីមិញ លើកទី ៨ ទិវាមហោស្រពទេសចរណ៍ទីក្រុង ហូ ជីមិញ លើកទី ១៨ ផ្សារណាត់ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុង ហូ ជីមិញ ពិធីបុណ្យភោជនាហារទីក្រុង ហូ ជីមិញ ពានរង្វាន់ប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិទីក្រុង ហូ ជីមិញ លើកទី ៦ ផ្តោះប្តូរជាមួយមេចុងភៅអន្តរជាតិបំពាក់ផ្កាយ Michelin...

ទករង ហ ជមញ ធវើនវានវតតនកនងការឃោសនាផសពវផសាយទេសចរណ hinh anh 3សប្តាហ៍ផ្លែឈើ "ខាងលើមានកំពង់ខាងក្រោមមានទូក" ខណ្ឌលេខ ៨ លើកទី ១ ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅតាមខ្សែផ្លូវ បេនប៊ិញដុង (ទីក្រុង ហូ ជីមិញ)
ទករង ហ ជមញ ធវើនវានវតតនកនងការឃោសនាផសពវផសាយទេសចរណ hinh anh 4កម្មវិធី "ទីក្រុង ហូ ជីមិញ ទទួលស្វាគមន៍មិត្ត - Welcome to Ho Chi Minh City" ក្នុងពិធីបើកទិវាមហោស្រពទេសចរណ៍ទីក្រុង ហូ ជីមិញ លើកទី ១៨ ឆ្នាំ ២០២២

លើកកម្ពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍ដែលមានស្រាប់ កសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ថ្មីដ៏ទាក់ទាញ។ល។ គួបផ្សំការធ្វើនវានុវត្តន៍ខ្លាំងក្លាការងារឃោសនាផ្សព្វផ្សាយ ទីក្រុង ហូ ជីមិញ រំពឹងទុកថាឆ្នាំ ២០២២ នឹងទទួលភ្ញៀវអន្តរជាតិចំនួន ៣,៥ លានលើកនាក់និងភ្ញៀវក្នុងស្រុកចំនួន ២៥ លានលើកនាក់ កើនឡើងតាមលំដាប់លំដោយចំនួន ១៦៧ និង ១៦៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ចំណូលសរុបពីវិស័យទេសចរណ៍គ្រោងនឹងសម្រេចបានប្រហែល ៩៧.៧០០ ពាន់លានដុង៕

អត្ថបទ៖ ធូហឿង 
រូបថត៖ អានហៀវ - មីភឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ