ទៀប ជីឡាំង ផលិតផលពិសេសប្រចាំតំបន់

នាពេលបច្ចុប្បន្ននេះ ស្រុក ជីឡាំង មានផ្ទៃដីដាំដំណាំ ទៀបម្រមាណជា ២.០០០ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីដាំតាមស្តង់ដារ VietGAP និង GlobalGAP ប្រមាណ ៦១៣ ហិកតា ផ្ទៃដីដែលនៅសល់ត្រូវបានដាំតាមទិសដៅសុវត្ថិភាព នាពេលបច្ចុប្បន្ននេះ ស្រុក ជីឡាំង មានផ្ទៃដីដាំដំណាំ ទៀបម្រមាណជា ២.០០០ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីដាំតាមស្តង់ដារ VietGAP និង GlobalGAP ប្រមាណ ៦១៣ ហិកតា ផ្ទៃដីដែលនៅសល់ត្រូវបានដាំតាមទិសដៅសុវត្ថិភាព

មានវត្តមាននៅដែនដី ជីឡាំង (ខេត្ត ឡាងសឺន) តាំងពីជាង ៣០ ឆ្នាំមកហើយ ដំណាំទៀបបានក្លាយជាមុខដំណាំសមស្របនៅលើដែនដីស្ងួតហួត ហែងដោយមានជញ្ជាំងភ្នំ ជម្រាលភ្នំទាំងឡាយដែលមានលក្ខណៈដ៏គ្រោះថ្នាក់ ចំណោតខ្លាំង។

ទៀប ជឡាង ផលតផលពសេសបរចាតបន hinh anh 1ផ្លែទៀប ជីឡាំង ត្រូវបានដាំនៅលើជញ្ជាំងភ្នំថ្មខ្ពស់ៗ។ ដើម្បីបេះផ្លែបានបងប្អូនជនជាតិបានបង្កើតរ៉កដឹកពីខាងលើចុះមកដល់ជើងភ្នំ

នាពេលបច្ចុប្បន្ននេះ ជីឡាំងមានផ្ទៃដីដាំដំណាំទៀបប្រមាណជា ២.០០០ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីដែលដាំដុះតាម ស្តង់ដារ VietGAP GlobalGAP ប្រមាណជា ៦២៣ ហិកតា ផ្ទៃដីដែលនៅសល់ត្រូវ បានដាំតាមទិសដៅសុវត្ថិភាព បរិមាណផលសរុបសម្រេចបានជាង ១៨.០០០ តោន គិកទាំងការប្រមូលផលពី ដើមរដូវកាលបន្ទាប់។ ដោយសារទទួលបានការថែទាំល្អ សមស្របជាមួយនឹង ធាតុអាកាស លក្ខណៈដីធ្លីទៀត បានជាផ្លែទៀប ជីឡាំង ផ្តល់ឱជារសផ្អែម ក្រអូប សាច់ក្រាស់ គ្រាប់តិច ក្រឡាធំនិងមានបរិមាណផ្ទុកសារជាតិបំប៉នខ្ពស់។

ទៀប ជឡាង ផលតផលពសេសបរចាតបន hinh anh 2ក្រុមគ្រួសារបងប្អូនជនជាតិនឹងបែងចែកប្រភេទផ្លែទៀបតាមទំហំខ្នាត វេចខ្ចប់ដាក់ក្នុងធុងស្នោរមានទ្រាប់ស្លឹកក្រដាសកាសែតយ៉ាងមធ្យ័ត។ បន្ទាប់មក ទៀបត្រូវបានរៀបដាក់លើរថយន្ដយីឌុបដើម្បីដឹកជញ្ជូនទៅកាន់ ហាណូយ ក៏ដូចជាខេត្ត ក្រុងនានានៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេស

ដំណាំទៀប ជីឡាំង មិនយកបរិមាណធ្វើជាតម្លៃទេ តែផ្ដោតការយកចិត្តទុកដាក់ជា សំខាន់ទៅលើគុណភាពផ្លែទៅវិញ។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏ មិនលើក ទឹកចិត្តអោយបងប្អូនជនជាតិដាំដំណាំទៀបយ៉ាងអាណាធិបតិយ្យនោះឡើយ គឺត្រូវដាំតាមទិសដៅឯកទេស ដាំដុះតាមទម្រង់រូបភាពសុវត្ថិភាពផ្សេងៗ ដាំលើប្រភេទដីដែលសមស្រប ផ្តល់តម្លៃខ្ពស់។

ទៀប ជឡាង ផលតផលពសេសបរចាតបន hinh anh 3ក្តីរីករាយត្រេកអរក្នុងរដូវកាលប្រមូលផលនៅក្រុមគ្រួសារអ្នកស្រី ឡា ធីភូ ជនជាតិ នុង នៅភូមិ ថានមួយ ឃុំ ក្វាងឡាង ស្រុក ជីឡាំង (ខេត្ត ឡាងសឺន)
ទៀប ជឡាង ផលតផលពសេសបរចាតបន hinh anh 4នាពេលបច្ចុប្បន្ននេះ ស្រុក ជីឡាំង មានផ្ទៃដីដាំដំណាំ ទៀបម្រមាណជា ២.០០០ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីដាំតាមស្តង់ដារ VietGAP និង GlobalGAP ប្រមាណ ៦១៣ ហិកតា ផ្ទៃដីដែលនៅសល់ត្រូវបានដាំតាមទិសដៅសុវត្ថិភាព

ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញានៃដំណាំទៀប ជីឡាំង ស្រុក ជីឡាំង បាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាបណ្តាសកម្មភាពជំរុញផ្សព្វផ្សាយពាណិជ្ជសញ្ញា ពាំនាំផ្លែទៀប ជីឡាំង ឲ្យភ្ជាប់ខ្លួនជាមួយនឹងទីផ្សារធំៗ ផ្សេងៗ ដូចជា៖ ហាណូយ ទីក្រុង ហូ ជីមិញ។ល។ មានក្រុមគ្រួសារបងប្អូនជនជាតិមួយចំនួនថែមទាំងបានត្រៀមលក្ខណៈជាមុនក្នុងការផ្សាយពាណិជ្ជកម្ម លក់ទំនិញតាមបណ្តាញទំនាក់ទំនង សង្គម ក៏ដូចជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច Voso.vn Postmart.vn៕

អត្ថបទ៖ ជីគឿង រូបថត៖ ង្វៀនហ្វាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖  អៀងថាន់


សំណើ