ទីពំនឹងជាបង្អែកសម្រាប់ប្រជានេសាទចេញទៅកាន់លំហសមុទ្រ

បច្ចុប្បន្នសុ្រកកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) មានទីចំណតនាវាជៀសព្យុះចំនួន ៤ នៅតាមកោះ សុងទឺតី ដាតី ទ្រឿងសា និង ស៊ិញតូន។ ទីចំណតនាវាជៀសព្យុះនីមួយៗ អាចផ្ទុកនាវាមានសមត្ថភាពផលិតធំរាប់រយគ្រឿងមកចូលសំចតឈប់សម្រាក ជៀសព្យុះ។ 

ទន្ទឹមនឹងនោះ ទីចំណតនាវាជៀសព្យុះទាំងអស់នោះសុទ្ធតែមានមជ្ឈមណ្ឌលសេវាកម្មព័ស្តុភាររបរនេសាទត្រី ក្នុងគោលបំណងជួយឧបត្ថម្ភប្រជានេសាទអំពីការជួសជុលនាវាកប៉ាល់ ផ្គត់ផ្គង់ទឹកសាប ប្រេងឥន្ធនៈជាដើម។

ទពនងជាបងអែកសមរាបបរជានេសាទចេញទៅកានលហសមទរ hinh anh 1កប៉ាល់នាវាមកសំចតនៅទីសំចតជៀសព្យុះនៅកោះ ទ្រឿងសា
ទពនងជាបងអែកសមរាបបរជានេសាទចេញទៅកានលហសមទរ hinh anh 2ការណែនាំកប៉ាល់នាវាចូលទីសំចតជៀសព្យុះនៅកោះ ស៊ិញតូន

លោក ធៀវ ញ៉ឹតហៀន ស្រុកកំណើតនៅ កាណា ស្រុក ធន់ណាម (ខេត្ត និញធន់) បច្ចុប្បន្នជានាយនាវិកកប៉ាល់ NT 91173 TS ជំនាញខាងនេសាទនៅដែននេសាទ ទ្រឿងសា បានឲ្យដឹងថា ប្រជានេសាទសព្វថ្ងៃនេះចេញទៅដែននេសាទ ទ្រឿងសា នេសាទមិនបាច់បារម្ភច្រើនទេពីព្រោះមានទីចំណតនាវាជៀសព្យុះហើយ។ នៅទីនេះ ពេលជួបខ្យល់ព្យុះ ប្រជានេសាទមានទីជម្រកជៀសព្យុះ នាវាខូចត្រូវបានជួសជុលដោយឥតគិតថ្លៃឡើយ ការចាក់ប្រេងឥន្ធនៈដោយតម្លៃស្មើនឹងដីគោកទៀតផង។ល។

ទពនងជាបងអែកសមរាបបរជានេសាទចេញទៅកានលហសមទរ hinh anh 3ទីសំចតជៀសព្យុះនៅកោះ សុងទឺតី
ទពនងជាបងអែកសមរាបបរជានេសាទចេញទៅកានលហសមទរ hinh anh 4មជ្ឈមណ្ឌលសេវាកម្មព័ស្តុភាររបរនេសាទត្រី បច្ចេកទេសបម្រើប្រជានេសាទនៅលើកោះ

វរសេនីយ៍ត្រី ង្វៀន កុងជិញ ស្នងការនយោបាយកោះ ទ្រឿងសា ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគដោយសង្គតិភាពដូចជាទីសំចតជៀសព្យុះ មជ្ឈមណ្ឌលសេវាកម្មព័ស្តុភារ បច្ចេកទេស មណ្ឌលព្យាបាលសុខភាពរួមជាមួយនឹងការអស់ពីចិត្តពីថ្លើមរបស់កម្មាភិបាល យុទ្ធជននៅលើកោះនឹងជួយឧបត្ថម្ភដ៏សកម្មចំពោះការជួសជុលនាវាកប៉ាល់ ផ្គត់ផ្គង់គ្រឿងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ប្រេងឥន្ធនៈក៏ដូចជាសកម្មភាពជួយសង្គ្រោះនៅសមុទ្រ... រួមចំណែកដល់ការអនុវត្តកម្មវិធីកងទ័ពជើងទឹកប្រជាជន វៀតណាម ជាទីពំនឹងជាបង្អែកសម្រាប់ប្រជានេសាទចេញទៅកាន់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព៕

អត្ថបទនិងរូបថត៖ គ្វឹនត្រាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ ចន្ថា


សំណើ