ទទួលបានផ្លែផ្កាល្អនៅលើដែនដីកម្តៅនៃព្រះអាទិត្យ

ស៊ូទ្រាំលំបាកក្នុងការសិក្សារៀនសូត្រ ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកមកដាំក្រូចឆ្មារគ្មានគ្រាប់ បង យឿង ឌិញហៀន នៅឃុំ លឿងសឺន ស្រុក និញសឺន (ខេត្ត និញធន់) បច្ចុប្បន្នមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។

សង្កេតឃើញថាក្រូចឆ្មារគ្មានគ្រាប់មានលទ្ធភាពធន់នឹងគ្រោះរាំងស្ងួតល្អ ងាយស្រួលក្នុងការថែទាំ សមស្របនឹងអាកាសធាតុ លក្ខណៈដីធ្លីក្នុងតំបន់ឆ្នាំ ២០១៩ បង ហៀន បាននាំយកប្រភេទដំណាំនេះមកដាំលើផ្ទៃដីរបស់គ្រួសារចំនួន ២៧ ហិកតា។

ទទលបានផលែផកាលអនៅលើដែនដកមតៅនៃពរះអាទតយ hinh anh 1លោក យឿង ឌិញហៀន នៅឃុំ លឿងសឺន ស្រុក និញសឺន (ខេត្ត និញធន់) ទទួលបានជោគជ័យជាមួយនឹងគំរូកសិដ្ឋានដាំក្រូចឆ្មារគ្មានគ្រាប់ ផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ

ក្រោយរយៈពេល ៣ ឆ្នាំ អាស្រ័យដោយក្លៀវក្លាហ៊ានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២០០ លានដុងក្នុងមួយហិកតា ព្រមទាំងអនុវត្តគោលការណ៍ GlobalGAP ទើបចម្ការក្រូចឆ្មាររបស់បង ហៀន បានលូតលាស់ល្អ ក្នុងមួយឆ្នាំប្រមូលផលផ្លែបានពី ១៥០ ដល់ ២០០ គីឡូក្រាមក្នុងមួយដើម។

មិនត្រឹមតែក្នុងមួយឆ្នាំផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយហិកតា អាស្រ័យដោយនាំចេញក្រូចឆ្មារទៅកាន់ទីផ្សារប្រទេស ហូឡង់ ប៉ុណ្ណោះទេ គ្រួសារបង ហៀន ថែមទាំងបង្កើតការងារធ្វើជូនពលករក្នុងស្រុកចំនួន ១២ នាក់ដោយមានកម្រិតប្រាក់ចំណូលក្នុងមនុស្សម្នាក់ចំនួន ៧ លាន ដុងក្នុងមួយខែទៀតផង។

យោងតាមលោក ផាម យុង នាយខណ្ឌរដ្ឋបាលដាំដុះនិងការពាររុក្ខជាតិខេត្ត និញធន់ គំរូក្រូចឆ្មារគ្មានគ្រាប់របស់បង ហៀន អនុវត្តត្រឹមត្រូវតាមគោលការណ៍បច្ចេកទេសផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់។

ទទលបានផលែផកាលអនៅលើដែនដកមតៅនៃពរះអាទតយ hinh anh 2ផ្លែក្រូចឆ្មារទាំងឡាយផ្តល់ផ្លែផ្កាល្អនៅលើដែនដីកម្តៅនៃព្រះអាទិត្យ

ខណ្ឌរដ្ឋបាលបានបំពេញសំណុំឯកសាររួចរាល់ហើយដាក់បញ្ជូនឡើងនាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ចុះឈ្មោះនិងស្នើសុំផ្តល់លេខកូដតំបន់ដាំដុះ ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីបង ហៀន បន្តអភិវឌ្ឍផលិតផល អនាម័យស្អាត សុវត្ថិភាព រួមចំណែកក្នុងការអភិវឌ្ឍផ្នែកកសិកម្មក្នុងស្រុក៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ