ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង

ទំនៀមរៀបអាពាហ៍ពិពាហ៍ របស់ជនជាតិ ម៉ុង

ជនជាតិ ម៉ុង នៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) តែងតែប្រារព្ធពិធីមង្គលការនៅឱកាសដើមឆ្នាំ។ នៅពេលបុរសជនជាតិ ម៉ុង ពេញចិត្តនារីណាម្នាក់ បុរសនោះនឹងជំរាបដល់ឪពុកម្តាយ។ គ្រួសារខាងបុរសរកអ្នកផ្លូវ ចៅមហាជាអ្នកមានកិត្យានុភាពក្នុងវង្សត្រកូល ដើម្បីទៅកាន់គ្រួសារខាងស្រ្តីធ្វើពិធីដណ្តឹង។ 

ទនៀមរៀបអាពាហពពាហ របសជនជាត មង hinh anh 1នៅថ្ងៃទទួលកូនក្រមុំ កូនក្រមុំស្លៀកពាក់សំលៀកបំពាក់ថ្មីបំផុតនិងស្រស់ស្អាតបំផុត

នៅថ្ងៃទទួលកូនក្រមុំ កូនក្រមុំនិងកូនកំលោះស្លៀកពាក់សំលៀកបំពាក់ថ្មីបំផុត ហើយស្អាតបំផុត។ គ្រួសារកូនកំលោះពឹងអ្នកផ្លូវចៅមហាធ្វើជាតំណាងណែនាំក្រុមទៅទទួលកូនក្រមុំ។ 

ទនៀមរៀបអាពាហពពាហ របសជនជាត មង hinh anh 2ក្រុមគ្រួសារខាងប្រុសនាំគ្រឿងបណ្ណាការទៅកាន់គ្រួសារខាងស្រីដើម្បីសុំទទួលកូនក្រមុំទនៀមរៀបអាពាហពពាហ របសជនជាត មង hinh anh 3រៀបចំសម្លៀកបំពាក់អោយកូនកំលោះមុនពេលទៅផ្ទះខាងស្រីទទួលកូនក្រមុំ

ទទួលគ្រឿងបណ្ណាការរួចស្រេចហើយ គ្រួសារខាងស្រីរៀបចំរាល់ពិធីកិច្ចសែនបុព្វការីជន ខាងប្រុសជូនគ្រឿងបណ្ណាការនិងសុំទទួលកូនក្រមុំ។ បំពេញរួចរាល់នូវពិធីកិច្ចទាំងឡាយ គ្រួសារទាំងពីរអង្គុយជាមួយគ្នា ជុំស្ពកបាយ ផឹកស្រា ជូនពរ ជ័យដល់កូនក្រមុំនិង កូនកំលោះ។ 

ទនៀមរៀបអាពាហពពាហ របសជនជាត មង hinh anh 4នៅពេលជូនកូនក្រមុំទៅផ្ទះខាងប្តី មិនថាជិតឬឆ្ងាយ ជនជាតិ ម៉ុង នៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) សុទ្ធតែត្រូវរៀបចំពេលបាយនៅតាមផ្លូវទនៀមរៀបអាពាហពពាហ របសជនជាត មង hinh anh 5បុកម្សៅធ្វើនំយ៉ី រៀបចំប្រភេទនំប្រពៃណីស្វាគមន៍កូនកំលោះក្រមុំអោយមានសុភមង្គលជារាប់រយឆ្នាំ 

នៅពេលជូនកូនក្រមុំទៅផ្ទះខាងប្តី ទោះជានៅជិតឬឆ្ងាយ ជនជាតិ ម៉ុង ត្រូវតែរៀបចំពេលបាយនៅតាមផ្លូវ។ ជនជាតិ ម៉ុង ចាត់ទុកថា ពេលបាយនោះគឺដើម្បីជំរាបជូនដល់អាទិទេពទាំងឡាយអោយបានជ្រាបថាខាងប្រុសបានទទួលកូនស្រីគេមកធ្វើជាកូនប្រសា ហើយសូមអញ្ជើញអាទិទេពទាំងឡាយធ្វើជាសាក្សី...៕

ស៊ុងអាចូវ


សំណើ