តាំងពីដើមឆ្នាំ ២០១៩ មកទល់បច្ចុប្បន្ននេះ ទូទាំងខេត្តបានកើតឡើងករណីបាក់ស្រុតដីជាង ៤៥ ចំណុច ធ្វើអោយបាត់បង់ដីច្រាំងទន្លេជាង ៥.៦៤០ ម៉ែត្រក្រឡា តាមការប៉ាន់ប្រមាណការខាតបង់ឡើងដល់រាប់ពាន់លានដុង។
![]() |
ទម្រង់រូបភាពទំនប់ច្រាំងអេកូឡូស៊ីនៅទីរួមស្រុក ប៊ុងតៅ កំពុងពង្រីកនូវប្រសិទ្ធភាពក្នុងការបង្ការ ទប់ទល់នឹងការបាក់ស្រុតដី |
ដំណោះស្រាយទំនប់ច្រាំងអេកូឡូស៊ីត្រូវបានអនុវត្តនៅដើមរដូវប្រាំង (អំឡុងខែ កុម្ភៈ ជារៀងរាល់ឆ្នាំ)។ នៅត្រង់ចំណុចបាក់ស្រុតដី គេពង្រឹងច្រាំងដោយបុកសសរស្មាច់ឬឫស្សី ១ ជួរដែលសុទ្ធតែជាគ្រឿងសម្ភារៈក្នុងស្រុក ក្រណាត់បច្ចេកទេសសំណាញ់សរសៃប្លាស្ទីកគម្លាតពីច្រាំងប្រឡាយគឺពី ២ ដល់ ៣ ម៉ែត្រដើម្បី រក្សាដីល្បាប់ រារាំងរលកកប៉ាល់ ការពារកូនឈើរុក្ខ ជាតិពេលនៅតូច។
![]() |
ទម្រង់រូបភាពទំនប់ច្រាំងអេកូឡូស៊ីត្រូវបានថ្នាក់ដឹកនាំខេត្ត ហូវយ៉ាង វាយតម្លៃខ្ពស់បន្ទាប់ពីការចុះទៅពិនិត្យស្រាវជ្រាវនៅខែ សីហា ឆ្នាំ ២០១៩
|
កន្លែងបាក់ស្រុតដីដែលបានពង្រឹងប៉ះប៉ូវត្រូវបានពូនបំពេញដោយដីជីកបារយកពីបាតប្រឡាយឡើង បន្ទាប់នោះ ដាំដើមស្មាច់នៅពីលើដីដែលទើបពូនលើករួច ដើមស្មាច់មានតួនាទីទប់រលកមិនអោយបោកចូលច្រាំង ហើយបង្កប្រភព ចំណូលអោយប្រជាជនក្រោយរយៈពេលពី ៣ ទៅ ៤ ឆ្នាំផងដែរ … ។
![]() |
ទម្រង់រូបភាពទំនប់ច្រាំងអេកូឡូស៊ីត្រូវបានអនុវត្តដោយចំណាយថវិកាទាប សមស្របនឹងលក្ខខណ្ឌសេដ្ឋកិច្ចរបស់ខេត្ត ហូវយ៉ាង
|
លោក ទ្រឿងកាញ់ទ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃថា៖ ស្ថានភាពបំណាក់ដីមានភាពស្មុគស្មាញ ដំណោះស្រាយទំនប់ច្រាំងអេកូឡូស៊ីរបស់សាខា នាយកដ្ឋានធារាសាស្រ្តស្នើឡើងនោះវាសមស្របនឹងលទ្ធភាពថវិការបស់មូលដ្ឋាននិងប្រជាជន។ ខេត្ត ហូវយ៉ាង នឹងមានការវាយតម្លៃដើម្បីដកបទពិសោធនិង ពង្រីកទូលំទូលាយដំណោះស្រាយនេះលើភូមិសាស្ត្រនៃទូទាំងខេត្ត៕
អត្ថបទនិងរូបថត៖ ហុងថាយ