ទំនៀបទម្លាប់ចងសម្ពន្ធមេត្រីភាពរបស់ជនជាតិ បាណា

ជនជាតិ បាណា រៀបចំទទួលកូនធម៌មកកាន់គេហដ្ឋានដើម្បីប្រារព្ធពិធី ជនជាតិ បាណា រៀបចំទទួលកូនធម៌មកកាន់គេហដ្ឋានដើម្បីប្រារព្ធពិធី

តាំងពីប៉ុន្មានជំនាន់មកហើយ ជនជាតិ បាណា នៅលើដែនដី តីង្វៀន មានទំនៀមទម្លាប់ចងសម្ពន្ធមេត្រីភាពជាឪពុកនិងកូន ម្តាយនិងកូនឬក៏បងប្អូនទាំងប្រុសទាំងស្រី ប្រយោជន៍គឺសម្រាប់បង្កើនពង្រឹងសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅ ចែករំលែកសេចក្តីសប្បាយ ទុក្ខព្រួយនៅពេលលំបាកលំបិនឬក៏គ្រាគ្រោះអាសន្ន។

ទនៀបទមលាបចងសមពនធមេតរភាពរបសជនជាត បាណា hinh anh 1ជនជាតិ បាណា រៀបចំទទួលកូនធម៌មកកាន់គេហដ្ឋានដើម្បីប្រារព្ធពិធី

ទំនៀមទម្លាប់នេះមិនត្រឹមតែបានរៀបចំឡើងក្នុងរង្វង់ជាតិសាសន៍ បាណា ប៉ុណ្ណោះទេ ថែមទាំងបានចងសម្ពន្ធមេត្រីភាពដោយមិនថាជាមួយជនជាតិ ណាៗ ឡើយ អោយតែពួកគាត់ឃើញថាស្រឡាញ់រាប់អានគ្នា ជឿទុកចិត្តគ្នា ហើយមានបំណងចង់បានផ្សារភ្ជាប់កាន់តែស្អិតល្មួតជាមួយគ្នាថែមទៀត។

ទំនៀមទម្លាប់ចងសម្ពន្ធមេត្រីភាពរបស់ជនជាតិ បាណា បានប្រព្រឹត្តឡើងយ៉ាងឱឡា រិកដោយមានអាចារ្យសែន ព្រឹទ្ធាចារ្យភូមិអញ្ជើញជាអធិបតី ក្រោមសក្ខីភាពរបស់បងប្អូន សាច់ញាតិ អ្នកភូមិ។

ក្នុងពិធីចងសម្ពន្ធមេត្រីភាព ឪពុកនិងកូនធម៌ ម្តាយនិងកូនធម៌ ខាងកូនធម៌នឹងនាំយកជំនូន (ជ្រូក មាន់ ស្រាជាដើម) ទៅកាន់គេហដ្ឋានឪពុក (ម្តាយ) ធម៌ដើម្បីជូននិងប្រារព្ធពិធី។

ទនៀបទមលាបចងសមពនធមេតរភាពរបសជនជាត បាណា hinh anh 2ពិធីទទួលកូនធម៌របស់ជនជាតិ បាណា ត្រូវបានរៀបចំឡើងក្រោមសក្ខីភាពរបស់អ្នករាល់គ្នា

រីឯទំនៀមទម្លាប់ចងសម្ពន្ធមេត្រីភាពបងប្អូនទាំងប្រុសទាំងស្រីនោះ ភាគីផ្តើមពិធីនឹងនាំយកជំនូនទៅកាន់គេហដ្ឋានអ្នកដែលត្រូវបានចងសម្ពន្ធមេត្រីភាពដើម្បីធ្វើពិធី ហើយរួមគ្នាបន់ស្រន់ក្រោមសក្ខីភាពនៃបុព្វការីជន ព្រះអាទិទេព។

លុះដល់ប៉ុន្មានខែក្រោយ ឪពុក (ម្តាយ) ធម៌ឬអ្នកដែលត្រូវបានចងសម្ពន្ធមេត្រីភាពនឹងទៅកាន់គេហដ្ឋានកូនធម៌ ឬក៏អ្នកដែលផ្តើមការចងសម្ពន្ធមេត្រីភាពវិញដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នាហើយអាចជូនវត្ថុដ៏មានតម្លៃធ្វើអនុស្សាវរីយ៍។

ទនៀបទមលាបចងសមពនធមេតរភាពរបសជនជាត បាណា hinh anh 3អ្នកទាំងពីរទទួលគ្នាធ្វើជាម្តាយនិងកូនហើយប្រគល់ជូនវត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមក

ចាប់តាំងពីពេលនេះទៅ អ្នកដែលចងសម្ពន្ធមេត្រីភាពបានក្លាយជាសាច់ញាតិក្នុងគ្រួសារ រួមរស់យ៉ាងសុខសប្បាយ ស្រុះស្រួល ដោយមានភារកិច្ចជាមួយគា្នទៅវិញទៅមកក្នុងជីវភាពរស់នៅ៕

អត្ថបទនិងរូបថត៖ ហ្វាងហាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ