ទីក្រុង ហូ ជីមិញ អភិវឌ្ឍលំនៅឋានសម្រាប់អ្នកមានចំណូលទាប

ក្នុងឆ្នាំ ២០២២ ទីក្រុង ហូ ជីមិញ លើកគោលដៅអភិវឌ្ឍថ្មីផ្ទៃកម្រាលជាង ៦,៦ លានមែត្រការ៉េ ក្នុងចំណោមនោះ មានផ្ទៃកម្រាលលំនៅឋានពាណិជ្ជកម្មជាង ១,៨ លានមែត្រការ៉េ ផ្ទៃកម្រាលលំនៅឋានសង្គមជិត ០,៥ លានមែត្រកា ក្នុងឆ្នាំ ២០២២ ទីក្រុង ហូ ជីមិញ លើកគោលដៅអភិវឌ្ឍថ្មីផ្ទៃកម្រាលជាង ៦,៦ លានមែត្រការ៉េ ក្នុងចំណោមនោះ មានផ្ទៃកម្រាលលំនៅឋានពាណិជ្ជកម្មជាង ១,៨ លានមែត្រការ៉េ ផ្ទៃកម្រាលលំនៅឋានសង្គមជិត ០,៥ លានមែត្រកា

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំកម្មករពលករយ៉ាងច្រើនកុះករ មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេបំផុតក្នុងទូទាំងប្រទេស។ ដូច្នេះហើយ តម្រូវការអំពីលំនៅឋាន ជាពិសេសគឺលំនៅឋានសម្រាប់អ្នកមានចំណូលទាបតែងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃបក្ខភាគទីក្រុង ហូ ជីមិញ អាណត្តិ ២០២០ - ២០២៥ ក្នុងដំណាក់កាល ២០២១ - ២០២៥ ផ្ទៃក្រឡាលំនៅឋានសាងសង់ថ្មីសរុបនៃទីក្រុងនឹងសម្រេចចំនួន ៥០ លានម៉ែត្រការ៉េ ហើយដល់ដំណាច់ឆ្នាំ ២០២៥ ផ្ទៃក្រឡាលំនៅឋានជាមធ្យមសម្រេចចំនួន ២៣,៥ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់។

ទករង ហ ជមញ អភវឌឍលនៅឋានសមរាបអនកមានចណលទាប hinh anh 1ក្នុងឆ្នាំ ២០២២ ទីក្រុង ហូ ជីមិញ លើកគោលដៅអភិវឌ្ឍថ្មីផ្ទៃកម្រាលជាង ៦,៦ លានមែត្រការ៉េ ក្នុងចំណោមនោះ មានផ្ទៃកម្រាលលំនៅឋានពាណិជ្ជកម្មជាង ១,៨ លានមែត្រការ៉េ ផ្ទៃកម្រាលលំនៅឋានសង្គមជិត ០,៥ លានមែត្រការ៉េ

តាមការរំពឹងទុកដល់ឆ្នាំ ២០៣០ ផ្ទៃក្រឡាលំនៅឋានសរុបនឹងសម្រេចចំនួន ២៩៥ លានម៉ែត្រការ៉េ ផ្ទៃក្រឡាលំនៅឋានជាមធ្យមគឺចំនួន ២៦,៥ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់។ អាស្រ័យដោយបានរៀបចំដាក់ដំណើរការសកម្មកម្មវិធីលំនៅឋានសម្រាប់ពលករមានប្រាក់ចំណូលទាបយ៉ាងសកម្មនោះ គិតដល់ដំណាច់ឆ្នាំ ២០២១ ទីក្រុង ហូ ជីមិញ បានពង្រីកផ្ទៃក្រឡាលំនៅឋានចំនួន ៤,៤ លានម៉ែត្រការ៉េ បន្ថែមបង្កើនផ្ទៃក្រឡាលំនៅឋានសរុបនៅលើភូមិសាស្ត្រឡើង ១៩៥,១៤ លានម៉ែត្រការ៉េ។

ទករង ហ ជមញ អភវឌឍលនៅឋានសមរាបអនកមានចណលទាប hinh anh 2ខាងក្នុងផ្ទះល្វែងមួយយូនីតដែលប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោងលំនៅឋានសង្គមស្ថិតលើខណ្ឌលេខ ៨ (ទីក្រុង ហូ ជីមិញ)

ឆ្នាំ ២០២២ ទីក្រុង ហូ ជីមិញ បន្តផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយភាពលំបាកលំបិននៅឯគម្រោងចំនួន ១៨ ដែលអាចដាក់ដំណើរការបានរួមមាន៖ គម្រោងអគារសហកម្មសិទ្ធចាស់ចំនួន ៦ គម្រោងអគារស្នាក់នៅសម្រាប់កម្មករចំនួន ២ គម្រោងលំនៅឋានសង្គមទោលចំនួន ៤ និងគម្រោងលំនៅឋានសង្គមចំនួន ៦ ស្ថិតក្នុង ២០ ភាគរយនៃផ្ទៃដីសម្រាប់គម្រោងលំនៅឋានពាណិជ្ជកម្ម។

ទករង ហ ជមញ អភវឌឍលនៅឋានសមរាបអនកមានចណលទាប hinh anh 3នៅទីក្រុង ហូ ជីមិញ មានគម្រោងលំនៅឋានសង្គមជាច្រើនផ្ដល់បរិយាកាសស្រឡះល្អមានខ្យល់ចេញចូល អនាម័យស្អាត ឆ្លើយតបបានស្ទើរតែទាំងស្រុងនូវតម្រូវការអំពីលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប

ក៏យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទីក្រុងកំពុងមានផែនការអភិវឌ្ឍលំនៅឋានតម្លៃថោកចំនួនមួយលានយូនីតសម្រាប់អ្នកមានប្រាក់ចំណូលទាបនាពេលខាងមុខនេះ៕

អត្ថបទ៖ ធូហឿង  រូបថត៖ ឡេ អៀនថាញ់
 
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖  អៀងថាន់


សំណើ