ទំនៀមទម្លាប់រៀបមង្គលការ ស្តីដណ្តឹងរបស់ជនជាតិ ក្ហស្រែ នៅខេត្ត ឡឹមដុង

ក៏ដូចជាជនជាតិឯទៀតៗ នៅតំបន់ តីង្វៀន ជនជាតិ ក្ហស្រែ នៅខេត្ត ឡឹមដុង រស់នៅតាមរបបមាតាធិបតេយ្យ។ ដូច្នេះហើយ ស្ត្រីមានតួនាទីសំខាន់ក្នុងគ្រួសារ មានសិទ្ធសម្រេចចិត្តក្នុងរៀបមង្គលការ ស្តីដណ្តឹង។

បន្ទាប់ពីរយៈពេលចូលចែចូវ កា ភឿងឡាន (ស្រី) និង ក្ជុង (ប្រុស) នៅភូមិ ប៊ូលៀង ទីរួមស្រុក ឌិញវ៉ាន់ ស្រុក ឡឹមហា (ខេត្ត ឡឹមដុង) បានសម្រេចចិត្តរួមគ្នាកសាងសុភមង្គលគ្រួសារ។ តាមទំនៀមទម្លាប់របស់ជនជាតិ ក្ហស្រែ គ្រួសារ កា ភឿងឡាន ត្រូវធ្វើពិធីកិច្ចចាប់កូនកំលោះ។

ទនៀមទមលាបរៀបមងគលការ សតដណតងរបសជនជាត កហសរែ នៅខេតត ឡមដង hinh anh 1បែបបទនៃការគ្របកន្សែងផ្សំផ្គុំគូស្នេហ៍វ័យក្មេង

ពេលទៅចាប់កូនកំលោះ ខាងស្រីរៀបចំកង់កស្ពាន់ ឬប្រាក់មួយវង់។ ប្រសិនបើខាងប្រុសយល់ព្រម ខាងស្រីនឹងពាក់កង់កទៅនឹងកកូនកំលោះ។ ប្រសិនបើខាងប្រុសបដិសេធន៍ ខាងស្រីនឹងផ្តល់ភស្តុតាងដាក់បំណុល ហើយត្រឡប់ទៅរៀបចំសម្រាប់ការកាត់ថ្លៃអាពាហ៍ពិពាហ៍ខ្ពស់ពេករបស់ខាងប្រុស។

ទនៀមទមលាបរៀបមងគលការ សតដណតងរបសជនជាត កហសរែ នៅខេតត ឡមដង hinh anh 2ជ្រូកខ្វៃមួយក្បាលធ្វើជំនូនបណ្ណាការក្នុងពិធីមង្គលការ

នោះជាកក់មួយបាច់មានប្រវែងខុសៗ គ្នា សរសៃវែងបំផុតតំណាងឲ្យក្របីមួយក្បាល សរសៃខ្លីជាងគឺកូនជ្រូក គ្រាប់អង្កាំ... មនុស្សគ្រប់រូបនៅខាងប្រុសសុទ្ធតែបានទទួលអំណោយអាពាហ៍ពិពាហ៍។ 

ពេលព្រះអាទិត្យលិចបាំងភ្នំ ខាងប្រុសទៅកាន់ផ្ទះខាងស្រីធ្វើពិធីមង្គលការ។ បន្ទាប់ពីពិធីកិច្ចបញ្ចប់សព្វគ្រប់ សម្លេងគង សម្លេងស្គរបានបន្លឺឡើងជាសញ្ញាចាប់ផ្ដើមពិធីមង្គលការ។ យុវជនយុវនារីទាំងឡាយនាំគ្នារាំជុំវិញភ្នក់ភ្លើងក្នុងបរិយាកាសរីករាយ អ៊ឹកធឹក។

ទនៀមទមលាបរៀបមងគលការ សតដណតងរបសជនជាត កហសរែ នៅខេតត ឡមដង hinh anh 3លោកចៅមហាធ្វើបែបបទមើលចំពុះមាន់បណ្ណាការ
ទនៀមទមលាបរៀបមងគលការ សតដណតងរបសជនជាត កហសរែ នៅខេតត ឡមដង hinh anh 4បុរសស្ត្រីក្នុងភូមិវាយគង រាំច្រៀងស្វាគមន៍ភ្ញៀវអញ្ជើញមកចូលរួមពិធីមង្គលការ

លោក ក្បិញ (អាយុ ៥៥ ឆ្នាំ) ជាប្រជាជនម្នាក់ចូលរួមក្នុងពិធីមង្គលការបានអោយដឹងថា៖ "បន្ទាប់ពីពិធីមង្គលការ កូនកម្លោះត្រូវតែទៅនៅផ្ទះខាងស្រី។ នេះជាទំនៀមទម្លាប់មានពីបុរាណកាលមក តម្រូវរក្សាទុកដើម្បីផ្ទេរបន្តដល់កូនចៅ។ ខ្ញុំសង្ឃឹមថាលក្ខណៈដ៏ល្អនេះនឹងឋិតថេចេកាលជារៀងរហូត"៕

អត្ថបទនិងរូបថត៖ ជូ ក្វឹកហ៊ុង
បញ្ចូលទិន្នន័យដោយ៖ សឺនហេង


សំណើ